លើសអាហារ ការមិនល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

លើសអាហារ ការមិនល្អ- បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ក្រិតចំនួន | ជួនកំណត់ | បទភោក្ដា |
| លើសអាហារ | ការមិនល្អ | កជំងឺ | |
| ប្រៀបដូចថ្នាំ | ចាំដំណើរ | ប្រើតាមឈឺ | |
| កុំតាមឮ | ឌឺប្រើលើស | ល្មើសវេជ្ជ ។ | |
| ២ | អនាម័យ | ថ្លៃចំណី | ឆីស៊ីចុក |
| ឆីស្រណុក | សុខសប្បាយ | កាយកបលក្ខណ៍ | |
| ទោសឆីលើស | ល្មើសដោយល្មោភ | លោភហួសវគ្គ | |
| លេបមិនខ្ជាក់ | លាក់ក្នុងពោះ | គ្រោះក្រពះ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ស្វ៊ីពីតា ផ្កាដួងចិត្ត – កំណាព្យខ្មែរ