Thursday , November 21 2024

បុណ្យអុំទូក – ពិធីបុណ្យផ្សេងៗ

បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទសុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ នេះបើយោងតាមឯកសារខ្លះៗរបស់បារាំង ។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …។ នាពេលចូលដល់ពេលល្ងាច គេមានការលយប្រទីបនៅម៉ោង ៦ ល្ងាច ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ ព្រះម៉ែគង្គារ មានព្រះហស្ថកាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។ គង្គារ មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Goddess Ganga) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេគង្គារនៅខ្មែរ តែព្រះម៉ែគង្គារ នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដែលមិនមែនជាសមុទ្រ ដូចជា ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ។ ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗ ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គារផង និងដើម្បីជាការបួងសួងផង ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ហើយប្រវត្តិក្នុងការបណ្ដែតប្រទីបត្រូវបានគេជឿថាកើតក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ក្នុងរាជ ព្រះបាទ ចន្ទរាជា ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ អបអរភាពរុងរឿងសំបូរសប្បាយរបស់ជាតិ ។​ ចំណែកថ្ងៃទី២ នៃ ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ ព្រះឥន្ទ្រ ដែល​គេជឿថាកើតឡើងក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) តាមរយៈព្រះសុបិន ដោយទ្រង់កំណត់យកនៅពាក់កណ្ដាលអាធ្រាត ដោយគេត្រូវអុជធូបសែនព្រេនជាមុនសិន មានដូចជា អំបុក ទឹកដូង និង ចេកអំបូង នាពេលដែលគៀកម៉ោងអកអំបុក គេយកដៃក្ដាប់អំបុកអកងើយមើលព្រះខែ កាលណាអ្នកអកអំបុកម្នាក់ឯងទៅឈ្លក់អ្នកនិង មានវិបត្តផ្លូវចិត្តនាដើមឆ្នាំ នៃឆ្នាំបន្ទាប់ នេះជាជំនឿមួយពីបុរាណកាល ដែលអ្នកមួយចំនួនសឹងតែមិនបានដឹង ។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲសមាជិកងើយយអកអំបុកហើយប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲចាញ់ ហើយគេឲអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួរ…។

បុណ្យអុំទូក  – ពិធីបុណ្យផ្សេងៗ

ប្រវត្តិដែលកើតមានពិធីបណ្ដែតប្រទីប

នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា នៃអាណាចក្រលង្វែក បានបញ្ជាឲ ស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ កម្ពុជាក្រោម​ ឲត្រៀមទ័ពខ្មែរជើងទឹកច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួន នាមម៉ាក ដាងដុង នៃអាណាចក្រដាយវៀត ។ ពញ្ញាតាតបាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ក្រុម÷

  • ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថាទូក ង
  • ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។
  • ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ ហើយទូក​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំងប្រើប្រាសតែពេលយប់ជាមួយនិងភ្លើងចង្កៀង ដែលជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ពហៅថា ប្រទីប ដែលជាការបញ្ជូនស្បៀងស្រូវអង្ករពីកំពង់ឆ្នាំង មកកាន់កម្ពុជាក្រោមនាខេត្តព្រះត្រពាំង រហូតដល់កងទ័ពជើងទឹកកម្ពុជាបានទទួលជ័យជំនះ ។

ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲមានពិធីបណ្ដែតប្រទីបនេះឡើង ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ទ្រង់បានបង្កើតឲមានការបណ្ដែតប្រទីបជារៀងរាល់ឆ្នាំជាមួយនិងភ្លើងទាននៅពេលរាត្រី ដើម្បីជាការអបអរជ័យជំនះផង និងដើម្បីដឹងគុណដល់ព្រះម៉ែគង្គាផង ពេលនោះមកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ ហើយថៃបានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែលបំឡែង ចេញពីពាក្យ កន្ទោង របស់ខ្មែរ ។

បុណ្យអុំទូក  – ពិធីបុណ្យផ្សេងៗ

ប្រវត្តិដែលកើតមានពិធីអកអំបុក និង សំពះព្រះខែ

ប្រវត្តិពិធី អកអំបុក និងសំពះព្រះខែ ប្រវត្តិនេះមានមកយូលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គសុបិនឃើញខ្លួនឯងជាបុរសព្រាហ្មណ៍ព្រៃ មានន័យថាអ្នកបរបាញ់ ក្នុងសុបិននោះទ្រង់មិនបរបាញ់សត្វព្រៃនោះទេ ព្រោះទ្រង់គោរពនូវពុទ្ធសាសនា ទ្រង់បានបង្កាត់ភ្លើងកម្ដៅខ្លួននិងសុខចិត្តអត់អាហារដោយការទ្រាំ គ្រានោះមានទន្សាយមួយបានសម្ដៅមកទ្រង់ហើយពោលថាបើឃ្លានអ្នកអាចបរិភោគសាច់ខ្ញុំបាន ពោលចប់ទន្សាយក៏ហក់ចូលភ្លើងដែលបង្កាត់នោះភ្លាម ពេលនោះទ្រង់បានយកដៃទៅទ្រទន្សាយនោះហើយពោលថា យើងមិនចង់សុីឯងនោះទេ ហើយក៏ព្រលែងទន្សាយនោះទៅវិញ ដោយក្ដីរំជួលចិត្តរបស់ព្រះឥន្ទ្រដែលមកសាកល្បងចិត្តបុណ្យជាមួយនិងព្រះបាទ បរមរាជ រំពេចនោះ ទន្សាយនោះក៏ហក់ចូលភ្លើងម្ដងទៀត ដើម្បីបានជាអាហារដល់ព្រាហ្មណ៍នោះ ដោយក្ដីអាណិតទៅលើសត្វទន្សាយទ្រង់បួងសួងដល់ព្រះម៉ែគង្ហីង ព្រះធរណី សុំឲរូបទន្សាយមាន ឌិតជាប់នៅលើដួងព្រះចន្ទ ក្នុងសុបិននោះ ព្រះម៉ែគង្ហីងព្រះធរណី បានយកថ្មសចង្កូមកែវ ដែលយើងហៅថាម្នាងសិលា គូររូបទន្សាយលើដួងព្រះចន្ទ ហើយប្រាប់ថាទន្សាយនោះគឺ ព្រះឥន្ទ្រចង់មកសាកល្បងចិត្តបុណ្យរបស់ព្រះអង្គបន្ទូលប្រាប់ចប់ ព្រះបរមរាជាក៏ភ្ញាក់ដឹងព្រះកាយ ។ ក្រោយភ្ញាក់់ពីសុបិន ទ្រង់បាននាំមហេសីទ្រង់ទៅមើលព្រះចន្ទពេញវង្សដែលមានរាង្គជារូបទន្សាយក្នុងនោះពិតមែនទើបទ្រង់បង្កើតឲមានពិធីសែនព្រេនដល់ព្រះឥន្ទ្រដែលនិមិត្តកាយជាសត្វទន្សាយក្នុងដួងព្រះចន្ទនោះ ដែលរណ្ដាប់ទាំងអស់ជាដង្វាយដែលសត្វទន្សាយចូលចិត្ត ហើយទ្រង់បានបញ្ជារឲនាមុឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា (វត្តព្រះឥន្ទ្រ) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។

បុណ្យអុំទូក  – ពិធីបុណ្យផ្សេងៗ

ប្រវត្តិដែលកើតមានពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ រួមបញ្ចូលគ្នា

ជាការពិតណាស់ ប្រវត្តិដែលរួមបញ្ចូលគ្នានៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែកើតមានដំបូងក្នុងរាជព្រះបាទ សុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ យោងតាមឯកសារខ្លះៗរបស់បារាំង ហើយស្នាដៃទូករាជនៃ ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា ដែលមានការប្រើប្រាសដំបូងក្នុងពិធីបុណ្យអុំទូកររបស់ព្រះបាទ សុីសុវត្ថ ដែលមានទូក សត្វមករ ជាទូកទីនាំង ក្នុងការយាងទតដោយផ្ទាល់របស់ទ្រង់ ជាមួយក្រុមរាជទូត និង ក្រុមទេសាភិបាលរបស់បារាំង ។ ហើយពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលបានរួមបញ្ចូលគ្នានេះមានភាពល្បីល្បាញខ្លាំងក្នុង ឆ្នាំ ១៩៤៥ ក្នុងរាជ ព្រះបាទ នរោត្ដម សីហនុ ដែលមានការ (Record) ទុកពីសំណាក់ក្រុមបារាំង ដែលមានទូករចនាមូដប្លែកដូចជា ទូកសត្វមក ទូកនាគ និង ទូកហង្ស ដែលត្រូវបាន ស្ដេចនៃប្រទេសថៃរាមាទី៩ នាម (ភូមិបុលអាល់ដុលយ៉ាដេត) សុំមកចម្លងក្បាច់ទូកពីស្ដេចកម្ពុជា ។

អត្ថបទពេញនិយមបន្ទាប់ ៖ បុណ្យភ្ជុំបិណ្ឌ – វិធីបុណ្យផ្សេងៗ

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *