ក្តីក្តៅស្ងប់ ចប់សង្រ្គាម – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ក្ដីក្ដៅស្ងប់ ចប់សង្គ្រាម – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | ចិត-ចិតប្រាំ | ឆ្នាំសង្គ្រាម | ឈាមបង្ហូរ |
ឆ្នាំផ្ដើមស្នូរ | សូរកាំភ្លើង | យើងរត់ជ្រក | |
គ្រាប់តូចធំ | ផ្គុំលាន់ផ្ទុះ | ធ្លុះជម្រក | |
ភៀសសឹកមក | ជ្រកភ្នំពេញ | ស្ទេញស្រណោះ ។ | |
២ | តចិតប្រាំ | ឆ្នាំទុក្ខស្ទួន | ផ្ទួនម្នោម្នេញ |
ទុក្ខទន្ទេញ | ពេញឱរា | ថាមិនអស់ | |
ឃ្លាតម៉ែពុក | ទុក្ខរាប់ឆ្នាំ | កម្មក្រៀមក្រោះ | |
នឹកអាឡោះ | អស់ជំនិត | មិត្តភក្ដី ។ | |
៣ | ចិតប្រាំបួន | ខ្លួនផុតទុក្ខ | គុកកាចកម្ម |
ចិត្តចងចាំ | ឆ្នាំផុតគ្រោះ | រស់ជាថ្មី | |
អភ័ព្វតែ | ខ្មែរជាប់ផែន | ដែនថៃដី | |
ចូលកៅបី | ក្ដីក្ដៅស្ងប់ | ចប់សង្គ្រាម ។ | |
៤ | តរៀងរាប | លាភសក្ការ | ថ្លាចម្រើន |
កើតកំណើន | ច្រើនទាំងទ្រព្យ | គាប់ទាំងនាម | |
សន្តិភាព | លាភប្រាកដ | អត់លាក់លៀម | |
ខ្មែររួមឈាម | រៀមរួមអរ | កសាងជាតិ ។ | |
៥ | សូមជាតិក្រោយ | ឲ្យស្ងាត់ស្ងប់ | ចប់សង្គ្រាម |
កើតក្នុងនាម | ឈាមជ័រខ្មែរ | ស្នេហ៍មិនឃ្លាត | |
បានភិរម្យ | ជុំសប្បាយ | កាយជួបទៀត | |
រស់ជុំញាតិ | ជាតិសាសន៍ខ្មែរ | ស្នេហ៍សុខសាន្ត ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ខ្លីសំអាង តាងប្រភព – កំណាព្យខ្មែរ