Friday , April 3 2020

ប័ណ្ណសារស្លាកៈ ល្ហុង

ខការីកន្ទុយគោ – ម្ហូបខ្មែរ

ខការីកន្ទុយគោ – ម្ហូបខ្មែរ

ខការីកន្ទុយគោ ជាមួយជីគឺជាម្ហូបខ្មែរមួយមុខដ៏មានរសជាតិឆ្ងាញ់របស់ជនជាតិខ្មែរ តាមជំនឿចាស់ៗការដាក់ល្ហុងខ្ចីចូលក្នុងមុខម្ហូបគឺធ្វើឱ្យសាច់ឆាប់ផុយដើម្បីកាត់បន្ថយពេលវេលាក្នុងការចម្អិនកន្ទុយគោព្រោះវាត្រូវការរយៈយូរដើម្បីធ្វើឱ្យកន្ទុយគោផុយ។ គ្រឿងផ្សំអាហារខ្មែរ ៖ ខការីកន្ទុយគោ កន្ទុយគោចំនួន 0.5 kg ល្ហុងខ្ចីចិតសំបកចេញនិងកាត់ជាដុំចំនួន១ចំហៀង ទឹកចំនួន៦កែវ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសហាន់ចំនួន៤ក្លែប ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងចំនួន១ ប៉េងប៉ោះហាន់ជាដុំចំនួន៣ផ្លែ សាច់គោហាន់ជាដុំចំនួន 0.5 kg ទឹកត្រីចំនយន១ស្លាបព្រា ទឹកស៊ីអីវចំនួន១ស្លាបព្រា ស្ករចំនួន១ស្លាបព្រាកាហ្វេ ម្សៅការីចំនួន១ស្លាបព្រាកាហ្វេ​ ម្រេចចំនួន១ស្លាបព្រាកាហ្វេ ជីហាន់រួចចំនួន១កូនចានតូច របៀបធ្វើ ដាក់កន្ទុយគោ ហ្ហុងខ្ចីនិងទឹកចូលក្នុងឆ្នាំងសម្លហើយស្ងោប្រហែល១ម៉ោងកន្លះឬស្ងោរហូតដល់កន្ទុយគោឆ្អិនល្អ។ ខណៈពេលដែលកំពុងស្ងោកន្ទុយគោយកខ្ទះមកកំដៅឱ្យក្តៅ ពេលខ្ទះក្តៅហើយ ដាក់ខ្ទឹមស ខ្ទឹមបារាំង ប៉េងប៉ោះ សាច់គោរួចគោឱ្យល្អ ថែមគ្រឿងដោយដាក់ទឹកត្រី ទឹកស៊ីអីវ ស្ករនិងម្សៅការីរួចកូរឱ្យស៊ប់ល្អហើយស្ងោប្រហែលបួនប្រាំននាទីបន្ទាប់មកដាក់កន្ទុយគោហើយបន្តស្ងោរហូតដល់សាច់ឆ្អិនល្អ ដាក់ជីនិងម្រេចជាការស្រេច កត់សម្គាល់ ជាទូទៅគេបរិភោគខលការីកន្ទុយគោជាមួយគុយទាវនិងនំប៉័ងឬក៏ជាមួយបាយក៏បាន ពេលបរិភោគជាមួយគុយទាវគេតែងតែដាក់សណ្តែកបណ្តុះនិងជីអង្កាមចូលក្នុងចានគោមរួចដាក់សរសៃគុយទាវជាមួយសម្លសារី ។ ម្ហូបខ្មែរពេញនិយមបន្ទាប់៖ ស៊ុបពោះត្រីជាមួយសាច់ក្តាម – ម្ហូបខ្មែរ

អានបន្ត »