Wednesday , November 20 2024

កង់ត្រាចកង់ធ្នង់ – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ កង់ត្រាចកង់ធ្នង់ ៖ វាសនា​កម្ម​មនុស្ស​ម្នាក់ៗ​មិន​មាន​ភាព​ប្រាកដ​និយម​ទេ ។

កង់ត្រាចកង់ធ្នង់ – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ កង់ត្រាចកង់ធ្នង់

អត្ថានុរូប

រទេះ​គោ ឬ​ក្របី មាន​កាំ និង​ខ្នង​កង់​ធ្វើ​ពី​ឈើ​ខ្លឹម ស្វិត​ជាប់​ល្អ ។

ខ្នង​កង់ ផ្គុំ​ឡើង​ពី​ឈើ​ច្រើន​កំណាត់ ។ កំណាត់​នីមួយៗ​មិន​ប្រាកដ​ជា​ប្រភេទ​ឈើ​តែ​មួយ​មុខ​ទេ ។ គេ​ជ្រើស​យក​ឈើ​ដែល​ស្វិត​មាំ ។ ជួន​គេ​យក​ឈើ​ត្រាច​ខ្លះ ឈើ​ធ្នង់​ខ្លះ មក​ផ្គុំ​ចម្រុះ​គ្នា ។

ពេល​គេ​បរ​រទេះ​ទៅ គេ​ឃើញ​កំណាត់​ឈើ​ត្រាច​នៅ​លើ ឈើ​ធ្នង់​នៅ​ក្រោម ។ បន្ទាប់​មក ឈើ​ធ្នង់​ឡើង​លើ ឈើ​ត្រាច​មក​នៅ​ក្រោម​ម្ដង​វិញ ។ កង់​ត្រាច កង់​ធ្នង់ ចេះ​តែ​ផ្លាស់​ប្ដូរ​គ្នា​ជា​រហូត​ទៅ ។

អត្ថប្បដិរូប

មនុស្ស​ម្នាក់ៗ​រមែង​មាន​វាសនា​កម្ម​ខុសៗ​គ្នា ។ ជួនកាល គេ​ឃើញ​បុរស «ក» មាន​បុណ្យស័ក្តិ​ខ្ពស់ ឬ​មាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដុម្ភ ។ ឯ​បុរស «ខ» មាន​ជីវភាព​ជា​ជន​សាមញ្ញ ឬ ក្រីក្រ​តោក​យ៉ាក ។ បន្ទាប់​មក គេ​ឃើញ​លោក «ក» ប្រព្រឹត្ត​ខុស​ធ្លាក់​បុណ្យស័ក្តិ ឬ​ចាញ់​ល្បែង​ធ្លាក់​ខ្លួន​ក្រីក្រ​លំបាក​លំបិន​ពេក​ក្រៃ ។ ឯ​បុរស «ខ» ស្រាប់​តែ​រក​ស៊ី​កាក់​កប មាន​លុយ​ចាយ​សម្បូរ​សប្បាយ មាន​ឡាន​វីឡា ឡើង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ មាន​គេ​គោរព​កោតក្រែង​រអែង​បុណ្យស័ក្តិ​ទៀត​ផង ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ក្រក៏ក្រចុះឲ្យតែមាន – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *