ក្មេងសម័យឥលូវ – កំណាព្យខ្មែរ ៖ បទកាកគតិ កើតនៅ សម័យអង្គរ ។ ក្នុង១វគ្គមាន៧ឃ្លា ក្នុង១ឃ្លាមាន៤ព្យាង្គ។ ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៤ឃ្លា១វគ្គ១ ចួននឹងព្យាង្គ៤ឃ្លា២វគ្គ១ ព្យាង្គ៤ឃ្លា២វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៥វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៦វគ្គ១។ ជួនឆ្លងវគ្៖ ព្យាង្គ៤ឃ្លា៧វគ្គ១ ចួននឹង ព្យាង្គ៤ឃ្លា៣វគ្គ២ ។
ចង្វាក់ ៖ បទនេះមានង្វាក់ស្មើ មិនលើក មនិដាក់ តែរន្ថើនៗ មានទំនងដូចជាដំណើរក្អែក ហើយទំលាក់សំឡេងលើព្យាង្គទី ២ រៀងរាល់ឃ្លា ។ បរិយាកាស ៖ បទនេះគេប្រើសម្រាប់ពណ៌នា ទីកន្លែង តួអង្គ ធម្មជាតិ ពិសេសគេយកបទនេះទៅប្រើក្នុងពិធីផ្តើមរឿង។ ពេលខ្លះកវីបានយកបទនេះទៅប្រើក្នុងការសំដែងទុក្ខសោកផងដែរ។

ក្មេងសម័យឥលូវ – កំណាព្យខ្មែរ | |||
| ១ | សម័យឥលូវ | សង្គមតម្រូវ | អោយខំសិក្សា |
| ប៉ុន្តែវប្បធម៌ | ពាលាឬស្យា | ហូរចូលស្រុកណា | |
| វិនាសគ្មានសល់។ | |||
| ២ | មានអ៊ីនធឺណែត | គេអោយយើងឆែក | នៅពេលដែលឆ្ងល់ |
| ប៉ុន្តែឥលូវ | ក្មេងគ្មានកង្វល់ | ស្រាវជ្រាវគ្មានសល់ | |
| ហ្គេមច្រើនមហិមា។ | |||
| ៣ | រីការស្លៀកពាក់ | របស់នាងអ្នក | ខើចឥតគណនា |
| ចេញជើងសខ្ចី | បង្អួតគ្នីគ្នា | ខិតខំម្នីម្នា | |
| ដើរលេងហ៊ឺហារ។ | |||
| ៤ | ដប់បួនកុម្ភៈ | ជាថ្ងៃបុណ្យជាក់ | នៃក្ដីស្នេហា |
| ទិញអោយម៉ែឪ | គ្រូបាអាចារ្យ | តែមានឯណា | |
| ទិញអោយគូរស្នេហ៍។ | |||
| ៥ | មានទាំងម៉ូតូ | ឧបករណ៍ហែរហូរ | ផ្ដល់ដល់គូរស្នេហ៍ |
| ចំណែកម៉ែឪ | ទោះទុក្ខឥតល្ហែ | ក៏កូនមិនថែ | |
| ក្បែរតែសង្សារ។ | |||
| ៦ | មានទូរស័ព្ទដៃ | និយាយច្រើនក្រៃ | សប្បាយអស្ចារ្យ |
| មិនខិតខំស្ដាប់ | គ្រូបាអាចារ្យ | ម៉ែឪវាចា | |
| ទូន្មានប្រដៅ។ | |||
| ៧ | ពេលគ្រូស្ដីអោយ | គេមិនកន្ដើយ | តមាត់ឆាឆៅ |
| គេចម៉ោងសិក្សា | ទាំងខ្លួនឯងខ្លៅ | អនាគតខ្លោចឆៅ | |
| ជាឈ្លើយសង្គម៕ | |||
កំណាព្យពេញនិយមបន្ទាប់ ៖ ព្រះវិហារ – កំណាព្យខ្មែរ