ប្រជាជនខ្មែរចូលចិត្តអាហារបែប ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ណាស់។ ក្នុងប្រទេសកម្ពុជា អាហារខ្មែរ បែបឆ្នាំងភ្លើងភាគច្រើនពិសារក្នុងឱកាសពិសេសប៉ុណ្ណោះ ដូចជាក្នុងការជួបជំុមិត្តភ័ក្រឬបងប្អូនហើយនិងក្នុង ពិធីមង្គលការ ជាដើម។ ម្ហូបខ្មែរមួយមុខនេះធ្វើឡើងពីត្រីរ៉ស់ឬត្រីផ្ទក់បកឆ្អឹងចេញរួចញ៉ត់គ្រឿង គេក៏អាចធ្វើជាមួយត្រីទឹកសាបដ៏ទៃទៀតក៏បាន។ ម្ហូបត្រីញ៉ត់គ្រឿងផ្សំជាមួយសាច់ជ្រូកចិញ្ចាំមពិតជាឆ្ងាញ់អស្ចារ្យណាស់។ គ្រឿងផ្សំអាហារខ្មែរ ៖ ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង ត្រីផ្ទក់ឬត្រីរ៉ស ១ ខាំ សាច់ជ្រូកចិញ្ចាំ ២ខាំកន្លះ មីសួរកាត់ជាកង់ខ្លី ចំនួន១ដុំ ផ្កាចេកស្ងួតចំនួនកន្លះខាំ ផ្សិតខ្មៅចិនចំនួនកន្លះខាំ ស្លឹកខ្ទឹមហាន់ជាពីរចំនួន២គល់ ទឹកត្រីចំនួនកន្លះស្លាបព្រាបាយ ម្រេចម៉ត់ចំនួនកន្លះស្លាបព្រា ខ្សែសម្រាប់ចងត្រី ប្រេងឆា២ស្លាបព្រាបាយ ខ្ទឹមបារាំងចំនួន១ចំហៀង ការ៉ុតចិតសំបករួចហាន់ជាដុំៗចំនួន១មើម ឆៃថាវចិតសំបកហាន់ជាដុំៗចំនួន១មើម ស៊ុមមាន់មួយកំប៉ុង ស្ករស១ស្លាបព្រា ជីវ៉ាន់ស៊ុយហាន់រួចចំនួន១គុម្ព ស្ពៃវ៉ត់ថឺដ្រិស (watercress) ចំនួន៣ខាំ របៀបធ្វើ សម្អាតត្រីរួចបកស្រកាត្រីចេញបន្ទាប់យកគ្រឿងក្នុងចេញទុកតែក្បាលនិងកន្ទុយ។ ប្រើកាំបិតមុតដើម្បីវះយកឆ្អឹងខ្នងត្រីចេញបន្ទាប់មកវះយកឆ្អឹងកនិងឆ្អឹងកន្ទុយចេញដោយប្រើកន្ត្រៃ ព្យាយាមយកឆ្អឹងត្រង់ពោះឲ្យអស់រួចហើយដាក់នៅម្ខាង។ ក្នុងកូនចាន លាយសាច់ជ្រូកចិញ្ចាំមជាមួយមីសួរ ផ្កាចេញ ផ្សិត ស្លឹកខ្ទឹម ទឹកត្រី ទឹកស៊ីអ៊ីវ និងម្រេចម៉ត់រួចច្របល់ឲ្យស៊ប់ល្អ។ …
អានបន្ត »ខត្រីជាមួយបន្លែ – ម្ហូបខ្មែរ
ខត្រីជាមួយបន្លែ មានរសជាតិហិលជាមួយ ពោតបារាំង សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុតនិងប៉េងប៉ោះគឺជា អាហារខ្មែរ ដ៏ពេញនិយមមួយមុខរបស់ ជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា។ ជាទូទៅប្រជាជនខ្មែរនិយមធ្វើម្ហូបខត្រីជាមួយ ត្រីអណ្តែង ត្រីផ្ទក់ ឬក៏ត្រីដែលមិនសូវមានឆ្អឹង។ គ្រឿងផ្សំអាហារខ្មែរ ៖ ខត្រីជាមួយបន្លែ ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចិញ្ចាំរួមចំនួន២ក្លែប ខ្លឹមបារាំងហាន់រួច១មើម ប៉េងប៉ោះហាន់ជាបន្ទះចំនួន១ សណ្តែកកួរហាន់ជាកង់ចំនួន១ខាំកន្លះ ឆៃថាវចិតសំបករួចនិងនិងហាន់ជាដំុចំនួន១ ការ៉ុតចិតសំបកចេញនិងហាន់ជាដុំចំនួន១ ស្លឹកក្រូចសើចចំនួន២សន្លឹក ទឹក៤កែវ បន្ទះត្រីអណ្តែងចំនួន៥ខាំ ម្ទេសចិញ្ចាំចំនួន៣ឬដាក់តាមតំរូវការ ពោតបារាំងចំនួន២ខាំកន្លះ ទឹកត្រីចំនួន២ស្លាបព្រា អំបិលចំនួនកន្លះស្លាបព្រា ស្ករចំនួន១ស្លាបព្រា ម្រេចចំនួនកន្លះស្លាបព្រាតូច របៀបធ្វើ កំដៅឆ្នាំងឲ្យក្តៅ នៅពេលឆ្នាំងក្តៅហើយ ដាក់ប្រេងឆា ស្លឹកខ្ទឹម ខ្ទឹមបារាំងនិងប៉េងប៉ោះឆាឲ្យឆ្អិនល្មម បន្ទាប់មកដាក់សណ្តែកកួរ សាច់ជ្រូកបីជាន់ ការ៉ុត និងស្លឹកក្រូចសើចឆាត្រលប់វាឲ្យស៊ប់ល្អ ចាក់ទឹក ដាក់ត្រី ម្ទេសនិងពោតបារាំងហើយចំហុយរហូតត្រីឆ្អិនផុយល្អ ថែមរសជាតិដោយដាក់ទឹកត្រី អំបិល ស្ករនិងម្រេច កត់សម្គាល់ …
អានបន្ត »