សម្លប្រហិតត្រីជាមួយម្នាស់ គឺជា ម្ហូបខ្មែរ មួយដ៏ពេញនិយមហើយឆ្ងាញ់ពិសាររបស់ប្រជាជនខ្មែរ អាហារមួយប្រភេទនេះវាមានឱជារសឆ្ងាញ់ហើយងាយស្រួលចំអិន។ ម្នាស់គឺជាផ្លែមួយប្រភេទដែលមានអាយុការដាំដុះនៅអាស៊ីតាំងពីបុរាណមកម្ល៉េះឬគេនិយមហៅផ្លែនេះថាផ្លែភ្នែកមួយរយ។ ម្នាស់មានរសជាតិឆ្ងាញ់ពិសារទោះជាបរិភោគជាបង្អែមឬយកទៅដាំស្លរ។ ក្នុងប្រទេសកម្ពុជាផ្លែម្នាស់គឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលប្រជាជនខ្មែរតែងតែយកមកចំអិនជាអាហារ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លប្រហិតត្រីជាមួយម្នាស់ ប្រហិតត្រីចំនួន២ខាំកន្លះ ស្លឹកខ្ទឹមចំនួនពីរគុម្ព ទឹកត្រីចំនួន១ស្លាបព្រា ស្ករសចំនួន១ស្លាបព្រា ម្រេចកន្លះស្លាបព្រា ប្រេងឆាចំនួនកន្លះស្លាព្រា ខ្ទឹមចិញ្ចាំមចំនួន២ក្លែប ម្នាស់ហាន់ជាកង់ចំនួន១ជំំហៀងឬម្នាស់កំប៉ុងមួយកំប៉ុង ទឹកចំនួន៤កែវ អំបិលចំនួនកន្លះស្លាបព្រាកាហ្វេ ជីវ៉ាន់ស៊ុយ និង ជីម៉ាអមហាន់រួចចំនួន១កូនចានតូច ម្ទេសស្រស់ហាន់រួច ដាក់តាមចំណងចំណូលចិត្ត របៀបធ្វើ ច្របាច់លាយប្រហិតត្រីជាមួយស្លឹកខ្ទឹម ទឹកត្រី ស្ករស ម្រេច និងប្រេងឆា ឲ្យស៊ប់ប្រហែល៥នាទីរួចធ្វើប្រហិតត្រីឲ្យមានរាងមូលៗប៉ុនមេដៃហើយទុកម្ខាង កំដៅឆ្នាំងសម្ល ពេលឆ្នាំងក្តៅ ដាក់ប្រេងឆាដើម្បីបំពងខ្ទឹមសរហូតប្រែពណ៍ត្នោតប៉ុន្តែមិនត្រូវឲ្យខ្លោច រួចដួសដាក់ចានហើយទុកនៅម្ខាង។ ដាក់ម្នាស់ចូលរួចស្ងោររហូតដក់ទឹកពុះ ដាក់ត្រីចូលទៅក្នុងទឹកក្តៅហើយស្ងោររហូតដល់ត្រីឆ្អិនប្រហែល១០នាទី ដួសពពុះចេញពីឆ្នាំងសម្ល ថែមរសជាតិដោយដាក់ ទឹកត្រី ស្ករស និងអំបិលរួចកូរឲ្យស៊ប់ រួយស្លឹកខ្ទឹម ជីម៉ាអម និងម្ទេស ខ្ទឹមបំពងជាការស្រេច កត់សម្គាល់ សម្លមួយប្រភេទនេះត្រូវបានគេនិយមបរិភោគជាមួយបាយ។ …
អានបន្ត »សម្លត្រសក់ជាមួយប្រហិតត្រី – ម្ហូបខ្មែរ
សម្លត្រសក់ជាមួយប្រហិតត្រី គឺជាមួយ ម្ហូបខ្មែរ ដែលងាយស្រួលចំអិន ហើយពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមជនបទ ហើយវាមានតំលៃថោកសមរម្យថែមទាំងសំបូរជីវជាតិនិងឆ្ងាញ់ពិសេស។ ចំណាំ៖ ត្រសក់ជាបន្លែដែលគេនិយមដាំច្រើនជាងគេលំដាប់ទី៤ក្នុងពិភពលោក និងត្រូវបានដាក់បញ្ចូលទៅក្នុងប្រភេទអាហារឈរនៅលំដាប់លើគេខាងការផ្តល់អត្ថប្រយោជន៍ដល់សុខភាពទូទៅ ។ ប្រជាជនខ្មែរចូលចិត្តប្រើប្រាស់ក្នុងចំអិនអាហារជាច្រើនមុខនិងជាបន្លែសម្រាប់ធើ្វជាអន្លក់ផងដែរ។ គ្រឿងផ្សំអាហារខ្មែរ ៖ សម្លត្រសក់ជាមួយប្រហិតត្រី ប្រហិតត្រីចំនួនកន្លះគីឡូ ទឹកត្រីចំនួន២ស្លាបព្រា ស្ករចំនួន២ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច ប្រេងឆាចំនួន១ស្លាបព្រា ស្លឹកខ្ទឹមហាន់រួចចំនួន២គុម្ព ទឹកចំនួន៤កែវ ទឹកត្រីចំនួន១ស្លាបព្រា ស្ករចំនួនកន្លះស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ត្រសក់ហាន់ជាបន្ទះតូចៗចំនួន៣ផ្លែ ជីវ៉ាន់ស៊ុយចំនួន១កូនចានតូច ម្រេចចំនួន១កូនស្លាបព្រាឬដាក់តាមចំណង់ចំណូលចិត្ត ប្រហុកចំនួន១កូនចានតូច ស្លឹកគ្រៃចំនួន១កូនចានតូច អង្ករលីងកិនឲ្យម៉ត់ចំនួន១ស្លាបព្រា របៀបធ្វើ ច្របាច់ប្រហិតត្រីហើយលាយជាមួយ ទឹកត្រី ស្ករ ម្រេច ប្រេងឆា និងស្លឹកខ្ទឹមជាមួយគ្នា រួចលាយឲ្យស៊ប់ល្អ លុញប្រហិតត្រីឲ្យចេញជារាងមូលតូចៗរួចដាក់ទុកនៅម្ខាង ដាំទឹកក្នុងឆ្នាំងរហូតដល់ទឹកពុះ ចាក់ប្រហិតត្រីចូលក្នុងទឹកពុះរួចកូរ ថែមគ្រឿងដោយដាក់ទឹកត្រី ស្ករ និងអំបិលរួចកូរឲ្យស៊ប់ល្អ ដាក់ត្រសក់និងស្ងោរចំនួនប្រហែល៥នាទី ដាក់ស្លឹកខ្ទឹម ជីវ៉ាន់ស៊ុយ និងម្រេចពីលើជាការស្រេច ដាក់ប្រហុក អង្ករលីងកិនម៉ត់និងស្លឹកគ្រៃចូលពេលអ្នកដាក់គ្រឿង …
អានបន្ត »ឆ្នាំងភ្លើងគ្រឿងសមុទ្រ – ម្ហូបខ្មែរ
ឆ្នាំងភ្លើងគ្រឿងសមុទ្រ ពិសេសត្រូវបានប្រជាជនខ្មែរនិយមចូលចិត្តបរិភោគនៅក្នុងកម្មវិធីពិសេសៗ ដូចជាពិធីមង្គលការ ពិធីបុណ្យផ្សេងៗ ការជួបជុំគ្រួសារ ពិធីចូលឆ្នាំថ្មី ឬក្នុងពិធីទទួលភ្ញៀវពិសេស។ នៅក្នុងប្រទេសកម្ពុជាប្រជាជនខ្មែរចូលចិត្តធ្វើប្រហិតត្រីនិងប្រហិតត្រីចៀនដោយខ្លួនឯងសម្រាប់ពិសារជាមួយស៊ុបដែលមានរស់ជាតិឆ្ងាញ់ពិសេសនេះ។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងគ្រឿងសមុទ្រ ឆ្អឹងកមាន់ចំនួន 0.50 kg ឆ្អឹងកជ្រូក 0.50 kg សាច់ភ្លៅជ្រូក 0.5០ kg មឹងគ្រៀមចំនួន ឆៃថាវចំនួន 0.50 kg ខ្ទឹមបារាំងចំនួន 1 ផ្លែ ខ្ទឹមសចំនួន ៤ ខ្លែប ទឹកចំនួន ៨ កែវ ទឹកត្រីចំនួន ២ស្លាបព្រា ស្ករចំនួន ១ ស្លាបព្រា អំបិលចំនួន ១ ស្លាបព្រា ម្រេចម៉ត់ចំនួន កន្លះស្លាព្រាតូច ទឹក ៦ កែរ ប្រហិតត្រីចំនួន ១ កញ្ចប់ ថ្លើមជ្រូក …
អានបន្ត »