Thursday , November 21 2024

គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ គាស់ក្រោលទាំងថ្ងៃត្រង់ ៖ ល្មួច​ដោយ​ក្លាហាន​បំផុត ។

គាស់ក្រោលទាំងថ្ងៃត្រង់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ គាស់ក្រោលទាំងថ្ងៃត្រង់

ធម្មតា​ចោរ​ចូល​លួច​គោ​តែង​ចូល​លួច​ពេល​យប់​ស្ងាត់ ។ វា​លួច​គាស់​ក្រោល​បន្តិច​ម្ដងៗ​ដើម្បី​ដឹក​គោ​ចេញ ។ ចោរ​ពួក​នេះ​នៅ​មាន​ចិត្ត​ភិតភ័យ​ខ្លាច​ម្ចាស់​គេ​ដឹង ។ សកម្មភាព​បែប​ហ្នឹង​បញ្ជាក់​ឲ្យ​ដឹង​ថា វា​មាន​អារម្មណ៍​ភ័យ​ខ្លាច​ម្ចាស់​គេ​ទាន់​ដែរ ។

ប៉ុន្តែ​ក្នុង​ន័យ​ខាងលើ លោក​ចង់​និយាយ​ប្រៀប​ធៀប​ទៅ​នឹង​ជន​ល្មើស​ដែល​ធ្វើ​អ្វី​ដោយ​ក្លាហាន​ខ្លាំង​គ្មាន​កោត​ញញើត​អ្នក​ណា​ទាំង​អស់ ។ ដូចជា នៅ​ក្នុង​អង្គភាព​មួយ មាន​អ្នក​គ្រប់គ្រង​ឃ្លាំង​សម្ភារៈ​ម្នាក់​ហ៊ាន​យក​សម្បត្តិ​រួម​ទៅ​ផ្ទះ ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ខ្លាច​សហការី​ណា​ឃើញ ឬ​ក៏​ចៅហ្វាយ​នាយ​ណា​ដឹង​ឡើយ ។ គឺ​គេ​យក​ដោយ​គ្មាន​លាក់​លៀម​អ្វី​បន្តិច​សោះ ។

មនុស្ស​ដែល​ហ៊ាន​យក​ដោយ​ក្លាហាន​បែប​នេះ​ហើយ​ដែល​លោក​ពោល​ថា គាស់​ក្រោល​កណ្ដាល​ថ្ងៃ​ត្រង់​ភ្លឺ​ចែស​តែ​ម្ដង ដោយ​មិន​ចាំ​បាច់​យប់​ស្ងាត់​អ្វី​ឡើយ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ គោះទឹកបង្អើលត្រី – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *