Thursday , November 21 2024

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ ៖ ទឹកជ្រោះប៊ូស្រា មានទីតាំងស្ថិតនៅ ស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។

ទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹក, ជិះ​ខ្សែ​រ៉ក​, ខ្យូសញុំអី, Picnic និងចំណុចផ្សេងៗទៀត។

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

ទឹកជ្រោះប៊ូស្រាមានទីតាំងស្ថិតនៅ ស្រុក​ពេជ្រាដាខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ៤៣គីឡូម៉ែត ពីរង្វង់មូលគោព្រៃ។

ទឹក​ជ្រោះ​នេះ​ជា​តំបន់​ទេសចរណ៍​ល្អ​ជាង​គេ​ក្នុង​ខេត្ត​មណ្ឌលគិរី។ ទឹក​ជ្រោះ​ដ៏​ទាក់​ទាញ​នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ដំណាក់​។ ដំណាក់​ទី១ ហូរ​ធ្លាក់​ក្នុង​កម្ពស់​៨​ទៅ​​ ១២​ម៉ែត្រ ដែល​មាន​មុខ​កាត់​ទទឹង​១៥​ម៉ែត្រ នៅ​រដូវ​វស្សា និង​កម្ពស់​ពី១០​ទៅ​១៥​ម៉ែត្រ នៅ​រដូវ​ប្រាំង​។ ដំណាក់​ទី២ ហូរ​ធ្លាក់​ពី​កម្ពស់​១៥ ទៅ​២០​ម៉ែត្រ និង​មាន​មុខ​កាត់​ទទឹង​២០​ម៉ែត្រ​នៅ​រដូវ​វស្សា និង​កម្ពស់​ពី​១៨ ទៅ​២៥​ម៉ែត្រ ដែល​មាន​មុខ​កាត់​ ១៣​ម៉ែត្រ នៅ​រដូវ​ប្រាំង​ ទឹក​ធ្លាក់​ទី២​នេះ មាន​ចម្ងាយ​១៥០​ម៉ែត្រ​ពី​ទឹក​ធ្លាក់​ទី១​។ ដំណាក់​ទី៣ ហូរ​ធ្លាក់​ដោយ​ល្បឿន​លឿន​ខ្លាំង​ជាង​ល្បាក់​ទី២​។ ល្បាក់​នេះ យើង​មិន​អាច​ទៅ​ដល់​បាន​ទេ ពី​ព្រោះ​ជា​តំបន់​ព្រៃ​ក្រាស់ ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ និង​ជា​តំបន់​គ្រោះ​ថ្នាក់​ដោយ​សារ​ពពួក​សត្វ​ព្រៃ​។

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

ក្រៅ​ពី​ងូត​ទឹក​ជ្រោះ​ធម្មជាតិ​ដ៏​ត្រជាក់​ដល់​ក្រអៅ​បេះដូង​និង​អង្គុយ​ទទួល​ទាន​អាហារ​ដ៏​មាន​ឱជារស​ជាមួយ​មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ ក្រោម​ជំនោរ​ចំហាយ​ទឹក​ជ្រោះ​ដ៏​ត្រជាក់​នោះ ភ្ញៀវ​ទេសចរ​ទាំង​អស់​ក៏​អាច​ចំណាយ​ពេល​តុប​តែង និង​ស្លៀក​ពាក់​បែប​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ដើម្បី​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ផង​ដែរ​។

សម្រាប់​ខេត្ត​មណ្ឌល​គិរី ទឹក​ជ្រោះ​ប៊ូស្រា នៅ​តែ​ជា​ទី​ដ៏​ទាក់​ទាញ​បំផុត ដែល​គ្រប់​ភ្ញៀវ​ទាំង​អស់​នៅ​ពេល​មក​ដល់​ខេត្ត​នេះ​មិន​អាច​មើល​រំលង​បាន។

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។

រមណីយដ្ឋានទឹកជ្រោះប៊ូស្រា – តំបន់ធម្មជាតិ

សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។ ក្រៅពីនេះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រាមានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ ប៉ុន្តែសម្រាប់អាហារដ្ឋាន និងភោជនីយដ្ឋានពុំទាន់មាននៅឡើយទេ។

សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋានទឹកជ្រោះប៊ូស្រាពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

អំពី រក្សា

សូមអានអត្ថបទនេះ

វត្តព្រះវិហារប្រាំពីរល្វែង - ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ

វត្តព្រះវិហារប្រាំពីរល្វែង – ប្រាសាទខ្មែរ ៖ វត្ត​ព្រះវិហារប្រាំពីរល្វែង ស្ថិត​ក្នុង​ក្រុង​អង្គរធំ ខេត្ត​សៀមរាប នៅ​ពីក្រោយ​ប្រាសាទ​សួរព្រ័ត្រ​ នៅ​ខាងស្ដាំដៃ​នៃ​ផ្លូវ​ចេញ​ពី​ព្រលាន​ជល់ដំរី​ឆ្ពោះ​ទៅ​កាន់​ទ្វារជ័យ ។ ធាតុ​សំខាន់​បំផុត​នៃ​វត្ត​ព្រះវិហារ​ប្រាំពីរ​ល្វែង​នេះ គឺ​ពុទ្ធបដិមា​មួយ​អង្គ​មាន​ឈ្មោះថា «ជ័យពុទ្ធ​មហានាថ» ដែល​ដើម​ឡើយ​ត្រូវ​បាន​គេ​តម្កល់​នៅ​ក្នុង​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទ​បាយ័ន ប៉ុន្តែ​ត្រូវ​បាន​គេ​វាយ​កម្ទេច​ …

Leave a Reply

Your email address will not be published. Required fields are marked *