Thursday , November 21 2024

នឹកពុកម៉ែ ខែបុណ្យភ្ជុំ – កំណាព្យខ្មែរ

នឹកពុកម៉ែ ខែបុណ្យភ្ជុំ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

នឹកពុកម៉ែ ខែបុណ្យភ្ជំ - កំណាព្យខ្មែរ

នឹកពុកម៉ែ ខែបុណ្យភ្ជុំ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

នឹកពុកម៉ែខែបុណ្យភ្ជុំពុំស្រាកស្រាន្ត
ឧទ្ទិសឋានបានដល់សង្ឃត្រង់ម៉ែពុក
វេរកុសលផលធនធានមានគ្រប់មុខ
ជូនម៉ែពុកទុក្ខកូនស្បើយល្ហើយអារម្មណ៍ ។
ឆាខ្ញីចៀនមានខត្រីល្អីអន្សម
ម្ជូរដាក់ម្អមថ្នមចង្ហាន់កាន់យួរផ្សំ
នំបញ្ចុកបុកក្រសាំងអាំងងៀតដំ
តាមក្រឹត្យក្រមខំធ្វើបុណ្យសុន្ទរទាន ។
ឧទ្ទិសផលដល់ដូនតាសារជូនញាតិ
ចែកឋានឃ្លាតបៀតបែរមកយកផលមាន
បុណ្យសាងផលសល់គុណគាប់ភ្ជាប់ជាយាន
ភោគផលទានមានរួចគ្រោះព្រោះសទ្ធា ។
សង្ឃសូត្រសព្ទស្តាប់ផ្ចិតផ្ចង់ស្រង់ខ្លឹមសារ
អនិច្ចាសាររលឹកនឹកគ្រប់គ្រា
ធ្លាប់រួមរស់គ្រោះក្រខ្សត់អត់វេទនា
សុខវេលាគ្រាជួបជុំពុំជួបទៀត ។

កំណាព្យពេញនិយមបន្ទាប់ ៖ ធ្លាប់ធ្វើល្អ តតាំងចិត្ត – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *