រក្សាទ្រព្យធន – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
រក្សាទ្រព្យធន – កំណាព្យខ្មែរ | |||
១ | សណ្តាប់ធ្នាប់ល្អ | ទុកដាក់បវរ | កក់ក្តៅចិន្តា |
សព្វទាំងទ្រព្យធន | គាប់គុណរក្សា | ភ្លៀងព្យុះម្តេចម្តា | |
បក់បោកបែកបាក់ ។ | |||
២ | ក្នុងក្រៅប្រយ័ត្ន | កុំឱ្យបង់បាត់ | ថែគ្រប់ជាន់ថ្នាក់ |
គាប់គិតរក្សា | បង្ការទុកដាក់ | ដាច់ដោចបែកបាក់ | |
បង្កអន្តរាយ ។ | |||
៣ | ប្រហែសបង់បាត់ | កូនត្រូវប្រយ័ត្ន | ឆ្ងាយជិតរៀងអាយ |
ទ្រព្យធនគង់ជាប់ | គង់ទ្រព្យសប្បាយ | ញាតិមិត្តជិតឆ្ងាយ | |
កោតក្រែងសរសើរ ។ | |||
៤ | ល្បិចបោកចោរប្លន់ | បើកូនអាប់អន់ | រងគ្រប់ដំណើរ |
បាត់បង់ទ្រព្យធន | ក្រោយមុនគិតសើ | មួនមាំដេកដើរ | |
គង់វង្សក្សេមក្សាន្ត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយស្តាប់ពុក – កំណាព្យខ្មែរ