ចង់មកស្រុកខ្មែរ – កំណាព្យខ្មែរ ៖ បទពាក្យ៨ គឺជាបទមួយដែលគេប្រើប្រាស់តាំងពី សម័យចតុមុខ មកម្ល៉េះ ។ បទនេះគេប្រើបានគ្រប់បរិយាកាសទាំងអស់។ បទពាក្យ៨ ក្នុង១វគ្គ មាន៤ឃ្លា ក្នុង១ឃ្លា មាន៨ព្យាង្គ ។
ចង្វាក់ ៖ បទនេះទម្លាក់សំឡេងលើព្យាង្គទី៣ និងទី៥ រៀងរាល់ឃ្លា។ ជួនក្នុងវគ្គ ៖ ព្យាង្គ៨ ឃ្លា១ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា២ វគ្គ១ ។ ព្យាង្គ៨ ឃ្លា២ វគ្គ១ |=| ព្យាង្គ៨ ឃ្លា៣ វគ្គ១ |=| ព្យាង្គ៣ ឬ ព្យាង្គ៥ ឃ្លា៤ វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៨ ឃ្លា៤ វគ្គ១ |=| ព្យាង្គ៨ ឃ្លា២ វគ្គ២។
ចង់មកស្រុកខ្មែរ – កំណាព្យខ្មែរ | ||
១ | ឱស្រុកខ្មែរអើយរូបខ្ញុំនៅឆ្ងាយ | ឃ្លាតពិតតែកាយតែចិត្តចងចាំ |
រសជាតិជីវិតដែលធ្លាប់រងកម្ម | រួចផុតប្រេះស្រាំរស់រានជាថ្មី ។ | |
២ | ដីអើយ!ដីខ្មែរនៅជាប់ចិន្តា | ទិដ្ឋភាពស្រស់ថ្លាធម្មជាតិប្រពៃ |
វប្បធម៌រុងរឿងស្រុកខ្មែរល្បាញល្បី | ចាំច្បាស់រូបស្រីជាទីស្នេហា ។ | |
៣ | ឱ!ស្រុកខ្មែរអើយថ្ងៃណាទៅដល់ | ទ្រូងសែនខ្វាយខ្វល់ព្រោះឆ្ងាយកាយា |
ខ្ញុំនឹកអ្នកណាស់ទាំងម្ចាស់ចិន្តា | តើដល់ពេលណាជូបស្នេហ៍ភក្តី ។ | |
៤ | ឱ!ដីស្រុកខ្មែរដីល្អថ្លៃថ្លា | ខ្ញុំសូមសច្ចានឹងទៅជួបស្រី |
ចរិយាថ្លៃថ្នូរស្រស់ស្រអែមខ្ចី | រៀបការនឹងស្រីលើដីស្រុកខ្មែរ ៕ |
កំណាព្យពេញនិយមបន្ទាប់ ៖ សែននឹកស្រុកខ្មែរ – កំណាព្យខ្មែរ