Thursday , November 21 2024

ធ្វើវក់វី – កំណាព្យខ្មែរ

ធ្វើវក់វី – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ធ្វើវក់វី – កំណាព្យខ្មែរ

ធ្វើវក់វី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ពាក្យនិយាយរាយព្រោងព្រាតលាតសព្វសារ
រកត្រង់ណាថាឲ្យត្រូវផ្លូវមិនមាន
ចង់សរសេររេរិះគិតរឹតតែអៀន
ខ្លឹមសារគ្មានរៀនយកថ្នាក់ដាក់គម្ពីរ ។
លេងឡេះឡោះអស់តាមទាន់ពាន់រយពាក្យ
សរសេរខ្វៀកងាកទ័លទ្វេរេវក់វី
ការតូចតាចអាចធ្វើបានច្រានជាពីរ
ខំទូលលីទីមិនដល់ខ្វល់យឺតយ៉ាវ ។

កំណាព្យពេញនិយមបន្ទាប់ ៖ ឡានល្អ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *