Thursday , November 21 2024

ចិត្តល្អ – កំណាព្យខ្មែរ

ចិត្តល្អ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ចិត្តល្អ – កំណាព្យខ្មែរ

ចិត្តល្អ – កំណាព្យខ្មែរ

ចិត្ត​ល្អ​ចិត្ត​ស​ដូច​ក្រដាសមិត្ត​មក​ពេញពាស​ស្ម័គ្រ​រាប់​អាន
ចិត្ត​ល្អ​ចេះ​ជួយ​ញាតិ​សន្តានចិត្ត​ល្អ​ថ្កើងថ្កាន​យូរ​អង្វែង។
ចិត្ត​ល្អ​មិន​ក្រ​ទេ​ណា​មិត្តចិត្ត​ល្អ​ចេះ​គិត​ចេះ​ចាត់ចែង
ចិត្ត​ល្អ​នាំ​សុខ​អស់​គេ​ឯងចិត្ត​ល្អ​ជន្ម​វែង​រយ​វស្សា។
ចិត្ត​ល្អ​ចែក​ចាយ​អស់​វិជ្ជាដល់​អស់​ផង​គ្នា​គ្រប់​តម្រា
ចិត្ត​ល្អ​បង្រៀន​អស់​សាស្ត្រាចិត្ត​ល្អ​ឆ្លាក់​ចារ​ទុក​ជា​កេរ។
ចិត្ត​ល្អ​នាំ​មនុស្ស​រក​ផ្លូវ​សុខចិត្ត​ល្អ​នាំ​ស្រុក​រីក​កើន​ទ្វេរ
ចិត្ត​ល្អ​សាង​ល្អ​គ្មាន​ទំនេរចិត្ត​ល្អ​សរសេរ​តែ​ពាក្យ​ល្អ។
ចិត្ត​ល្អ​ជួយ​គ្នា​គ្រា​មាន​ទុក្ខចិត្ត​ល្អ​លើក​មុខ​ខ្ពស់​បវរ
ចិត្ត​ល្អ​ជួយ​អប់រំ​អ្នក​ក្រចិត្ត​ល្អ​ស្មោះ​ស​មិន​ក្លែង​ក្លាយ។
ចិត្ត​ល្អ​ប្រកប​ដោយ​ធម៌​ព្រហ្មចិត្ត​ល្អ​ដូច​ខ្ញុំ​ទាំង​ចិត្ត​កាយ
ចិត្ត​ល្អ​នាំ​លោក​សុខ​សប្បាយចិត្ត​ល្អ​ចេះ​ស្ដាយ​ភាព​ខុស​ឆ្គង។
ចិត្ត​ល្អ​មិន​រក​ស៊ី​ខុស​ច្បាប់ចិត្ត​ល្អ​មិន​ត្រាប់​ខុស​ទំនង
ចិត្ត​ល្អ​ចេះ​ចែក​ធនធាន​ផងចិត្ត​ល្អ​ចេះ​គ្រង​អំពើ​ល្អ។
ចិត្ត​ល្អ​នៅ​មាន​ច្រើន​ណាស់​មិត្តចិត្ត​ល្អ​គួរ​គិត​រស​ព្រះធម៌
ចិត្ត​ល្អ​អនុវត្ត​ឲ្យ​បាន​ល្អគោល​ធម៌​អដ្ឋ​មគ្គ​ទាំង​ប្រាំបី៕

កំណាព្យពេញនិយមបន្ទាប់ ៖ កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *