ខ្វះគ្រប់វ័យ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ខ្វះគ្រប់វ័យ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | វ័យបឋម | ខំរៀនជាប់ | ទ្រព្យមិនមាន |
ខ្វះធនធាន | គ្មានលុយកាក់ | ថ្នាក់កង្វះ | |
មជិ្ឈមវ័យ | លៃគ្នាន់គ្នេរ | វេលាខ្វះ | |
រវល់ណាស់ | ច្បាស់មានទ្រព្យ | ជាប់វេលា ។ | |
២ | វ័យបច្ឆិម | ស្កឹមស្កៃទ្រព្យ | គាប់ពេលមាន |
ស្រុតស្រេកឃ្លាន | គ្មានថាមពល | យល់រោគា | |
ខ្វះកម្លាំង | តាំងធុញថប់ | ចប់គ្រប់គ្នា | |
ចារជូនជា | នាលោកីយ៍ | ស្តីពីខ្វះ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ធ្វើវក់វី – កំណាព្យខ្មែរ