Thursday , November 21 2024

រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ

រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ

រសៀលម៉ោងប្រាំ – កំណាព្យខ្មែរ
សៀលម៉ោងប្រាំចាំផ្លូវស្រីអូនដើរកាត់ដីមុខផ្ទះបង
នេត្រាគាប់ជូនតែមួយដងក្នុចិត្តកួចប៉ងពៅស្នេហា។
ស្រម៉ៃរហូតស្ទើរនឹងឆ្គួតក្តីស្នេហ៍រិតរួតណែនឱរា
មិនអាចរកពាក្យថ្លែងវាចារត្រឹមអន្ទះសាចង់ជួបភក្រ្ត។
មើលអូនរាល់ថ្ងៃចិត្តលាក់លៀមឃើញហើយចិត្តរៀមរែងជំពាក់
ជំពប់ល់ស្រីតែមួយនាក់ចង់តែបញ្ជាក់ទាន់ក្តៅចិត្ត។
ឃើញអូនតុបតែងល្អែងស្រស់ស្អាតឫកពារឆ្លៀវឆ្លាតគួរកួចនិត្យ
ចង់ឈ្លេចសួរអូនពីការពិតតើស្រីធ្លាប់គិតដល់បងទេ?
ពុកអើយកុំប្រើទោះរវល់ម៉ែអើយមិនយល់សូមកុំជេរ
ម៉ោងប្រាដល់ហើយមិនទំនេរព្រោះកូនចាំគេនៅមុខផ្ទះ។
ផុតពីម៉ោងប្រាំចាំពុកប្រើម៉ែជេរចុះបើកូនមានះ
ព្រោះពន្លកស្នេហ៍កូនទើបរះកូនសូមសំពះប្រាប់តាមត្រង់។
ថ្ងៃនេះម៉ោងប្រាំចាំមិនឃើញឬមួយអូនញើញអស់ចិត្តចង់
បើពិតចិត្តបងពិតល្អក់ខ្វង់មានអូនស្រោចស្រង់ទើបផុតភ័យ។
ស្អែកនេះជួបអូនឆ្លៀតរឿងមួយប្រាប់ឲ្យអស់ព្រួយពីហរទ័យ
ជូនកូនសំបុត្រខ្លឹមអត្ថន័យថាអូនក្មេងវ័យបងសុំស្នេហ៍។
ហុចសំបុត្រឲ្យអូនអៀនអន់ស្រីធ្វើភ្នែកស្លន់ហាក់ឆ្ងល់ដែរ
ស្រីកញ្ឆក់យកទៅឥតបែរបងអរឡើងម៉ែគាត់សួររឿង។
១០ម៉ែអើយកុំឆ្ងល់ចាំកូនប្រាប់ម៉ែកុំស្រអាប់រឺព្រឿងៗ
សូមម៉ែកុំយល់​ថាពណ៌លឿងរឿងនេះគឺរឿងពណ៌ផ្កាឈូក។
១១មួយយប់ខ្ញុំងប់នឹងខ្នើយឱបថើបឱបក្រសោបរមូរពូក
សុបិន្តឃើញថាបានជិះទូកខ្ញុំដេកដូចជ្រូកដល់ម៉ោងដប់។
១២ម៉ោងប្រាំថ្ងៃនេះអរលាយភ័យព្រោះចាំសម្តីស្រីត្រឡប់
ស្រឡាញ់ឬខឹងកើតចិត្តស្អប់ហើយពៅធុញថប់តប់ប្រមល់។
១៣ឃើញអូនដើរមកភក្រ្តញញឹមមកជិតទន្ទឹមផ្ទឺមយោបល់
ស្រីថាមានចិត្តធ្លាប់គិតដល់តែអកុសល់អូនជាស្រី។
១៤អូនសួរទូរស័ព្ទលេខប៉ុន្មាន?ទុកវាគ្រាន់បានផ្សាសំដី
តែអូនមានចិត្តនៅព្រួយភ័យខ្លាចពាក្យស្រដីពាក្យកាឡៃ។
១៥“Hello darling!How are you?Please tell the true and don’t lie
If you see it, please replyGood dream to night, i miss you.”
១៦វីវរៗស៊យហើយខ្ញុំអង់គ្លេសទាំងដុំដាក់ព្រូៗ
ខ្ញុំគេចតែរៀនមិនស្គាល់គ្រូតើត្រួវគិតគូរតបដូចម្តេច?
១៧ម៉ោងប្រាំចំណាំស្រីទៅរៀនពេលនេះខ្ញុំគ្មានស្តីបន្តិច
ស្រីថាប្រុសប្រូមានកលល្បិចផ្ញើរសាររាប់ភ្លេចម្តេចមិនតប។
១៨ពុទ្ធោ!ខ្ញុំអើយឆ្លើយយ៉ាងណាបើអត់សិក្សាការប្រកប
ខ្លួនគ្មាចំណេះឲ្យសមស្របធ្វើមាត់ម្ហេបម្ហបចប់ហើយខ្ញុំ!!!

កំណាព្យពេញនិយមបន្ទាប់ ៖ ម៉ែឃើញ … – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *