និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ការពារប្រសើរជាងព្យាបាល ៖ ការទប់ស្កាត់មុនប្រសើរជាងការដោះស្រាយ ។
អត្ថាធិប្បាយ ការពារប្រសើរជាងព្យាបាល
ហេតុការណ៍អ្វីដែលគេបានដឹងមុនថានឹងមានផលអាក្រក់ជាវិជ្ជមាននោះ គេត្រូវទប់ស្កាត់វាឲ្យបានមុនវាកើតឡើង ។ ដូចជាដឹងថា ៖
- បើគ្មានអនាម័យនឹងមានជំងឺ
- បើមិនអប់រំកូនចៅឲ្យល្អនឹងជាប់គុក
- បើមិនធ្វើរបងការពារភូមិស្ថាននឹងបាត់បង់ទ្រព្យសម្បត្តិ
- បើមិនប្រុងប្រយ័ត្នក្នុងការធ្វើចរាចរនឹងមានគ្រោះថ្នាក់
- បើមិនរៀនសូត្រនឹងប្រឡងធ្លាក់
ដូច្នេះ គេត្រូវការពារមុន កុំឲ្យមានជំងឺ កុំឲ្យជាប់គុក កុំឲ្យចោរលួច កុំឲ្យគ្រោះថ្នាក់ កុំឲ្យប្រឡងធ្លាក់ ។ ព្រោះថា បើបណ្ដោយឲ្យផលអាក្រក់កើតឡើងទើបព្យាបាល ឬដោះស្រាយតាមក្រោយនោះ នាំឲ្យខាតបង់ប្រាក់កាស និងខាតបង់ពេលវេលា ។
សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ កកក៏បាយ មេម៉ាយក៏ស្រី – សុភាសិតខ្មែរអធិប្បាយ