Wednesday , October 30 2024

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ ៖ កោះទន្សាយ​មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះ​ជារមណីដ្ឋានធម្មជាតិ​ដ៏ល្អប្រណិត​របស់ទីក្រុង ដែល​មាន​លក្ខណៈ​អំណោយ​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹម​ក្នុង​ការ​ តស៊ូ​​ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គ​ក៏បានដឹកនាំ​អ្នកដែលនៅសេសសល់​ឆ្លងសមុទ្រ​មកដល់​កោះមួយ​នៅខាងមុខក្រុងកែប ហើយ​ក៏​បាន​ធ្វើ​ការ​រំសាយទ័ព​រនៅទី​នោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។ ពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។ ហេដ្ឋារចនាសម្ព័ន​ទេសចរណ៍នៅកោះទន្សាយ​បាន​កសាង​ឡើង​នៅ​សម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង សំណង់​រដ្ឋ​ផ្សេងៗ​ទៀត ។ល។ ធម្មជាតិ និង សង្រ្គាមជាង២ទស្សវត្សកន្លងមកនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នទាំងនេះស្ទើរតែទាំងអស់។

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

សព្វថ្ងៃមានប្រជាជនចំនួនតិចតួចដែលបានបោះទីតាំងរស់នៅលើកោះនេះ ប្រកបរបររកស៊ីនេសាទសមុទ្រតូចតាច និង ថែរក្សាចំការដូង។

អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ

 

រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ

អំពី រក្សា

Leave a Reply

Your email address will not be published. Required fields are marked *