Wednesday , November 20 2024

ធ្លាប់ធ្វើល្អ តតាំងចិត្ត – កំណាព្យខ្មែរ

ធ្លាប់ធ្វើល្អ តតាំងចិត្ត – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ធ្លាប់ធ្វើល្អ តតាំងចិត្ត - កំណាព្យខ្មែរ

ធ្លាប់ធ្វើល្អ តតាំងចិត្ត – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

ស្នេហ៍ឡានឯងក្រែងឡានគេទ្វេល្អះល្អ
គាប់ធ្វើតសដួងចិត្តស្អិតដោយគុណ
ចតចូលស្និទ្ធកិតកៀកជាប់គាប់គិតមុន
ក្រែងស៊យស៊ុនទន់បើកបរកកោសកិត ។
ដាច់ថ្នាំឡានបានគេខឹងតឹងអារម្មណ៍
បើកមិនសមខំខុសផ្លូវត្រូវប្រៀនប្រិត
រលឹកជាប់ធ្លាប់បើកបរតតាំងចិត្ត
ផុតកោសកិតដ្បិតយល់គ្រោះព្រោះរលឹក ។

កំណាព្យពេញនិយមបន្ទាប់ ៖ ស្និទ្ធថ្នមស្នេហ៍ ថែលុះក្ស័យ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *