កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ ៖ បទព្រហ្មគីតិ កើតនៅ សម័យអង្គរ ។ ១ វគ្គមាន ៤ ឃ្លា , ឃ្លាទី១ និង ទី ៣ មាន ៥ ព្យាង្គ , ឃ្លាទី ២ និង ទី ៤ មាន ៦ ព្យាង្គ។
ចង្វាក់ ៖ ទំលាក់សំឡេងលើព្យាង្គទី ២ ចំពោះឃ្លាដែលមាន ៥ ព្យាង្គ ។ ទំលាក់សំឡេងលើព្យាង្គទី ៣ ចំពោះឃ្លាដែលមាន ៦ ព្យាង្គ ។ បរិយាកាស ៖ បទនេះគេយកទៅប្រើដើម្បីសំដែងភាពលន្លង់លន្លោច សេចក្តីទុក្ខសោក ការព្រាត់ប្រាសគ្នា ប្រដៅ ផ្តែរផ្តាំ រឺ ការឈឺចាប់ចំពោះការជិះជាន់ ។
កូនអើយម៉ែផ្តាំ – កំណាព្យខ្មែរ | ||
១ | បើកបរប្រុងប្រយ័ត្ន | ទោះបីស្ងាត់ប្រយ័ត្នដែរ |
កើនល្បឿនជ្រុលបុកឆ្កែ | ដល់ផ្ទះម៉ែមើលមិនស្គាល់ ។ | |
២ | ដាច់មុខឆែបច្រមុះ | ប្រហែសខុសគំនិតទ័ល |
បាក់បែកអស់សម្គាល់ | ខាតប៉ះពាល់ដល់ការងារ ។ | |
៣ | ជិះម៉ូតូពាក់មួក | កុំលង់លក់គ្រោះពុំជា |
គ្រោះថ្នាក់បុកប៉ះពារ | ច្បាប់គ្រប់គ្នាត្រូវគោរព ។ | |
៤ | អារម្មណ៍ឱ្យមូលជុំ | អភិរម្យទាំងថ្ងៃយប់ |
ប្រយ័ត្នជិះចតឈប់ | ការងុយងប់គួរកោតក្រែង ។ | |
៥ | ស្លុងស្លាប់កូនបុកគេ | គាប់ជួនរេគេបុកឯង |
ស្រវឹងកុំសម្តែង | បុកគេឯងមានកម្មពៀរ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ គុណម្តាយ – កំណាព្យខ្មែរ