Tuesday , December 3 2024

វប្បធម៌ខ្មែរ – កំណាព្យខ្មែរ

វប្បធម៌ខ្មែរ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

វប្បធម៌ខ្មែរ – កំណាព្យខ្មែរ

វប្បធម៌ខ្មែរ – កំណាព្យខ្មែរ

តាងអោយជាតិមួយដ៏ចំណាស់កម្ពុជាក្រៃក្រាស់ដោយវប្បធម៌
ក្បូរក្បាច់រចនារំលេចពណ៌ព្រៀបដោយអរិយធម៌ច្រើនក្រាស់ក្រៃ។
អក្សរភាសានិងសិល្បៈតន្រ្តីចម្លាក់ល្អប្រពៃ
មានលឹបលានលោតទាំងអស់បីខេមរាឃ្មាតឃ្មីថែចម្លាក់នេះ។
សិលាចារឹកបានបង្ហាញប្រវត្តិខ្មែរតាងលើថ្មដា
បង្ហាញអំពីពង្សាវតារចារឹកដាប់ដាពីយូរលង់។
លីវយីបុព្វក្សត្រីយ៍ខ្មែរស្វាមីព្រះម៉ែនៅក្រៅពង្ស
មិនមែនជាខ្មែរតែក្លឹង្គវង្សគឺទ្រង់ហ៊ុនទៀនជាឥណ្ឌា។
ក្រោយព្រាហ្មណ៍ឥណ្ឌាបានមកខ្មែរវប្បធម៌ហូរហែរនៃឥណ្ឌា
បានលាយឡំឡូកនៅកម្ពុជាជាគ្រាដែលកើតខ្មែរនីយកម្ម។
បញ្ជ្រៀតភាសានិងតន្រ្តីកូនខ្មែរគប្បីត្រូវចំណាំ
សាសនានិងស្ថាបត្យកម្មជាខ្មែរនីយកម្មពីក្លឹង្គា។
អាយ៉ៃយីកេរឿងផ្សេងៗមានទាំងរឿងព្រេងច្រើនភោក្ដា
បង្ហាញវប្បធម៌ដ៏អស្ចារ្យនៃពង្សាវតាខេមរាយើង។
ប្រាសាទប្រាង្គប្រាច្រើនក្រាស់ក្រៃដាដាប់លកលៃរូបអប្សរា
តាងតួអាក្រក់គឺអសុរាឯពិស្ណុការជាតួល្អ។
អង្គរតំណាងវប្បធម៌ខ្មែរដាដាប់ឆ្លាក់ថែយ៉ាងបវរ
សម្បូរទៅដោយរូបកេណ្ណរឈរលើសសរបង្ហាញរាង។
១០អង្គរជាបូជនីយដ្ឋានមួយត្រូវបានលើកស្ទួយគ្មានពង្វាង
កន្លែងដែលខ្មែរបានបង្រៀនសាមគ្គីជាជាងបែកបាក់គ្នា។
១១ពូជពង្សវង្សខ្មែរត្រូវចងចាំខិតខំចំណាំគ្រប់អង្គារ
ពីពង្សាវតាខ្មែរគ្រប់គ្រាចាំគ្រប់អង្គារហើយលើកស្ទួយ។

កំណាព្យពេញនិយមបន្ទាប់ ៖ ដីខ្មែរ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *