Tuesday , December 24 2024

សម័យសង្គមរាស្រ្តនិយម

សម័យសង្គមរាស្រ្តនិយម (១៩៥៤ – ១៩៧០) ទង់ជាតិនេះដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី ២០ ខែ តុលា ឆ្នាំ ១៩៤៨ ​ដល់ឆ្នាំ ១៩៧០។

១. ការបង្កើតសង្គមរាស្ត្រនិយម

រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ បានកំណត់ឲ្យកម្ពុជាជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ
រាល់ទស្សនះនយោបាយព្រះមហាក្សត្រត្រូវធ្វើសេចក្ដីស្នើរសុំទៅសភាទើបមានសុពលភាព
គណបក្សក្នុងសភាជារបាំងជានិច្ចទោះបីកម្មវិធីព្រះមហាក្សត្រល្អយ៉ាងណាក៏ដោយ
ព្រះរាជតម្រិះរបស់ព្រះបាទនរោត្តមសីហនុ គឺចង់អោយគណបក្សនយោបាយមហាជនរស់ជុំវិញព្រះមហាក្សត្រ។ ព្រះអង្គមិនចង់ឃើញបញ្ហាផ្ទៃក្នុងដែលនៅតែប្រេះស្រាំ គ្មានឯកភាពជាតិ។

សម័យសង្គមរាស្រ្តនិយម

អាស្រ័យហេតុនេះទើបនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៥៥ ព្រះបាទនរោត្តម សីហនុ បានថ្វាយរាជបល្ល័ង្កទៅព្រះបិតានាម នរោត្តមសុរាម្រិត។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៥៥ សម្ដេចនរោត្តមសីហនុ បានបង្កើតអង្គការនយោបាយ សង្គមរាស្រ្តនិយម ហៅកាត់ថាសង្គម។ អង្គការនេះចូលរួមបោះឆ្នោតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ ដែលមានបក្សជាច្រើនចូលរួមប្រកួតប្រជែង។

២. កត្តាដែលធ្វើអោយប្រជាជនជឿជាក់លើសង្គមរាស្ត្រនិយម

  • សម្ដេចនរោត្តម សីហនុដែលជាស្ថាបនិក និង ជាប្រធានមានប្រជាប្រិយខ្លាំង ព្រោះប្រជារាស្ត្រទទួលស្គាល់ព្រះអង្គជាបិតាឯករាជ្យជាតិ និង សន្តិភាព
  • ភាពរឹងម៉ាំនៃរចនាសម្ព័ន្ធដឹកនាំរបស់សង្គមរាស្ត្រនិយម ថ្នាក់មូលដ្ឋាន៖ កត្តានេះធ្វើអោយមានការគាំទ្រពីមហាជនថ្នាក់មូលដ្ឋាន និង មន្ត្រីរាជការដែលជាកម្លាំងចលករធ្វើអោយមានជម្នះក្នុងការបោះឆ្នោត
  • ក្រៅពីសម្ដេចនរោត្តមសីហនុ ដែលអ្នកដឹកនាំ មានឥស្សរជននយោបាយសំខាន់ៗជាច្រើនទៀតបានចូលរួមក្នុងសង្គមរាស្ត្រនិយម ដូចជា លោក ស៊ឹម វ៉ារ សម្ដេច ស៊ឺន សាន ព្រះអង្គម្ចាស់ នរិន្ធដេត លោក​ យ៉ែម សំបូរ ជាដើម។
  • គណបក្សរាស្ត្រនិយមមានហិរញ្ញវត្ថុម៉ាំ ដែលបានមកពីការបរិច្ចាករបស់សមាជិក និង អ្នកមានព្រទ្យសម្បត្តិភាគច្រើនក្នុងស្រុក។

ក្នុងការបោះឆ្នោតថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៥៥ គណបក្សសង្គមរាស្ត្រនិយម ដណ្ដើមបានជាង៨៣ភាគរយក្នុងសភាដែលបានបង្កើតរដ្ឋាភិបាលឯកតោភាគី។ ប្រព័ន្ធពហុបក្សត្រូវបានបញ្ចប់ និង ជំនួសដោយប្រព័ន្ធឯកបក្សសង្គមរាស្ត្រនិយម រហូតដល់ថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧៩។

៣. សមាជាតិ

  • សមាជាតិគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលប្រជាជនគ្រប់ស្រទាប់វណ្ណះ គ្រប់និន្នាការនយោបាយ ជួបជាមួយរដ្ឋាភិបាលដើម្បីពិភាក្សាពីប្រយោជន៍របស់ជាតិ។
  • សមាជជាតិប្រារព្ធឡើងក្នុង១ឆ្នាំ ២ដង ដោយមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាន។ សមាជជាតិត្រូវមានការចូលរួមពីមហាជនគ្រប់ស្រទាប់វណ្ណះ គ្រប់និន្នាការ​ និង តំណាបក្សផ្សេងៗ។ នៅថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ ១៩៥៥ សមាជជាតិបានប្រារព្ធឡើងជាលើកទី២ដោយបានពិភាក្សាគ្នាពីការផ្ដល់សិទ្ធបោះឆ្នោតអោយស្រ្តី និង គោលការណ៍នៃការជ្រើសរើសសភាខេត្ត។
  • ក្រោយមក សមាជជាតិបានក្លាយជាស្ថាប័នរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ។
  • សមាជជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជា៖
    • ការប្រឆាំងនិងអំពើពុករលួយ
    • ការកំណត់ភាសាខ្មែរជាផ្លូវការ
    • សភាតំណាងរាស្ត្រមានសិទ្ធចូលរួមក្នុងការកែរលំអរ អសកម្មភាពរដ្ឋបាល និង ទាមទារអោយដាក់ទណ្ឌកម្មចំពោះមន្ត្រីអសកម្ម។
    • ផ្ដល់សិទ្ធដល់ស្ត្រីក្នុងការបោះឆ្នោត និង ឈរឈ្មោះអោយគេបោះឆ្នោត (ថ្ងៃទី៦ ខែកមរា ឆ្នាំ១៩៥៨)

៤. នយោបាយអព្យាក្រិត

នៅពេលដែលពិភពលោកកំពុងតែរងការគំរាមកំហែងពីការប្រណាំងប្រជែងរបស់មហាអំណាចសេរី និង លោកកុម្មុយនីស្ដ កម្ពុជាបានប្រកាន់យកនយោបាយអព្យាក្រិត និង ចូលរួមក្នុងចលនាមិនចូលបក្សសម្ព័ន្ធទាត់ចោលការចូលក្នុងអង្កការយោធាណាតូ។

៤.១. មូលហេតុនៃការប្រកាន់នយោបាយអព្យាក្រិតនៅក្នុងរបបសង្គមរាស្ត្រនិយម

នយោបាយអព្យាក្រិតជាស្មារតីនៃសន្និសិទ្ធក្រុងស៊ឺណែវឆ្នាំ១៩៥៤។ សេចក្ដីសម្រេចនេះគឺជាការទាមទាររបស់ចិន និង សូវៀតដើម្បីបញ្ចៀសមិនអោយសហរដ្ឋអាមេរិកកសាងមូលដ្ឋានទ័ពនៅកម្ពុជា។

ដើម្បីពង្រឹងនយោបាយអព្យាក្រឹតនៅកម្ពុជា សង្គមរាស្ត្រនិយមបានធ្វើកិច្ចការដូចតទៅ៖

  • នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៥៥ ក្នុងដំណើរទស្សនៈកិច្ចនៅឥណ្ឌា សម្ដេចនរោត្តមសីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ (នាយករដ្ឋមន្រ្តីឥណ្ឌា) លើសេចក្ដីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
  • នៅថ្ងៃទី១៨-២៤ ខែមិនា ឆ្នាំ​១៩៥៥ ក្នុងសន្និសិទប្រទេសអាស៊ី-អាហ្រិចនាក្រុងបានឌុង (ឥណ្ឌូណេស៊ី) សម្ដេចនរោត្តមសីហនុ បានធ្វើសេចក្ដីអះអាងអំពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជា និង ការរួមរស់ជាមួយគ្នាដោយសន្តិភាព។ ក្នុងឳកាសនោះទ្រង់បានជួបជាមួយមេដឹកនាំចិន ជួ អេនឡាយ និង មេដឹកនាំវៀតណាម ផាម វ៉ាន់ដុង ដលប្រទេសទាំពីរសុទ្ធតែបានប្រកាសពីការកសាងទំនាក់ទំនងជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពសិទ្ធគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងមិនលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់ប្រទេសជិតខាង
  • នៅក្នុងឳកាសដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៥៥ នោះតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីការដើរលើមាគ៌ានយោបាយអព្យាក្រឹត។

៤.២. លទ្ធផលនៃកាប្រកាន់នយោបាយអព្យាក្រឹត

ជំហានដំបូង

  • ធ្វើអោយកិត្យានុភាពកម្ពុជាល្បីសុះសាយក្នុងតំបន់
  • ក្រុមអ្នកប្រឆាំងពុំហានប៉ះពាល់ ហើយទទួលស្គាល់គុណសម្បត្តិនៃនយោបាយអព្យាក្រឹត
  • ប្រទេសកម្ពុជារស់ក្នុងសុខសន្តិភាពអស់រយះពេល១៥ឆ្នាំ ក្នុងខណះដែលប្រទេសជិតខាងដូចជាវៀតណាមស្ថិតនៅក្នុងភ្លើងសង្គ្រាម។

ដំណាក់កាលនៃសង្គ្រាមត្រជាក់

នយោបាយអព្យាក្រឹតរបស់កម្ពុជាចុះខ្សោយ ដោយសារតែប្រទេសជាមហាអំណាចនៃប្លុកទាំងពីរមិនទុកកម្ពុជាក្នុងមាគ៌ាសន្តិភាព ហើយគេបានធ្វើសកម្មភាពប្រឆាំងនិងនយោបាយអព្យាក្រឹតដូចជា

  • សហរដ្ឋអាមេរិក​ផ្ដល់ជំនួយដល់កម្ពុជា ពិសេសជំនួយផ្នែកយោធាដែលជំនួយនេះមានទិសដៅចិញ្ចឹមពួកស្ដាំនិយម
  • ប្រទេសថៃ បានគាំទ្រសកម្មភាពខ្មែរសេរី ដែលកងទ័ពប្រឆាំងរដ្ឋាភិបាល ដោយផ្ដល់ដីអោយកសាងជំរំហាត់ទ័ព កសាងស្ថានីយ៍វិទ្យុផ្សាយសំលេង ដើម្បីប្រឆាំងនយោបាយសង្គមរាស្រ្តនិយម
  • កងទ័ពវៀតណាមខាងត្បូងបានធ្វើសកម្មភាពឈ្លានពានលើទឹកដីខ្មែរតាមព្រំដែន
  • កងទ័ពវៀតណាមខាងជើង​ បានបង្កើតមូលដ្ឋានទ័ពលើទឹកដីខ្មែរនៅតាមព្រំដែន។ ពួកនេះបានបណ្ដុះបណ្ដាលកងកម្លាំងកងទ័ពក្រហមដើម្បីធ្វើការបដិវត្តន៍

សកម្មភាពរបស់ប្រទេសជិតខាងមានទិសដៅប្រឆាំនិងនយោបាយអព្យាក្រឹត។

ការបញ្ចប់នយោបាយអព្យាក្រឹត

នយោបាយអព្យាក្រឹតត្រូវបញ្ចប់ដោយសារកម្លាំងខាងក្នុង គឺការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១៨ ខែមិនា ឆ្នាំ១៩៧០ ដោយលោក លន់ នល់ និង ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ដែលមាននិន្នាការទៅរកសហរដ្ឋអាមរិក ដើម្បីទម្លាក់សម្ដេចនរោត្តមសីហនុ ពីប្រមុខរដ្ឋ។

៥. ការឡើងកាន់អំណាចជាប្រមុខរដ្ឋរបស់សម្ដេចសីហនុ

៥់.១. ការជ្រើសតាំងព្រះមហាក្សត្រថ្មី

នៅថ្ងៃទី៣ មេសា ១៩៦០​ព្រះមហាក្សត្រនរោត្តម សុរាម្រឹត សោយទីវង្គត។ ការជ្រើសរើសបន្តរាជ្យគឺជាបញ្ហាស្មុកស្មាញ។ តាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧ អ្នកបន្តរាជ្យសម្បត្តិត្រូវតែជាក្សត្រដែលមានខ្សែលោហិតព្រះបាទអង្គឌួង ដែលត្រូវជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។

នៅថ្ងៃទី៦ មេសា ១៩៦០ ការប្រជុំក្រុមប្រឹក្សារាជ្យសម្បត្តិ ពុំអាចជ្រើសរើសបេក្ខជនណាមួយជាមហាក្សត្រថ្មីបាន។ គេក៏បង្កើតក្រុមប្រឹក្សារាជានុសិទ្ធ ដោយមានទ្រង់សស៊ីសុវត្ថិ មុន្នីរ៉េត ជាប្រធានតួនាទីបំពេញការងារជាប្រធានព្រះមហាក្សត្របណ្នោះអាសន្ន។

៥់.២. ការធ្វើប្រជាមតិ កម្មវិធីនយោបាយសង្គមរាស្រ្តនិយម

ដើម្បីពង្រឹងជំហរនយោបាយសង្គមរាស្រ្តនិយមក្រោយពីសម្ដេច នរោត្តមសីហនុ សុំលាលែងពីតំណៃងក្រុមប្រឹក្សារដ្ឋមន្ត្រី រាជរដ្ឋាភិបាលក៏បានក៏បានសម្រេចចិត្តរៀបចំធ្វើប្រជាមតិ។​ នៅថ្ងៃទី៥ ខែមីនា្្្្្្្្្្្្ ឆ្នាំ ១៩៦០ ការធ្វើប្រជាមតិត្រូវបានប្រព្រឹត្តឡើង។ ប្រជាជន៩៩.៩ ភាគរយបានបោះឆ្នោតអោយកម្មវិធីនយោបាយសង្គមរាស្ត្រនិយម និង សម្ដេចនរោត្តមសីហនុ។

៥់.៣. ការជ្រើសរើសប្រមុខរដ្ឋ

យោងតាមរដ្ឋធម្មនុញ្ញ នៅពេលដែលកម្ពុជាមិនទាន់មានព្រះមហាក្សត្រថ្មី ដូច្នេះតួនាទីព្រះមុខរដ្ឋត្រូវបានបំពេញដោយប្រធានរដ្ឋសភា។​ ក្រោយពីមានលទ្ធផលនៃការធ្វើប្រជាមតិ សម្ដេចនរោត្តមសីហនុ បានថ្លៃងសុន្ទរកថាចំពោះជាតិ ចំពោះមុខប្រជាជនកែប អំពីរបំណងរបស់ទ្រង់ចង់កាន់កាប់ជាព្រះប្រមុខរដ្ឋ បើប្រជាជនស្នើរសុំព្រះអង្គ។ សេចក្ដីថ្លែងការនេះធ្វើអោយមានព្យុះហយាត្រាគាំទ្ររបស់របស់ប្រជាជននៅកែប និង រាជធានីភ្នំពេញ។ សភាជាតិ និង ក្រុបប្រឹក្សារាជានោះសិទ្ទិសុំអោយសម្ដេច កាន់តំណែងជាប្រមុខរដ្ឋ ដោយបានបង្កើតមាត្រាពិសេសនៅក្នុងរដ្ឋធម្មនុញ។

ទំនាស់ជុំវិញបញ្ហានេះរាជបល្ល័ងបានបញ្ចប់ ហើយព្រះមហាក្សត្រីយ៍នីយ កុសមៈនារីរតន៍ គង់ប្រថាប់ជានិមិត្តរូបនៃព្ររាជបល្ល័ង្ក។

៦. សមិទ្ធិផលសង្គមរាស្ត្រនិយម

៦.១. វិស័យសេដ្ឋកិច្ច

  • រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ធ្វើការជ្រើសរើស ធ្វើនយោបាយ ប្រើប្រាស់ជី ចាក់ថ្នាំបង្ការដល់សត្វពាហនៈដែលកម្លាំងអូសទាញ បង្កើតរុក្ខទិវាគ្រប់ខេត្ត-ក្រុង។
  • វិស័យនេសាទមានការរីកចម្រើន ដែលអាចបម្រើជីវភាពប្រជាជនប្រចាំថ្ងៃ និង នាំចេញទៅលក់នៅបរទេសថែមទៀត

៦.២. វីស័យគមនាគមន៍

  • ពង្រីកកំពង់ផែភ្នំពេញ និង កសាងកំពង់ផែនៅក្រុងព្រះសីហនុ
  • កសាងផ្លូវជាតិលេខ៤ ប្រវែង២២៦គម
  • ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង (បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) និង កសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប
  • កសាងផ្លូវរថភ្លើងខ្សែរទី២ ពីភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង២៧០គម និង កសាងស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ចិន)
  • ភ្ជាប់ខ្សែរទូរស័ព្ទជាមួយក្រុងតូក្សូ សាន់ហ្រាន់ស៊ីស្កូ ក្រុងអូសាកា……។

៦.៣. វិស័យពានិជ្ជកម្ម និង ឧស្សាហកម្ម

វិស័យពានិជ្ជកម្ម

  • ក្រុមហ៊ុនធំៗរបស់បារាំង និង សាខាក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនបានដាក់ទុនវិនិយោគនៅកម្ពុជា
  • នៅខែវិច្ឆិកា ១៩៦៣ រាជរដ្ឋាភិបាលបានសម្រេច និង អនុវត្តការកែប្រែប្រព័ន្ធធនាគារ និង ពានិជ្ចកម្មក្រៅប្រទេស ដោយធ្វើការហាមឃាត់ក្រុមហ៊ុនពានិជ្ជកម្មក្រៅប្រទេស និង ធនាគារឯកជនខាងពានិជ្ជកម្មនៅក្នុងស្រុក។ រដ្ឋាភិបាលបានអនុញ្ញាតិអោយក្រុមហ៊ុនបរទេសខ្លះបន្តសកម្មភាពរបស់ខ្លួនដូចជាក្រុមហ៊ុនសែល ក្រុមហ៊ុនអេសូ និង កាល់តិច។
  • រដ្ឋបានបង្កើតឈ្មោះក្រុមហ៊ុនអាហរ័ណនីហរ័ណជាតិ ហៅកាត់ថា សូណិចស៊ូម ដែលមានភាគរយជាទុនរបស់រដ្ឋ និង ៤០ភាគរយជាទុនពានិជ្ជកម្មកម្ពុជា
  • នៅឆ្នាំ១៩៦៤ ក្រុមហ៊ុនពានិជ្ជកម្មរដ្ឋពីរទៀតត្រូវបានបង្កើតឡើងគឺ៖ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ហៅកាត់ថា សូរ៉ាប៉ា និង ក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល ហៅកាត់ថា សូណាព្រីម។

វិស័យធនាគារ

ប្រាក់រៀលដែលជារូបិយវត្ថុក្នុងស្រុកត្រូវបានចរាចរណ៍ទូទាំងប្រទេស។ ចំពោះវិស័យធនាគារ គេឃើញមានក្រុមហ៊ុនបរទេសពីរគឺ៖

  • អង់គ្លេសមានធនាគារឆាទែរិច និង ហុងកុង ​សៀងហៃ
  • ជប៉ុនមានធនាគារអូហូតូត្យូ

ធនាគារទាំងនេះបានបញ្ចប់បេសកម្មរបស់ខ្លួនក្រោយពីរាជរដ្ឋាភិបាលអនុវត្តការកែប្រែប្រព័ន្ធធនាគារ។ ការផ្ដល់ឥណទានត្រូវបានធ្វើដោយធនាគារពានិជ្ជកម្មរដ្ឋឈ្មោះឥណទានជាតិ។

វិស័យឧស្សាហកម្ម

រាជរដ្ឋាភិបាលបានកសាងរោងចក្រជាច្រើនដូចជា រោងចក្រវាយនភ័ណ្ឌ រោងចក្រក្ដារបន្ទះ រោងចក្រកែវ រោងចក្រក្រដាស រោងចក្រស៊ូម៉ងត៍ រោងចក្របាក្រចៅ រោងចក្រដំឡើងត្រាក់ទ័រ រោងចក្រចម្រាញ់ប្រេងកាត និង រោងចក្រស្រាបៀរ

ទន្ទឹមនិងនោះ ក៏មានការកសាងទំនប់វារីអគ្គិសនីនៅស្ទឹងច្រាល​គីរីរម្យ និង នៅព្រែកត្នោត ក្នុងកំពង់ស្ពឺ។

៦.៤. វិស័យវប្បធម៌

ការសិក្សា

រាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់វិស័យសិក្សាធិការដោយបណ្ដុះបណ្ដាលគ្រូបង្រៀន និង កសាងសាលារៀន​ បឋមដល់សាកលវិទ្យាល័យ ព្រមទាំងធ្វើយុទ្ធនាការបំបាត់អនក្ខរភាព។

រាជរដ្ឋាភិបាលក៏បានបញ្ជូននិស្សិតទៅសិក្សានៅបរទេសពិសេសប្រទេសបារាំង ព្រមទាំងកសាងអន្តេវាសិកដ្ឋាននៅទីនោះផងដែរ។

វិស័យកីឡា

រាជរដ្ឋាភិបាលបានលើកស្ទួយវិស័យកីឡាអោយមានសន្ទុះខ្លាំងក្លា ដោយបណ្ដុះបណ្ដាលកីឡាគ្រប់ខេត្តក្រុង និង ជួលគ្រូមកពីបរទេសមកបង្ហាត់បង្រៀន និង កសាងពហុកីឡាដ្ឋានជាតិអូឡាំពិក។

សាសនា

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រះពុទ្ធសាសនា ដោយបង្កើតពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកមហាវិទ្យាល័យ។

សិល្បះ

រាជរដ្ឋាភិបាលបានចាត់វិធានការថែរក្សាសម្បត្តិវប្បធម៌ បេតិកភណ្ឌ​ ព្រមទាំងបង្កើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ និង សាលមហាស្រពតាមខេត្ត-ក្រុង។

៦.៥. វិស័យសុខាភិបាល

សុខភាពជាបញ្ហាចម្បង ដូចនេះរដ្ឋាភិបាលបាន៖

  • កសាងមន្ទីពេទ្យជាច្រើនដូចជា៖ មន្ទីពេទ្យកុមារគន្ធបុប្ផា ឳសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូម្ទវិជ្ជាពេទ្យ មន្ទីសម្ភពផះង៉ាង៉ា (មន្ទីពេទ្យព្រះកេតុមាលា) មន្ទីពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)
  • ចាត់វិធានការការពារ ដោយចាក់ថ្នាំការពាររោគត្បាត ព្រមទាំងរក្សាអនាម័យតាមលំនៅដ្ឋាន ជីកអណ្ដូងទឹក សង់ផ្ទះ សង់ផ្ទះ ជីកស្រះ។

ការអនុវត្តច្បាប់

  • ទប់ស្កាត់អំពើរពេស្យាចារ និង បង្កើតបជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទួលគោគ
  • ផ្ដល់សិទ្ធអោយស្រីមានសិទ្ធបោះឆ្នោត និង ឈរឈ្មោះបោះឆ្នោត (៦មករា១៩៥៨)

ការអនុវត្តិគោលនយោបាយជាតូបនីយកម្មសេដ្ឋកិច្ច​ធ្វើអោយហិរញ្ញវត្ថុសាធារណៈជាពិសេសថវិកាជាតិជួបនិងឳនភាព រូបីយវត្ថុជាតិ ប្រាក់រៀល បាត់បង់តម្លៃបន្តិចម្ដងៗ និង ការគ្រប់គ្រងក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធភាព។ រូវីយវត្ថុជាតិ ប្រាក់រៀល បាត់់បង់បន្តិចម្ដងៗ និង ការគ្រប់គ្រង់ក្រុមហ៊ុនក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធភាព។ បរិបទនៃសង្គ្រាមត្រជាក់ និង សម្ពាធពីសង្គ្រាមវៀតណាមបានជំរុញអោយសម្ដេចព្រះនរោត្តមសីហនុ ចាប់ផ្ដើមងាកមករកប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកនៅចុងទស្សវត្សរ៍ឆ្នាំ១៩៦០ ប៉ុន្តែការសម្រេចចិត្តនេះមិនបានធ្វើអោយស្ថានភាពនៅប្រទេសកម្ពុជាប្រសើរឡើងឡើយ។

របបសង្គមរាស្ត្រនិយមបានដួលរលំដោយសារវិបត្តិសេដ្ឋកិច្ច វិបត្តិនយោបាយផ្ទៃក្នុង វត្តមានកងទ័ពវៀតណាមខាងជើងលើទឹកដីខ្មែរ និង ការប្រឈមគ្នារវាងពួកមហាអំណាចសេរី និង កុម្មុយនីស្ដក្នុងបរិបនៃសង្គ្រាមត្រជាក់ ហើយរបបសាធារណះរដ្ឋខ្មែរក៏បានកើតឡើង។

ដកស្រង់ពី ប្រវត្តិសាស្ត្រនៃក្រសួងអប់រំយុវជន និង កីឡា

អត្ថបទពេញនិយមបន្ទាប់ ៖ សម័យអាណានិគមជប៉ុន

អំពី រក្សា

សូមអានអត្ថបទនេះ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស - ប្រាសាទខ្មែរ

បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស – ប្រាសាទខ្មែរ

អំពី​ បាឋកថា របស់​លោក​សាស្ត្រាចារ្យ សឺដែស បាឋកថា ដែល​លោក​សាស្ត្រាចារ្យ សឺដែស សំដែង​ក្នុង​វេលា​នេះ គឺ​សំដែង​អំពី​ប្រាសាទ​បាយ័ន ក្នុង​តំបន់​នគរ​ធំ (អង្គរធំ) ដែល​យើង​ធ្លាប់​បាន​ដឹង​ឮ​រាល់​គ្នា ព្រោះ​ជា​ប្រាសាទ​ដែល​ប្លែក​ជាង​គេ ដែល​មាន​រឿងរ៉ាវ​ច្រើន​ជាង​គេ និង​មាន​សេចក្ដី​ជាទី​កំបាំង​ច្រើន​ជាង​គេ …

Leave a Reply

Your email address will not be published. Required fields are marked *