Wednesday , November 20 2024

រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ

រចនាសម្ព័ន្ធប្រាសាទខ្មែរ – ប្រាសាទខ្មែរ ៖ គេ​សង្កេត​ឃើញ​ រចនាសម្ព័ន្ធប្រាសាទខ្មែរ ចែកចេញជា​ច្រើន​ប្រភេទ​​ដូចជាៈ

១‑ ជញ្ជាំងៈ ធ្វើ​អំពី​ថ្ម​គឺ​គេ​យក​ថ្ម​ដែល​គេ​បាន​ត្រដុស​រំលីង​ហើយ​មក​ដាក់​បន្តុប​លើ​គ្នា ។

២‑​ វូត ឬ​ដំបូល​ប្រាសាទៈ ធ្វើ​អំពី​ឥដ្ឋ ឬ​ថ្ម​ភក់​ នៅ​ស្រុក​ខ្មែរ​យើង​គេ​ធ្វើ​ដំបូល​ប្រាសាទ​ដោយ​រៀប​ដុំ​ថ្ម​ឲ្យ​លៀន​ចេញ​ពី​ គ្នា​បន្តិច​ម្ដងៗ​រហូត​ដល់​ជួប​គ្នា​ដល់​ដំបូល​លើ​បង្អស់ ។ ជួន​កាល​គេ​ធ្វើ​ពិដាន​បាំង​ដើម្បី​កុំ​ឲ្យ​មើល​ឃើញ​ដំបូល​ប្រាសាទ​បែប​ នេះ ។

៣‑ ទ្វារ​‑​បង្អួចៈ ក្រប​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់ ឯ​បង្អួច​មាន​រាង​ការេ ឬ​រាង​ចតុកោណ​កែង ។ ជួនកាល​គេ​ធ្វើ​ទ្វារ​បង្អួច​បិទ​ជិត​ដោយ​ភាគ​អំពី​ថ្ម​បាយ​ក្រៀម ។ នៅ​តាម​ជញ្ជាំង​ខ្លះ​សិល្បៈករ​ខ្មែរ​បាន​ឆ្លាក់​ធ្វើ​ទ្វារ​បង្អួច​ បញ្ឆោត ។

៤‑ ផ្ដែរៈ មាន​ទំហំ​ធំ និង​ទម្ងន់​ធ្ងន់​ផ្ដែរ​មាន​ពីរៈ ផ្ដែរ​ទី១ (ផ្ដែរ​ទម្ររ) គឺ​ជា​ផ្ទាំង​ថ្ម​ធម្មតា​ និង​ផ្ដែរ​ទី​២ (ផ្ដែរ​លម្អ) គឺ​មាន​ឆ្លាក់​រូប ឬ​រឿង​រ៉ាវ​ផ្សេងៗ ហើយ​ដាក់​បិទ​ពី​មុខ​ផ្ដែរ​ទី​១ ។

រចនា​សម្ព័ន្ធ​ទូទៅ

គេ​សាង​ប្រាសាទ​សម្រាប់​ឧទ្ទិស​ថ្វាយ​អាទិទេព ប្រាង្គ​ដែល​ជា​លំនៅ​របស់​អាទិទេព​មាន​ទំហំ​តូចៗ​មាន​តែ​ពួក​ព្រាហ្មណ៍​ បុរោហិត និង​អ្នក​ថែរ​រក្សា​ប្រាសាទ​ទើប​អាច​ចូល​ទៅ​ក្នុង​ប្រាង្គ​នោះ​បាន ។ ប្រាង្គ​អាទិទេព​មាន​រាង​សាជី​ដោយ​គេ​យល់​ថា​ជា​ដំណាង​ភ្នំ​ព្រះសុមេរុ​ដែល​ ជាលំនៅ​ដ្ឋាន​របស់អាទិទេព​ក្នុង​ព្រាហ្មណ៍​សាសនា ។ ប្រាង្គ​របស់​អាទិទេព​ស្ថិត​នៅ​ចំ​អ័ក្ស​នៃ​ប្រាសាទ និង​នៅ​កណ្ដាល​ប្រាង្គ​ឯ​ទៀត​ដែល​ជា​លំនៅ​របស់​ទេវៈ​រាយ​រង និង​របស់​យាន​ជំនិះ​នៃ​អាទិទេព ។

រចនាសម្ព័ន្ធប្រាសាទខ្មែរ - ប្រាសាទបុរាណ

ប្រាសាទ​ខ្លះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ជា​ បណ្ណាល័យ​ ខ្លះ​ទៀត​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ក្នលែង​ទុក​ដាក់​របស់​ ឬប្រដាប់​ប្រដា​សម្រាប់​រៀប​ចំ​ពីធី ។

គេ​សង្កេត​ឃើញ​នៅ​ជិត​ប្រាសាទ​និមួយៗ​តែង​តែ​មាន​ ស្រះ​មួយ​ជា​និច្ច ។ គេ​តែង​តែ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ​វិញ ​ប្រាសាទ​ខ្លះ​​មាន​កំពែង​ច្រើន​ជាន់ នៅ​តាម​ជណ្ដើរ​ដែល​ឡើង​ទៅ​កាន់​កំពែង​និមួយៗ​មាន​គោបុរៈ​គឺ​ជា​ជណ្ដើរ​ដែល​ មាន​ដំបូល​រាង​ដូច​ប្រាង្គ​កណ្ដាល​ដែរ ។

គេ​សង្កេត​ឃើញ​ប្រាសាទ​ទាំង​ឡាយ​សង់​បែរ​មុខ​ទៅ​ទិស​ ខាង​កើត ព្រោះ​គេ​មាន​ជំនឿ​ថា​ទិស​ខាង​កើត​ជា​ទិស​ដែល​កើត​មាន​សេចក្ដី​ចម្រើន​រុង​ រឿង​លើក​លែង​តែ​ប្រាសាទ​ពីរ​បី​ក្នុង​រចនាបថ​​អង្គរវត្ត​​ប៉ុណ្ណោះ​ដែល​បែរ​ មុខ​ទៅ​ទិស​ខាង​លិច ។

មាន​សម្មតិកម្ម​ជា​ច្រើន​ចំពោះ​ការ​បែរ​មុខ​ទៅ​ទិស​ខាង​លិច​នៃ​ប្រាសាទ​អង្គរ​វត្ត​នេះ:

  • អ្នក​ខ្លះ​ថា​បើ​ប្រាសាទ​ អង្គរវត្ត​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ វា​ហាក់ដូច​ជា​ជិត​ស្ទឹង​សៀមរាប​ពេក​នាំ​ឲ្យ​គ្មាន​កន្លែង​ធ្វើ​បុណ្យ​ទាន ម៉្យាង​ទៀត​ផ្លូវ​ទៅ​អង្គរ​ធំ​នៅ​ទិស​ខាង​លិច​ស្រាប់ ។
  • អ្នក​ខ្លះ​ថា​បើ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហាក់​ដូច​ជា​ហុច​គូទ​ទៅ​លើ​ប្រាសាទ​សំខាន់ៗ​ឯ​ទៀត ។
  • អ្នក ​ខ្លះ​ទៀត​ថា​បាន​ជា​បុព្វ​បុរស​យើង​សាង​ប្រាសាទ​អង្គរវត្ត​បែរ​មុខ​ទៅ​ទិស​ ខាង​លិច​ព្រោះ​ប្រាសាទ​នេះ​ជា​ផ្នូរ​របស់​ព្រះ​បាទ​សុរិយាវរ្ម័ន​ទី​ ២ ។

អត្ថបទពេញនិយម ៖ ប្រភេទប្រាសាទខ្មែរ – ប្រាសាទខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *