កតញូ – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។
រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។
កតញ្ញូ – កំណាព្យខ្មែរ | ||
១ | មនុស្សល្អបវរដឹងគុណគាប់ | ត្រាប់ធម៌ទម្លាប់កតញ្ញូ |
រក្សាប្រយោជន៍ជាគំរូ | ព្យាយាមតស៊ូប្រណិប័តន៍ ។ | |
២ | ចូលរួមកសាងផលបន្ត | រួមរាប់តំណមិនឱ្យខ្ចាត់ |
កំហុសខូចខាតប្រឹងទប់ស្កាត់ | សន្តោសសព្វសត្វក្លាយមុនី ។ | |
៣ | សូម្បីតែហ្វូងភូមរា(១) | ថែក្លិនបុប្ផាគ្រប់ទិសទី |
ក្រេបតែកេសរលៀងជីវី | រសក្លិនមូលមីរមិនខូចខាត ។ | |
៤ | កូនកតញ្ញូដឹងគុណគាប់ | ជាកូនសំណព្វសុខក្សេមក្សាន្ត |
កតវេទីតបថ្កើងថ្កាន | ជូនពុកម៉ែបានមានមង្គល ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ កូនអើយស្តាប់ពុក – កំណាព្យខ្មែរ