Wednesday , October 30 2024

ស្រណោះគ្រាដើម – កំណាព្យខ្មែរ

ស្រណោះគ្រាដើម – កំណាព្យខ្មែរ ៖ បទពាក្យ៧ ឬ បទមេ៧ ។ ចាប់ពីបទពាក្យ៧ ដល់បទពាក្យ១១ (កើតក្នុងសម័យចតុមុខ) កំណាព្យខ្មែរបានឈានដល់ដំណាក់កាលមួយថ្មីទៀត កវីបានបង្កើតក្បួនតែងកាព្យងាយៗ (ចំណាប់ចួន និងបរិយាកាស)។ បទនេះអាចប្រើបានគ្រប់បរិយាកាសទាំងអស់។

រង្វាស់កាព្យ (កាព្យមាត្រ) ៖ ១វគ្គ (ល្បះ) មាន៤ឃ្លា ឃ្លានីមួយៗ មាន៧ព្យាង្គ។ ព្យាង្គទី៧នៃឃ្លាទី១ ចួននឹង ព្យាង្គទី២ ឬទី៤ នៃឃ្លាទី២។ ព្យាង្គទី៧ នៃឃ្លាទី២ ចួននឹងព្យាង្គទី៧ នៃឃ្លាទី៣ ចួននឹងព្យាង្គទី២ ឬទី៤ នៃឃ្លាទី៤។ (ចួននឹងព្យាង្គទី២ឬទី៤នៃឃ្លាទី៤ បើចួនព្យាង្គណាត្រូវគោរពពីដើមរហូតដល់ចប់)។ ចួនឆ្លងវគ្គ (រូបសម្ផស្សក្រៅ) ៖ ព្យាង្គទី៧ នៃឃ្លាទី៤ ក្នុងវគ្គទី១ (វគ្គមុន) ចួននឹង ព្យាង្កទី៧ នៃឃ្លាទី២ ក្នុងវគ្គទី២ (វគ្គបន្ទាប់)។

ស្រណោះគ្រាដើម – កំណាព្យខ្មែរ

ស្រណោះគ្រាដើម – កំណាព្យខ្មែរ

ដើមឡើយ​ធម្មជាតិស្រស់ត្រកាលវិសេសវិ​សាល​ត្រជាក់​ចិត្ត
   
 រុក្ខជាតិ​បៃតង​ក្រាល​ប្រណីត សោភ័ណដាមដិត​ស្អិតនេត្រា ។
   
វាលស្រែដើមស្រូវគួរគយគន់បក់ស្លឹក​ទោទន់រីកស្រស់​ថ្លា
   
 ត្នោត​ឈរអួតរាង​យ៉ាងសង្ហាខ្ពស់ទាបត្រៀបត្រាតាមភ្លឺស្រែ ។
   
ដើមឈើតូចធំច្រើនក្រាស់ក្រៃញឹកដូចម្រាមដៃដុះហូហែ
   
 មានច្បាប់ក្រឹត្យក្រមដោតដាំថែបរទេសផងដែរជញ្ចក់មាត់ ។
   
អនិច្ចាឥឡូវសែនស្រណោះអ្វីៗទាំងអស់មិនប្រាកដ
   
 ទឹកដីប្រែប្រួលជ្រួលបែនបត់ធ្លាក់ខ្លួនកំសត់​សោះកក្រោះ ។
   
ព្រៃឈើរលាយបាត់សំណើមដែលធ្លាប់ជួយផ្ដើមជីវិតរស់
   
 ត្នោតកេរ្ដិ៍ដូនតាក៏រលស់ចិត្តនឹកស្រណោះគ្រាកន្លង ៕

កំណាព្យពេញនិយមបន្ទាប់ ៖ ផ្កាយនិងព្រះចន្រ្ទ – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *