និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គិតរួច សឹមគូរ ៖ មុនធ្វើអ្វីមួយ តោងធ្វើគំរោងសិន ។
អត្ថាធិប្បាយ គិតរួច សឹមគូរ
កិច្ចការអ្វីក៏ដោយមុននឹងចាប់ធ្វើ គេតោងពិចារណាជាមុន ថាតើត្រូវធ្វើអ្វី ? ធ្វើយ៉ាងម៉េច ? ធ្វើបានឬទេ ? ធ្វើកើតឬទេ ? មានសម្ភារៈគ្រប់គ្រាន់ហើយឬនៅ ? …
បើគេធ្វើគម្រោងនោះមិនចេញ កិច្ចការនោះក៏មិនចេញជារូបរាងដែរ ។ កាលណាគេគិតពិចារណាឃើញថា សមស្របហើយ ទើបគេធ្វើគម្រោង (ប្លង់) រួច ទើបគេចាប់ធ្វើកិច្ចការនោះ ។ បើគេធ្វើអ្វីដោយឥតបានគិតគូរជាមុន ក៏មិនខុសពីមនុស្សម្នាក់ដែលចេះតែដើរទៅមុខដោយឥតមានគោលដៅថា ត្រូវទៅណាទិសណាដូច្នោះដែរ ។
ហេតុនេះហើយ បានជាលោកប្រើពាក្យ «គិតគូរ» គឺគិតរួចទើបគូរនៅជាប់គ្នាជារហូតមក ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គុណ១០០សំពៅ ទោស១ចូលទៅ រលាយបាត់អស់ – សុភាសិតខ្មែរអធិប្បាយ