ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ចៀសខ្សឹបខ្សៀវ ព្រាវកើតក្តី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ពាក្យខ្សឹបខ្សៀវ | ព្រាវតាមយល់ | ពុលគេឯង |
| ពាក្យជាក់ស្តែង | តែងប្រាកដ | បទភស្តុតាង | |
| ពាក្យសច្ចៈ | ថ្នាក់កុសល | ផ្តល់សំអាង | |
| ច្បាស់គ្រប់យ៉ាង | តាងហេតុផល | ផ្តល់ការពិត ។ | |
| ២ | ពាក្យមិនច្បាស់ | ចាស់លោកហាម | តាមមិនតក់ |
| យល់អាក្រក់ | ល្អក់ពុំជា | លាកុំជិត | |
| ចៀសខ្សឹបខ្សៀវ | ព្រាវកើតក្តី | ស្តីមិនពិត | |
| ផ្ដើមគំនិត | គិតរិះរក | យកប្រយោជន៍ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ខ្វះគ្រប់វ័យ – កំណាព្យខ្មែរ