Wednesday , October 2 2024

ប័ណ្ណសារស្លាកៈ ខ្ទិះដូង

ខ្ទិះដូង – ម្ហូបខ្មែរ

ខ្ទិះដូង – ម្ហូបខ្មែរ

ប្រជាជនខ្មែរចូលចិត្តប្រើ ខ្ទិះដូង ក្នុងការធ្វើម្ហូបអាហារប្រចាំថ្ងៃ ហើយវាជាគ្រឿងផ្សំដែលអាចប្រើបានសម្រាប់ធ្វើអាហារបានច្រើនមុខ។ ភាគច្រើនខ្ទិះដូង ត្រូវបានគេ យកទៅបន្ថែមជាមួយនឹងបង្ហែម ដើម្បីបង្កើននូវ រស់ជាតិឈ្ងុយប្រហើរ មិនតែប៉ុនណោះ ខ្ទិះដូងក៏មាន ប្រយោជន៍យ៉ាងច្រើន ចំពោះសរសៃសក់ផងដែរ។ ចំណាំ៖ ខ្ទិះ​ដូង ដែលគេនិយម​យក​មកប្រើប្រាស់ ជា​គ្រឿងផ្សំ​ដាក់​នៅក្នុង​អាហារ និង​បង្អែម​សម្រាប់​ញ៉ាំ ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ថែរក្សា​សម្រស់ សក់​និង​ស្បែក​ផងដែរ​។ ​ខ្ទិះដូង​ មាន​សមត្ថភាព ជួយ​ប្រឆាំង​ភាព​ចាស់ ធ្វើឲ្យ​ស្បែក​របស់អ្នក​ទន់និ​ងរលោង វា​មាន​សារធាតុ​អង់​ទី​អុក​ស៊ីដង់ និង ប្រឆាំងនឹង​ការ​រលាក​ផងដែរ​៕ គ្រឿងផ្សំអាហារខ្មែរ ៖ ខ្ទិះដូង ខ្ទិះដូងមួយកែវធំ ឬ មួយកំប៉ុង ឬដូងទុំមួយផ្លែ  ស្ករសកន្លះស្លាបព្រា ម្សៅពោតមួយស្រាបព្រា អំបិលកន្លះស្លាបព្រាតូច របៀបធ្វើ យកដូងទំុមកកោរយកតែសាច់ដូង ច្របាច់យកតែទឹកខ្ទិះដាក់ក្នុងចាន យកស្បៃច្រោះយកតែទឹកខ្ទិះចេញ លាយគ្រឿងផ្សំទាំងអស់ក្នុងឆ្នាំងរួចកូរវាច្របល់គ្នារហូតដល់វាមានសភាពគោកស្វិត កត់សម្គាល់ មានអ្នកខ្លះចូលចិត្តយកខ្ទិះដូងបន្ថែមលើបង្អែមដើម្បីថែមរសជាតិ ដូចជាបង្អែមចេកខ្ទិះ បង្អែមគ្រាប់ត្នោត…។ អ្នកខ្លះទៀតចូលចិត្តយកខ្ទិះដូងមកថែរក្សាសម្រស់ សក់​និង​ស្បែក​ផងដែរ ព្រោះវាធ្វើឲ្យ​ស្បែក​របស់អ្នក​ទន់និ​ងរលោង។ …

អានបន្ត »