រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅជារមណីយដ្ឋានដ៏ចំណាស់មួយមានទីតាំងនៅជាប់វត្តកៀនស្វាយក្រៅ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លងមករមណីយដ្ឋាននេះមានលក្ខណៈបែបធម្មជាតិ និងធ្លាប់ទទួលរងនូវការរិះគន់ និងបាតុភាពពីភ្ញៀវទេសចរណ៍ផងដែរដោយសារតែមានអ្នកហៅភ្ញៀវមួយចំនួនគិតលុយពីភ្ញៀវទេសចរថ្លៃកប់ពពក។ រយៈពេល៥ឆ្នាំកន្លងមកនេះរមណីយដ្ឋានវត្តកៀនស្វាយក្រៅត្រូវបានកែសម្រួលឲ្យប្រសើរឡើងក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល ដោយស្ថាបនាទៅជាផ្សារធំទូលាយ រៀបចំខ្យូសឲ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសបង្កើតឡសម្រាប់ដុតកាកសំណល់ផ្សេងៗដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត។ ប៉ុន្តែស្របពេលដែលទឹកជំនន់កើនឡើងនាពេលនេះ បានធ្វើឲ្យរមណីយដ្ឋានវត្តកៀនស្វាយក្រៅមានការចាប់រម្មណ៍ពីភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តពេលមកកម្សាន្តនៅក្នុងរមណីយដ្ឋានគឺបញ្ហាសំរាមអណ្តែតពេញផ្ទៃទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ ពេលខ្លះជះក្លិនស្អុយអសោចទៅលើភ្ញៀវទេសចរណ៍ថែមទៀតផង។ នេះជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរបញ្ចេញទស្សនៈរិះគន់ទៅលើអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសអាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល រួមទាំងស្ថាប័នពាក់ព័ន្ធទៅលើការងារគ្រប់គ្រងរមណីយដ្ឋានផងដែរ។ ដូចឃើញក្នុងរូបភាពនេះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅមើលទៅលើផ្ទៃទឹកគួឲ្យទាក់ទាញណាស់ ប៉ុន្តែមួយផ្នែកទៀតនៅជាប់គល់ស្ពានកោះប្រាក់ និងនៅក្បែរោងអង្គុយលំហែកាយពោរពេញទៅដោយសំរាមអណ្តែតពេញលើផ្ទៃទឹកដែលធ្វើឲ្យភ្ញៀវទេសចរណ៍ខកចិត្តយ៉ាងខ្លាំង។ ដោយមើលឃើញជាក់ស្តែងភ្ញៀវទេសចរច្រើនគ្រួសារដែលអង្គុយលំហែកាយនៅក្នុងរោងលើផ្ទៃទឹកបានសំណូមពរឲ្យអាជ្ញាធរស្រុកគួរតែរកវិធីដោះស្រាយពីបញ្ហាសំរាមអណ្តែតលើផ្ទៃទឹកផងដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត ជាពិសេសមន្ទីរទេសចរណ៍ខេត្តកណ្តាលដែលគ្រប់គ្រងរមណីយដ្ឋានទូទាំងខេត្តគួរតែចាត់វិធានការរៀបចំទុកដាក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមរមណីយដ្ឋានឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែងដូចជារមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅពេលនេះ សំរាមអណ្តែកពេញផ្ទៃទឹកហើយ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ
រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើដំណើរទៅ ខេត្តកោះកុង លោកអ្នកគួរទៅលេងទឺកជ្រោះតាចាកឲ្យបានម្ដង ដោយសារជារមណីយដ្ឋានថ្មីមួយ ដែលមានទឹកធ្លាក់ថ្លាឈ្វេង ត្រជាក់ដូចអម្រឹត។ ទឹកធ្លាក់ពីទីខ្ពស់ ប៉ះប្របលើផ្ទាំងថ្ម មានទឹកហូរល្មមអាចលេងនិងងូតបានយ៉ាងសប្បាយ។ ទេសភាពស្រស់ត្រកាលពណ៌បៃតងខ្ចីនារដូវវស្សា កាន់តែធ្វើឲ្យតំបន់នេះ ប្រៀបដូចស្ថានសួគិ៍ អាចបំបាត់ទុក្ខបានទាំងអស់។ លោកអ្នកអាចខ្ចប់អាហារមកញ៉ាំក្រោមដើមឈើម្លប់ត្រឈឹងត្រឈៃក៏បាន ឬអាចកុម្មង់អាហារនៅទីនោះផ្ទាល់ក៏បាន ដែលមានតម្លៃសមរម្យ ប៉ុន្តែកុំភ្លេចសម្អាតនិងចោលសំរាមក្នុងធុងផង។ ទឹកជ្រោះតាចាក មានទីតាំងនៅឃុំទួលគគី ស្រុកមណ្ឌលសីមា ដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីទីរួមក្រុងខេមរភូមិន្ទ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ ដោយសារតែអាកាសធាតុ និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ នៅក្នុងនោះ ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ ក៏ត្រូវបានគេស្គាល់ថាជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។ សម្រាប់អ្នកដែលចង់ទៅទស្សនា ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង ដោយជិះឡើងភ្នំប្រមាណជា ២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា « ទឹកធ្លាក់ចំការតែ » តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ
អានបន្ត »រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ
រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ ៖ ក្បាលហុងទឹកឆា មានទីតាំងស្ថិតនៅ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ក្បាលហុងទឹកឆាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានក្បាលហុងទឹកឆាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ ក្បាលហុងទឹកឆាមានទីតាំងស្ថិតនៅ ឃុំបឹងណាយ ស្រុកព្រៃឈរខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ក្បាលហុងទឹកឆា ជារមណីយដ្ឋានចុះបញ្ជីក្នុងឆ្នាំ២០១១ គឺជាទឹកផុសត្រជាក់ដែលជ្រាបចេញពីប្រភពអាងស្ដុកទឹកថ្មដា ដែលទទួលភ្ញៀវរាប់រយនាក់រៀងរាល់ថ្ងៃ ហើយចំនួនបានកើនឡើងរាប់ពាន់ក្នុងរដូវបុណ្យទាន។ អាហារដ្ឋានស្ថិតនៅក្បែរប្រភពទឹកផុសនៃក្បាលហុងទឹកឆា ដែលបានបើកអាជីវកម្មជិតពីរឆ្នាំ បានឲ្យដឹងថា រដូវបុណ្យទាន មនុស្សមកលេងទីនេះពាសពេញគ្រប់ទីកន្លែង។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានក្បាលហុងទឹកឆា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានក្បាលហុងទឹកឆា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ …
អានបន្ត »រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ
រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ ៖ សមុទ្រឈើជាកន្លែងកម្សាន្តមួយ ដែលមានភ្នំ ព្រៃឈើចម្រុះ ដុះលូតលាស់ខៀវស្រងាត់គយគន់ពីលើខ្នងភ្នំទៅឆ្ងាយដាច់កន្ទុយភ្នែក និង មានចលនាប្រៀបបាននឹង រលកទឹកសមុទ្រ ដូច្នេះហើយ ទើបគេហៅថាសមុទ្រឈើ។ អ្នកទេសចរចូលចិត្តមកលំហែកាយនៅទីនោះ ដើម្បីស្រូបយកខ្យល់អាកាសពេលព្រឹក និង ពេលល្ងាច ដែលបរិយាកាសនៅទីនោះបានញុំាងឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្តរជាតិ មានភាពសប្បាយក្រៃលែង ។ នៅតំបន់រមណីយដ្ឋានសមុទ្រឈើមានទេសភាពស្រស់បំព្រងគ្រប់រដូវកាល ហើយនៅពេល ដែលយើងបានធ្វើដំណើរ ដោយរថយន្តឡើងទៅដល់តំបន់សមុទ្រឈើហើយគឺនៅជុំវិញទីនោះ មើលទៅមានទេសភាពព្រៃឈើដូចទឹករលកមានលាយឡំជាមួយផ្សែងអព្ទ។ សមុទ្រឈើគឺជាកន្លែងកម្សាន្តបែបធម្មជាតិមួយ សម្រាប់ជួយលួងលោមបំបាត់នូវភាពនឿយហត់របស់អ្នកទេសចរ ហើយអ្វីដែលរឹតតែធ្វើឱ្យយើងមិនអាចបំភ្លេចបានទៀតនោះគឺការទស្សនាចលនារេរាំ យ៉ាងរស់រវើកនៃចុងព្រៃព្រឹក្សា។ រមណីយដ្ឋានសមុទ្រឈើមានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម នៅខាងលិចក្រុងសែនមនោរម្យប្រមាណជា៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅទីនេះមានអ្នកទេសចរមកលេងច្រើនជារៀងរាល់ថ្ងៃមិនថា តែភ្ញៀវក្នុងស្រុកនោះទេ សូម្បីតែជនបរទេស ក៏មានចំណាប់អារម្មណ៍ខ្លាំងនឹងរមណីយដ្ឋាន សមុទ្រឈើនេះដែរ។ សមុទ្រឈើគឺគ្រាន់តែជាកន្លែង លំហែកាយ និង ជាទីឆ្លងកាត់មួយ សម្រាប់លោកអ្នក ដែលមានបំណងចង់ជម្រុះចោលនូវភាពស្មុគស្មាញ ពីព្រោះកម្រាលព្រំបៃតងនៅសមុទ្រឈើបានចោលសម្រស់គ្រប់រដូវកាល លាតសន្ធឹងនៅលើខ្ពង់រាបជ្រលងភ្នំទាំងឡាយ ជំនោរខ្យល់បក់មកលើវាលស្មៅ ព្រៃ ឈើទាំងនោះ មើលទៅមានចលនា …
អានបន្ត »រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ
រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ ៖ ខេត្ត មណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ដែលជាតំបន់ដីក្រហម ហើយក៏ជាខេត្តមួយ ដែលមានធនធានធម្មជាតិ កំណត់រ៉ែមាស ត្បូង៘ មណ្ឌលគិរី សំបូរជាពិសេសព្រៃឈើ ដែលមានតម្លៃ សត្វព្រៃដ៏ច្រើនប្រភេទ និងបន្សល់នូវពូជសត្វដំរីជាច្រើនក្បាលផងដែរ។ នៅមុននៅឆ្នាំ១៩៦០ ខេត្តមណ្ឌលគិរីជាផ្នែកមួយរបស់ខេត្តក្រចេះ តែក្រោយមកសម្តេចព្រះ នរោត្តម សីហនុ បានសម្រេចព្រះទ័យ កាត់ចេញពីខេត្តក្រចេះ និងដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី។ ខេត្តមណ្ឌលគិរី មានចម្ងាយ ៣៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងជើង ជាប់នឹងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។ ខាងកើត និងខាងត្បូង ជាប់នឹងប្រទេសវៀតណាម និងប៉ែកខាងលិចខេត្តមណ្ឌលគិរី ជាប់នឹងខេត្តក្រចេះ។ មណ្ឌលគិរីជាខេត្តដែលមានភ្នំច្រើន តែមានប្រជាពលរដ្ឋរស់នៅតិច។ ខេត្តនេះ មានផ្ទៃដីសរុប ១៤.២៨៨ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋចំនួន ៦០.៨១១ នាក់ ដែលរួមមាន ១៤ជាតិសាសន៍ …
អានបន្ត »រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ
រមណីដ្ឋានកោះឋានសួគ៌ – តំបន់ធ្នេរសមុទ្រ ៖ កោះឋានសួគ៌ បានក្លាយជារមណីយដ្ឋានលម្ហែកាយបែបធម្មជាតិ ដោយមានឆ្នេរភ្លោះខ្សាច់សក្បុសអមដោយដើមដូងជាច្រើន និងព័ទ្ធដោយភ្នំដែលមានដើមឈើពណ៌បៃតងដ៏ស្រស់ស្អាតទៀតផង។ កោះឋានសួគ៌ស្ថិតនៅសង្កាត់កោះរ៉ុង ដែលមានចម្ងាយជាង២០គីឡូម៉ែត្រពីទីរួមខេត្តព្រះសីហនុ។ ហើយភ្ញៀវទេសចរជាតិនិងអន្ដរជាតិ អាចសម្រាកលម្ហែកាយជាមួយធម្មជាតិដែលមានជំនោរសមុទ្រដ៏ត្រជាក់នៅកោះឋានសួគ៌ ដោយគ្រាន់តែធ្វើដំណើរតាមនាវាល្បឿនលឿនពីឆ្នេរអូរឈើទាលប្រហែល១ម៉ោង និង២០នាទីប៉ុណ្ណោះ។ ដំណើរកម្សាន្តចាត់ទុកថា ជាពេលវេលាមួយដ៏រីករាយក្នុងការសម្រាកលម្ហែអារម្មណ៍ក៏ដូចជាការបន្ថែមនូវភាពផ្អែមល្ហែមដល់គូស្វាមីភរិយាថ្មី ហើយកាន់តែពិសេសនោះគឺការជ្រើសរើសទីកន្លែងកម្សាន្តដ៏រ៉ូមែនទិក ដើម្បីឱ្យការសម្រាកនេះកាន់តែមានន័យ ។ ការពិតទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានតំបន់រមណីយដ្ឋានជាច្រើនកន្លែង ដែលយើងអាច ទៅកម្សាន្តបានយ៉ាងសប្បាយរីករាយ ព្រមទាំងចំណាយថវិកាតិចផងដែរ។ ដោយឡែកទឹកដី នៃខេត្តព្រះសីហនុឯនោះវិញ ក៏មានរមណីយដ្ឋានជាច្រើនកន្លែង ពិសេសសម្រាប់អ្នកដែលចូលចិត្តតំបន់សមុទ្ទប្រាកដជាមិនមើលរំលងពីទឹកដីដ៏ប្រណិតមួយនេះទេ។ ពេលឈានជើងដល់កំពង់ផែកោះឋានសួគ៌ភ្លាម អ្នកទេសចរគ្រប់រូបប្រាកដជាកោតសរសើរពីសម្រស់ទីលម្ហែថ្មីស័ក្ដិសមបំផុតសម្រាប់គូស្នេហ៍ ក្រុមគ្រួសារ និងមិត្ដភក្ដិ ហើយអ្វីដែលទាក់ចិត្ដភ្ញៀវដំបូងនោះ គឺទិដ្ឋភាពព្រៃដូងរាប់ម៉ឺនដើម ដែលត្រូវបានដាំជាជួរៗយ៉ាងមានរបៀប ព្រមជាមួយឆ្នេរខ្សាច់សម៉ដ្ឋខៃ ផ្ទៃទឹកសមុទ្រដ៏ថ្លាឈ្វេង ពិសេសការទស្សនាមច្ឆាសមុទ្រ ផ្កាថ្ម ព្រែកទឹករាក់ឆ្លុះឃើញត្រីហែលជាក្រុមៗ ព្រៃភ្នំធម្មជាតិ និងសំណង់បឹងហ្គាឡូបំពាក់ម៉ាស៊ីនត្រជាក់សម្រាប់ផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរផងដែរ។ បើទោះបីជារមណីយដ្ឋានឯកជនមួយនេះ ទើបតែបើកសម្ពោធសម្រាប់ការអញ្ជើញរបស់អ្នកទេសចរក្តី តែក៏ទទួលបានការទៅទស្សនាជាហូរហែ នោះក៏ព្រោះតែការពេញចិត្ដនូវសម្រស់ធម្មជាតិ និងសកម្មភាពកម្សាន្ដជាច្រើន ដែលបានត្រៀមសម្រាប់ភ្ញៀវគ្រប់រូបដូចជា ការជិះទូកកាយ៉ាក់ក្បែរចំណុចប្រសព្វរវាងសមុទ្រ និងព្រែក។ …
អានបន្ត »រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ
រមណីយដ្ឋានកោះទន្សាយ – តំបន់ធ្នេរសមុទ្រ ៖ កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ទឹកសមុទ្រមានជម្រាលវែងហើយរាក់ហើយ ទឹកសមុទ្រនៅទីនោះមាន ជំរៅរាក់ដោយសារតែមានឆ្នេរនៅព័ទ្ធជុំវិញកោះហើយវាមានភាព ជម្រាល បន្តិចម្តងៗ ហើយ ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសំរាប់ការហែលទឹកលេងកំសាន្ត។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំរុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការ តស៊ូ ដោយមានការបែកបាក់ពលសេនា និង បក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។ ដោយការហៅ តៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។ កោះទន្សាយមានផ្ទៃដីប្រមាណ ២គីឡូម៉ែត្រការ៉េ ។ ពីដើមជាកន្លែងកែប្រែអ្នកទោសឱ្យកសាងជីវភាពថ្មី និង នៅការពារទឹកដីកោះផង។ ហេដ្ឋារចនាសម្ព័នទេសចរណ៍នៅកោះទន្សាយបានកសាងឡើងនៅសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម មានដូចជាផ្លូវរទេះសេះជុំវិញដីកោះ ម៉ូតែលសង់អំពីឈើប្រក់ស្បូវ ភោជនីដ្ឋានសង់អំពីរឈើប្រក់ស័ង្កសី ប្រព័ន្ធទឹកស្អាត និង …
អានបន្ត »រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ
រមណីយដ្ឋានកោះស្តេច – តំបន់ធ្នេរសមុទ្រ ៖ ភ្ញៀវទេសចរទាំងឡាយ កាលបើបានទៅដល់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុងហើយ ច្រើនតែមើលរំលងកោះស្តេច ។ តាមពិតកោះស្តេចគឺជារមណីយដ្ឋានដែនកោះ ដ៏ល្អអស្ចារ្យមួយ ដែលកម្ររកទីណាមកប្រៀបប្រដូចទីនេះបានឡើយ បើភ្ញៀវទេសចរបានទៅទស្សនានៅទីនោះ ប្រាកដជាមានអារម្មណ៍ប្លែក និង សប្បាយរីករាយឥតឧបមា ដោយមានទេសភាពយ៉ាងល្អស្អាត និង ឆ្នេរខ្សាច់យ៉ាងសក្បុសគួរឱ្យចង់គយគន់ក្រៃលែង ។ តាមពិតកោះស្តេចគឺជាប្រជុំកោះមួយ ដែលមានភូមិដ្ឋានអ្នកនេសាទរស់នៅប្រកបរបរចិញ្ចឹមជីវិត និង គ្របដណ្តប់ដោយមហាសាគរដ៏ធំល្វឹងល្វើយនៃដែនសមុទ្រខេត្តកោះកុង ។ នៅជុំវិញកោះស្តេចប្រកបទៅដោយសម្រស់ទេសភាពឆ្នេរខ្សាច់យ៉ាងសស្អាត និង ប្រព័ន្ធជីវចម្រុះសមុទ្រដ៏ស្រស់បំព្រង ដែលជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរជាតិ និង អន្តរជាតិនិយមទៅកម្សាន្តនៅទីនោះ ។ កោះស្តេចមានទីតាំងស្ថិតនៅក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បើចង់ទៅទីនោះគឺត្រូវតែចំណាយពេលប្រហែលជាងពីរម៉ោងក្នុងការជិះទូកពីកំពង់ផែទេសចរណ៍ ខេត្តកោះកុង ទៅកាន់កោះស្តេច ដែលមានចម្ងាយជាង ៨១ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ឬក៏អាចធ្វើដំណើរចេញពីកំពង់ផែក្រុងព្រះសីហនុក៏បាន ។ អ្នកភូមិកោះស្តេច ដែលរស់នៅលើកោះស្តេចនេះមានជីវភាពយ៉ាងសកម្មបំផុតនឹងអាជីពជាអ្នកនេសាទ និង បម្រើសេវាកម្មទេសចរណ៍ដើម្បីចិញ្ចឹមជីវិត ។ កោះស្តេចជាកោះមួយនៅដាច់ស្រយាល ប៉ុន្តែមានទេសភាពរួមផ្សំជាមួយនឹងធនធានធម្មជាតិមានផ្កាថ្ម ត្រីសមុទ្រគ្រប់ប្រភេទគួរឱ្យគយគន់ …
អានបន្ត »ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ
ប្រាសាទនគរបាជ័យ – ប្រសាទបុរាណ ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មួយនេះស្ថិតនៅចម្ងាយ ២២ គ.ម ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧ ហើយពីភ្នំពេញទៅរមណីយដ្ឋាននេះមានចម្ងាយ ១២២ គ.ម និងបត់ឆ្វេងដៃ ២០០ម ទៀត។ ប្រាសាទនេះ បានចែកចេញជា ទី១, ទន្លេអុំ ស្ថិតនៅខាងកើតនៃប្រាសាទ មានទំហំ ៤០០ ម គុណ ៥០០ ម ដែលមានចម្ងាយប្រមាណ ៣០០ម ពីប្រាសាទ ថែវទីមួយ មានទំហំ ៤២១ ម គុណ ៣៧១ ម ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកម្ពស់ ២,៩ ម និងកម្រាស់ ២,៤ ម។ ទទឹងច្រកចូលមានប្រវែង ២ម។ ប៉ុន្តែបច្ចុប្បន្នថែវនេះ បាក់បែកអស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមាន …
អានបន្ត »