Sunday , December 22 2024

សាងអាត្មា – កំណាព្យខ្មែរ

សាងអាត្មា – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។

ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

សាងអាត្មា – កំណាព្យខ្មែរ

សាងអាត្មា – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ

តាំងអារម្មណ៍ខំប្រឹងស្តាប់ចាប់សេចក្តី
ទោះវែងខ្លីស្តីទាក់ទងរងចងចាំ
ឆ្លើយតបតសតាមសូរស្នូរសោះសាំ
ឆ្លើយចំណាំចាំជានិច្ចភ្លេចឱនអាប់ ។
កាយគាប់គន់ទន់ភ្លន់ស្តីប្រិយប្រាយការ
ស្រស់ស្រាយថ្លាហានិយាយងាយស្រួលស្តាប់
ស្រាយសំណួរសួរឆ្លើយតបស្របស្រួលស្រាប់
ល្អចំណាប់ចាប់សំណាងសាងអាត្មា ។

កំណាព្យពេញនិយមបន្ទាប់ ៖ សំណើជណ្តើរយន្ត – កំណាព្យខ្មែរ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *