Thursday , November 21 2024

ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖  ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ ៖ មុន​ប្រាថ្នា​ធ្វើ​អ្វី​មួយ តោង​ស្គាល់​ពី​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ច្បាស់​លាស់​សិន ។

ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ខ្លួនតូចកុំតោង ដៃខ្លីកុំឈោងប្រវាឪបភ្នំ

ខ្លួនតូចកុំតោង

ខ្លួន​តូច​ក្នុង​ពេល​នេះ លោក​សំដៅ​យក​ឋានៈ​ជីវភាព​ឋានន្តរស័ក្តិ ។ អ្នក​ទន់​ខ្សោយ​បែប​នេះ មិន​គួរ​មាន​ចិត្ត​លោភលន់ ចង់​តោង​ចាប់​យក​នូវ​អ្វី​ដែល​ខ្ពស់​ហួស​ពី​ឋានៈ ឬ​សមត្ថភាព​ខ្លួន ។ តួ​យ៉ាង​ដូចជា ៖

  • កម្មករ​តូច​តាច​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​អគ្គនាយក​ក្រុមហ៊ុន
  • ជន​អវិជ្ជា​ម្នាក់​ប្រាថ្នា​ចង់​ធ្វើ​ប្រធាន​តុលាការ
  • ស្មូម​យាចក​ម្នាក់​ប្រាថ្នា​ចង់​ក្លាយ​ខ្លួន​ជា​វិនិយោគិន ។

ដៃខ្លីកុំឈោងប្រវាឪបភ្

ពំនោល​នេះ ក៏​មាន​ន័យ​ប្រហែល​នឹង​ខ្លួន​តូច​កុំ​តោង​ដែរ ព្រោះ​ពាក្យ​ថា «តោង» និង «ឈោង» មាន​ន័យ​ដូច​គ្នា ។ គ្រាន់​តែ​លោក​ចង់​បញ្ជាក់​បន្ថែម​ឲ្យ​រឹតតែ​ច្បាស់​ឡើង​ទៀត​ប៉ុណ្ណោះ ។ ព្រោះ​មនុស្ស​ដែល​ពុំ​ស្គាល់​សមត្ថភាព​ខ្លួន ច្រើន​តែ​មាន​មហិច្ឆិតា​លោភ​លន់​ឥត​ព្រំដែន ។ ការ​ដែល​ប្រាថ្នា​លោភ​លន់​ចង់​បាន ឬ​ចង់​ធ្វើ​អ្វី​មួយ​ដែល​ហួស​ពី​សមត្ថភាព​ខ្លួន​ខ្លាំង​ពេក សុទ្ធ​តែ​នាំ​មក​នូវ​សេចក្ដី​វិនាស​អន្តរាយ​ទាំង​អស់ ។ ដូចជា ទុរគត​ជន​ម្នាក់​ដេក​ប្រាថ្នា​ចង់​បាន​កូន​ក្រមុំ​មហា​សេដ្ឋី​មក​ធ្វើ​ជា​ប្រពន្ធ ឬ​ដូច​អនក្ខរ​ជន​ម្នាក់​ចង់​ធ្វើ​អ្នក​ដឹកនាំ​ប្រទេស​ជាតិ ។ ឧបមា​ថា បើ​គេ​បាន​ធ្វើ​អ្នក​ដឹកនាំ​ដោយ​ប្រការ​ណា​មួយ ក៏​ប្រទេស​ជាតិ​នោះ​គ្មាន​ការ​រីក​ចម្រើន​ដែរ ។ ទី​បំផុត​ក៏​វិនាស​ខ្លួន​ឯង​ទៀត ។ ព្រះពុទ្ធ​ភាសិត​បាន​ចែង​ថា «យម្បិច្ឆំ នលភតិ តម្បិ ទុក្ខំ ការ​ប្រាថ្នា​មិន​បាន​សម្រេច នាំ​មក​នូវ​សេចក្ដី​ទុក្ខ» ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃហ៊ាន – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *