និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចង់ចំណេញ ដាច់ចំណង ៖ មហិច្ឆិតាធ្វើឲ្យបាត់បង់សម្ព័ន្ធភាព ។
អត្ថាធិប្បាយ ចង់ចំណេញ ដាច់ចំណង
បុគ្គលដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងលោភលន់ខ្លាំងពេក ធ្វើឲ្យបាត់បង់នូវទំនាក់ទំនងក្នុងសង្គម ព្រោះជននោះមានមហិច្ឆិតាប្រាថ្នាធំហួសប្រមាណ ។ បើគេប្រកបការងារអ្វីជាមួយអ្នកណា គេតែងរំពៃសម្លឹងមើលផលប្រយោជន៍សម្រាប់ខ្លួនគេរួចជាស្រេច ។
ដូច្នេះ អ្នកដែលវាងវៃមានបញ្ញាដែរ គេបានស្គាល់ និងយល់ដឹងពីបំណងអាក្រក់របស់ជននោះ គេក៏ផ្ដាច់ចំណងមេត្រីភាព ឬដកហ៊ុនឈប់រកស៊ីជាមួយភ្លាម ។ អ្នកណាចង់ចំណេញខ្លាំងពេក តែងដាច់ចំណងយ៉ាងដូច្នេះឯង ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចង់សម្លាប់ឆ្កែ ចោទថាឆ្កែឆ្កួត – សុភាសិតខ្មែរអធិប្បាយ