Thursday , November 21 2024

ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត ៖ ចិត្ត​អន្យតិរ្ថិយ៍​របស់​អ្នក​មាន​អំណាច ។

ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត

អត្ថានុរូប

ដោយ​អាង​ថា​ខ្លួន​ជា​មនុស្ស​មាន​ឋាន​ខ្ពស់​ជាង​ឆ្កែ ម្ល៉ោះ​ហើយ​ចង់​សម្លាប់​ឆ្កែ​ថ្មើរ​ណា​ក៏​បាន ។ ប៉ុន្តែ​ដើម្បី​ជៀសវាង​ពាក្យ​ដំណៀល​ពី​មតិ​សាធារណៈ​ចោទ​ថា​គេ​ជា​មនុស្ស​ឃោរឃៅ គ្មាន​មេត្តាធម៌ គេ​ក៏​ស្រែក​ឡើង​ថា ជៀស​ចេញ ប្រយ័ត្ន​ឆ្កែ​ឆ្កួត​ខាំ រួច​ក៏​សម្លាប់​ឆ្កែ​នោះ​ទៅ ។ អ្នក​ដែល​មិន​ដឹង​រឿង​ពិត ឃើញ​ដូច្នោះ​ក៏​មាន​ចិត្ត​ជួយ​ត្រេកអរ តែ​តាម​ពិត វា​ត្រូវ​គេ​សម្លាប់​យក​ទៅ​ស៊ី​សោះ ។

អត្ថប្បដិរូប

អ្នក​ចង់​សម្លាប់​ឆ្កែ លោក​ប្រៀប​ទៅ​នឹង​មនុស្ស​ដែល​ប្រើ​អំណាច​ឃោរឃៅ​ទៅ​លើ​អ្នក​ស្លូតត្រង់ ។ ឆ្កែ​តំណាង​ឲ្យ​អ្នក​ស្លូត​ត្រង់ ឥត​កំហុស ឬ​អ្នក​ទន់​ខ្សោយ ។

មនុស្ស​ចិត្ត​យក្ស​មារ​អប្រិយ​នេះ មាន​ល្បិច​ខ្ពស់​ណាស់ ដើម្បី​បិទបាំង​នូវ​គំនិត​អាក្រក់​របស់​ខ្លួន តែងតែ​ចោទ​ប្រកាន់​អ្នក​ខ្សោយ អ្នក​ស្លូត​ត្រង់ ដែល​ខ្លួន​ចង់​សម្លាប់​ថា​ ជា​ចោរ ជា​ឃាតក ជា​ខ្មាំង​…

ការ​ពោល​ដាក់​ទោស​លើ​គេ​ដើម្បី​សម្លាប់ គឺ​ធ្វើ​ឲ្យ​ស្រប​នឹង​មតិ​សាធារណៈ ។ អ្នក​ដែល​មិន​ដឹង​ការ​ពិត ប្រឹង​ជួយ​អរ ។ ឯ​អ្នក​ដែល​ដឹង​ហេតុការណ៍​ពិត​ប្រាកដ​វិញ គេ​ថ្កោលទោស គេ​ដាក់​បណ្ដាសា គេ​ជេរ​ប្រទេច​ផ្ដន្ទា គេ​ដាក់​ទំនាយ​ឲ្យ​វិនាស​ហិនហោច ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហោង​…

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចាញ់បានទៅព្រះ ឈ្នះបានទៅមារ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *