ចំណី និង ចំណង់ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។
ចំណី និង ចំណង់ – កំណាព្យខ្មែរ | |||
១ | បុរាណចែងចារ | សព្វសត្វមនុស្សា | ត្រូវការចំណី |
ប្រសិនជាអត់ | ប្រាកដគ្មានឆី | សត្វក្នុងលោកីយ៍ | |
ស្លាប់បង់អសារ ។ | |||
២ | បើអត់ចំណី | ពិតជាឃ្លានឆី | ឃ្លានលុះមរណា |
ស្រេកឃ្លានពន់ពេក | ដើរដេកត្រូវការ | ស្លាប់ស្លុងពិចារណ៍ | |
ដោយសារចំណង់ ។ | |||
៣ | ទាំងកាយទាំងចិត្ត | ត្រូវការជាប់ស្អិត | ត្រអាលឃ្លានចង់ |
ត្រូវការបំផុត | ប្រាកដអស់ត្រង់ | មោហោតម្រង់ | |
លេងល្បិចក្របួច ។ | |||
៤ | កុំយកពងមាន់ | ផ្ញើក្អែកយល់គ្រាន់ | ថាឯងមុតស្រួច |
ខ្វះខាតការគិត | គំនិតស្តើងស្តួច | ធ្លោយបើកបង្អួច | |
ក្អែកលួចឱ្យហោច ។ | |||
៥ | កុំយកជាតិស្ករ | រសផ្អែមគ្រប់ពណ៌ | ទៅផ្ញើស្រមោច |
ខ្វះខាតត្រូវការ | ប្រាថ្នាប្រយោជន៍ | ក្រគិតដាច់ដោច | |
ហោចបាត់អស់ស្ករ ។ | |||
៦ | ទំនុកចិត្តផ្ញើ | មើលគ្រប់ដំណើរ | ក្រឹត្យក្រមសីលធម៌ |
ជឿជាក់ទុកចិត្ត | យល់ពិតបវរ | ទ្រព្យគង់វង្សល្អ | |
ស្ងប់ចិត្តសុខសាន្ត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កាវលិកាហារ និងមនោសញ្ចេតនាហារ – កំណាព្យខ្មែរ