ចុចស្តាប់ចម្រៀង កន្សែងសប៉ាក់ – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត
អត្ថបទ ចម្រៀងខ្មែរ ៖ កន្សែងសប៉ាក់
១ – កន្សែងសប៉ាក់អូនចាក់ផ្ទាល់ដៃ រយព្រួយរយភ័យកាលស្រីឲ្យបង
កន្សែងប៉ាក់ផ្កាចារចិត្តគូគ្រង លាក់ភ្នែកអ្នកផងខ្លាចគេស្គាល់ស្រី
២ – ឥឡូវឃ្លាតប្រាណបានតែកន្សែង លើកឡើងប្រឡែងកន្សែងមិនស្ដី
បើនឹងហែកចោលនៅស្ដាយក្លិនស្រី ក្លិនថ្មោងក្លិនថ្មីដូចក្លិនផ្កាស្លា
បន្ទរ – វាចាកន្សែងថ្លែងរឿងក្រៀមក្រោះ រឿងស្ម័គ្ររឿងស្មោះស្នាមអនុស្សា
លើកកន្សែងជូតទឹកភ្នែកទុក្ខា ពេលអានអក្ខរាចិត្តសែនអំពល់
៣ – ឆ្ងាយអើយសែនឆ្ងាយៗលែងយល់ហើយ ទន្លាប់ទុំអើយម្ដេចជ្រុះឆ្ងាយគល់
ចន្ទ្រាឆ្ងាយដីបងឆ្ងាយនិមល ម៉ឺនសែនអំពល់ជាមួយកន្សែង ៕
ចម្រៀងខ្មែរ៖ កម្មកាយមិនទៀង – ច្រៀងដោយ៖ លោក ស៊ីន ស៊ីសាមុត