និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចាប់បានមកតូច រួចទៅធំ ៖ ការពោលអួតនូវអ្វីដែលគេមើលមិនឃើញ ។ អត្ថាធិប្បាយ ចាប់បានមកតូច រួចទៅធំ អត្ថានុរូប មនុស្សអំនួតតែងពោលពីអ្វីដែលគេមិនបានដឹង ឬមិនបានឃើញថាជារបស់វិសេសណាស់ ។ ដូចជា អ្នករុតត្រីម្នាក់និយាយថា ត្រីដែលនៅក្នុងកន្ត្រកនេះសុទ្ធតែតូចៗទេ ឯត្រីមួយចំនួនដែលរួចទៅនោះសុទ្ធតែធំៗ ។ ប៉ុន្តែកម្លាំងដៃខ្ញុំខ្សោយពេក ចាប់មិនជាប់វារួចអស់ទៅ ។ ប៉ុន្តែតាមការពិត ត្រីដែលនៅក្នុងកន្ត្រកក្ដី ត្រីដែលរួចទៅក្ដី សុទ្ធតែប៉ុនគ្នាទាំងអស់ ជួនត្រីដែលរួចទៅតូចជាងទៀតផង ។ អត្ថប្បដិរូប កិច្ចការជាក់ស្ដែងចំពោះមុខពុំសូវល្អទេ ប៉ុន្តែមនុស្សអំនួតតែងពោលសរសើរនូវអ្វីដែលគេមិនបានដឹង មិនបានឃើញថាមានគុណភាព ឬគុណសម្បត្តិល្អវិសេសវិសាលណាស់ ។ ដូចជា ៖ តុទូនេះខ្ញុំធ្វើមិនសូវបានល្អទេ ព្រោះខ្ញុំចាស់ហើយ កាលនៅក្មេងខ្ញុំធ្វើបានស្អាតល្អណាស់ ។ កូនខ្ញុំនៅជិតនេះ រកស៊ីមិនសូវមានបានទេ ប៉ុន្តែកូនម្នាក់នៅស្រុកក្រៅ រកស៊ីមានបានណាស់ ជិះសុទ្ធតែឡានទំនើប ។ ឥឡូវនេះ ខ្ញុំរៀនអ្វីក៏ពុំចូលដែរ ព្រោះពិបាកចិត្តពេក …
អានបន្ត »