ដៃជើងប្រឹង ថ្លឹងទង្វើ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ដៃជើងប្រឹង ថ្លឹងទង្វើ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ថ្លែងមិនគិត | ពិតមិនយល់ | ពុលពាក្យស្លែង |
យល់ចេះឯង | ក្រែងចេះគេ | ទ្វេថ្លៃថ្លា | |
គិតគាប់គុណ | មុននិយាយ | រាយខ្លឹមសារ | |
ស្តែងវាចា | ថាត្រូវឋាន | បានតម្លៃ ។ | |
២ | ផ្អែមពីរោះ | ខ្ពស់ទន់ភ្លន់ | គុណទាក់ទង |
ស្រស់បំព្រង | រងសួរឆ្លើយ | ខ្នើយនិស្ស័យ | |
ស្តែងស្តីត្រូវ | ផ្លូវជីវិត | ពិតថ្លាថ្លៃ | |
ស្អាតដួងចៃ | ដៃជើងប្រឹង | ថ្លឹងទង្វើ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ នឹកពុកម៉ែ ខែបុណ្យភ្ជុំ – កំណាព្យខ្មែរ