រឿងហោរនិងតាចាស់ដូនចាស់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានហោរម្នាក់ជាអ្នកទាយ គន់គុរមើលឆុតណាស់ ហោរនោះនៅស្រុកជាមួយនឹងតាចាស់យាយចាស់ ។ មានកាលថ្ងៃមួយ តាចាស់ដូនចាស់គាត់នាំគ្នាទាំងពីរនាក់ទៅនេសាទត្រីនៅបឹងក្បែរភូមិគាត់ ។ ពេលនោះគាត់រុតបានត្រីរស់ ១ហើយនិងបានទន្សាយលង់ទឹក១ ដល់ល្ងាចគាត់ត្រឡប់មកផ្ទះវិញគាត់យកទន្សាយគ្របនឹងអង្រុតទុកនៅកណ្តាលច្បារបន្លែខាងមុខផ្ទះគាត់, ត្រីរ៉ស់ គាត់ដាក់ទ្រុងប្រោះទុកក្នុងត្រពាំងនៅជិតច្បារបន្លែគាត់ ក្បែរកន្លែងទុកទន្សាយ។ ដល់ព្រឹកឡើង តាចាស់យាយចាស់គិតគ្នាថា «យើងទៅរកហោរទាយមើលថាព្រឹកនេះយើងបានម្ហូបអ្វីស៊ី? បើហោរនោះទាយត្រូវសឹមជឿថាពូកែមែន ព្រោះចាប់បានត្រីរ៉ស់ ១ ទន្សាយ១ បម្រុងនឹងទុកធ្វើម្ហូបអាហារស៊ីព្រឹកនេះហើយ» ។ ដល់ព្រមព្រៀងគ្នាស្រេចហើយ ក៏ដើរទៅលុះទៅដល់មុខផ្ទះហោរនោះ តាចាស់ក៏ស្រែកសួរទៅម្ចាស់ផ្ទះថា « អើអ្នកអើយ! លោកគ្រូនៅៗហ្នឹងឬ? »។ ម្ចាស់ផ្ទះក៏ប្រាប់មកតាចាស់ដូនចាស់ថា «គាត់នៅនេះមានការអ្វី? តាយាយអញ្ជើញចូលមក! »។ តាចាស់យាយចាស់នោះគ្នាចូលទៅបន្តិច ហោរដណ្តឹងសួរមកតាយាយថា «ចុះអញ្ជើញមកនេះ មានការអ្វី?» ។ តាចាស់យាយចាស់ ជម្រាបទៅហោរវិញថា «ខ្ញុំមកនេះ មានការបន្តិច, សូមលោកគ្រូមេត្តាករុណាចុះ» ។ ហោរសួរថា «មានការអ្វី? …
អានបន្ត »រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ
រឿងអណ្តើកនិងស្វា – រឿងព្រេងខ្មែរ ៖ មានរឿងនិទានមួយថា អណ្ដើក និងស្វា វាសុំធ្វើដន្លងគ្នា តែគ្មានកូនចៅទៅចងពន្ធអ្វីទេ គ្រាន់តែនិយាយថា សុំគ្នាធ្វើដន្លង ។ សត្វទាំងពីរ ស្រឡាញ់រាប់អានគ្នា ដូចដន្លងអ្នកទាំងពួងនោះដែរ ។ លុះចំណេរយូរទៅ ដន្លងខាងស្វានោះ គេមានកូនត្រូវរៀបការ គេហៅភ្ញៀវពួកស្វា សន្មតថ្ងៃនឹងស៊ីការ ទើបនឹកឃើញអណ្ដើកជាដន្លងថា យើងការកូននេះ ហៅភ្ញៀវអស់ហើយ នៅតែអណ្ដើកជាដន្លង មិនទាន់បានទៅប្រាប់ឥឡូវ ជិតថ្ងៃការណាស់ទៅហើយ បើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផង បំណាច់យើងរាប់អានគ្នា យូរឆ្នាំណាស់មកហើយ គិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញ ។ ថ្ងៃដែលគេប្រជុំញាតិស៊ីការនោះ អណ្ដើកក៏ទៅដល់ដែរ តែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួច ។ ពួកស្វាបានឃើញ ក៏ទៅប្រាប់ដន្លងស្វាថា ត្បិតដន្លងអណ្ដើកមកដល់ហើយ នៅឯក្រោមដើមឈើ។ ដន្លងស្វាចុះមក ឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯង ឡើងមិនរួចនឹងគេ មានតែដន្លងឯងខាំវល្ល៍នេះចុះ យើងនឹងស្រាវឡើង ប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេ ដន្លងឯងកុំនិយាយឲ្យសោះ ទោះបីឃើញអ្វី ឬគេថាអ្វីក៏ដោយ, តែនិយាយធ្លាក់មកស្លាប់ហើយ …
អានបន្ត »រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ
រឿងអន្ទង់វែងឆ្នាំងវែង – រឿងព្រេងខ្មែរ ៖ ក្នុងកាលកន្លងទៅហើយ មានមនុស្សពីរនាក់ ជាប្តីប្រពន្ធ ។ ថ្ងៃមួយ ប្តីចេញទៅរកអន្ទង់ដើម្បីជាអាហារ បានអន្ទង់១ យកមកប្រគល់ឲ្យប្រពន្ធ ប្រាប់ថា «ចូរឯងយកអន្ទង់នេះទៅស្លស៊ី» ។ ប្រពន្ធឆ្លើយថា «ចុះបើអន្ទង់នេះវែងម្ល៉េះ បានឆ្នាំងវែងពីណានឹងយកមកស្ងោរអន្ទង់នេះបាន?» ។ ប្តីឮហើយ នឹកក្នុងចិត្តថា «ប្រពន្ធអញល្ងង់អីម្ល៉េះ!» ហើយប្រាប់ប្រពន្ធថា «បើឯងរកឆ្នាំងវែងពុំបានទេ ឯងយកអន្ទង់នេះទៅព្យួរទុកទៅ!» ។ ប្រពន្ធក៏យកអន្ទង់ទៅព្យួរទុក ហើយគេចទៅដេកបំបៅកូនក្នុងមុងទៅ ។ ប្តីក៏យកអន្ទង់នោះមកកាប់ចិញ្រ្ចាំ ហើយយកឆ្នាំងមកដាក់ស្ល-កកូរ, លុះឆ្អិនក៏ដោះដួស រួចហៅប្រពន្ធឲ្យមកស៊ីៗ រួចលាងចានទុក តែសម្លអន្ទង់នោះសល់បន្តិចនៅបាតឆ្នាំង, ប្តីមិនលាងឆ្នាំងនោះទេ ហើយចេញទៅភ្ជួរស្រែបាត់ទៅ ។ ឯប្រពន្ធ ដឹងថាប្តីចេញទៅបាត់ហើយ នឹកដល់សម្ល-កកូរអន្ទង់ដែលឆ្ងាញ់ ក៏ស្ទុះក្រោកឡើង ទៅយកឆ្នាំងនោះមកលិទ្ធ, ដល់ខំលិទ្ធណាស់ទៅ ក្បាលនាងនោះ ចូលទៅក្នុងឆ្នាំងៗ គ្របជាប់ពីលើ, មិនដឹងធ្វើដូចម្តេចនឹងយកឆ្នាំងនោះចេញបាន ក៏វារទៅពួនក្នុងមុង ។ …
អានបន្ត »រឿងអាប៉ោងនាងតី – រឿងព្រេងខ្មែរ
រឿងអាប៉ោងនាងតី – រឿងព្រេងខ្មែរ ៖ ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់តំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា …
អានបន្ត »រឿងអាឡេវ – រឿងព្រេងខ្មែរ
រឿងអាឡេវ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានបុរសម្នាក់ឈ្មោះអ្នកង៉េះ ប្រពន្ធនាងង៉ោះ មានកូនប្រុសម្នាក់ឈ្មោះ អាឡេវ ។ កូននោះ លុះធំឡើងអាយុ ៧ ឆ្នាំ ជាក្មេងមានប្រាជ្ញាដឹងថាម្តាយឪពុកល្ងង់ មិនចេះធ្វើការរកស៊ី ជាអ្នកក្រលំបាក វាក៏និយាយនឹងម្តាយ ឪពុកថា «ម៉ែអើយ! ឪអើយ! ឥឡូវនេះ យើងគ្មានរបរធ្វើការរកស៊ីអ្វីនឹងគេបានជាយើងក្រ, បើដូច្នេះ ខែវស្សាយើងធ្វើស្រែ ខែប្រាំងយើងទៅធ្វើចម្ការ, ឯខ្ញុំទៅធ្វើស្រែជាមួយនឹងឪឯង បើយើងអត់ស្លាម្លូអង្ករម្ហូបចំណីអ្វី សឹមខ្ញុំមករកយកពីផ្ទះនេះ ទៅស៊ី» ។ អាឡេវនិងឪពុកម្តាយ គិតគ្នាព្រមហើយ ក៏រៀបប្រដាប់ប្រដាឡើងទៅធ្វើស្រែ ។ លុះនៅស្រែយូរទៅ អាឡេវនឹកចង់ស៊ីនំ ហើយវាគិតថា «បើដូច្នេះអញនឹងបញ្ឆោតម៉ែឪអញយកនំស៊ី» គិតហើយប្រាប់ឪពុកវាថា «ឪៗ! ខ្ញុំទៅផ្ទះយកស្លាម្លូមកស៊ី» ។ ឪពុកក៏ឲ្យកូនទៅផ្ទះ ។ អាឡេវ ដើរទៅដល់កណ្តាលផ្លូវបានឃើញវត្តលោក ក៏ចូលទៅថ្វាយបង្គំរកលោកកោរសក់ឲ្យ, លុះកោររួចហើយក្រាបថ្វាយបង្គំលាលោកទៅ ។ …
អានបន្ត »រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ
រឿងអ្នកដំណើរពីរនាក់ដណ្តើមគ្នាដេកកណ្តាល – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានមនុស្សពីរនាក់ដើរទៅផ្លូវឆ្ងាយ ជួនយប់ក្នុងព្រៃងងឹតដើរទៅមិនរួច ក៏បបួលគ្នាដេកក្នុងព្រៃ ។ អ្នកទាំងពីរនាក់ ចង់ដេកកណ្តាលតែរៀងខ្លួន ប៉ុន្តែមិនដឹងគិតធ្វើដូចម្តេចនឹងបានដេកកណ្តាល ។ បុរសទាំងពីរនាក់គិតគ្នាថា ” បើដូច្នោះ យើងដេកយកជើងទល់គ្នា ” ហើយបុរសទាំងនោះ ក៏ដេកយកជើងទល់គ្នាទាំងពីរនាក់ទៅ ។ ក្រោយមកមានខ្លាមកឃើញមនុស្សដេកយកជើងទល់គ្នា ហើយទទូរសំពត់ជិត មើលមិនដឹងជាសត្វអ្វីវែងដូច្នោះ ឆ្ងល់ណាស់ត្បិតមិនដែលឃើញ ក៏បបួលអស់សត្វឯទៀតជាច្រើន មានទាំងដំរី ក្របី គោ រមាស រមាំង ក្តាន់ប្រើស ទ្រាយ ចចក ស្វាន ស្វា គ្រប់សត្វទាំងអស់មកមើល គ្មានសត្វណាមួយស្គាល់សោះ ។ ក្រោយមកទៀត សត្វទាំងអស់នោះគិតគ្នាថា ” ឥឡូវនេះ នឹងមានអ្នកឯណាស្គាល់សត្វនេះ? ពួកយើងបបួលគ្នាមកមើលសត្វនេះ ច្រើនភាសាណាស់ហើយ នៅសល់សត្វអ្វីទៀត ដែលមិនទាន់បានមកមើល? ” ។ …
អានបន្ត »រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ
រឿងឪពុកក្មេករើសកូនប្រសារ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់នៅស្រុកមួយ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ ។ ជួនជាថ្ងៃមួយនោះមានកម្លោះម្នាក់ រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗថា អើអញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែ ឯងត្រូវតមជេរម្ដាយគេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង ើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅឯងកុំថាអញកាចណា ។ កម្លោះនោះថាខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក; តានោះថា អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម ។ កម្លោះនោះ ក៏លាវិលទៅផ្ទះវិញ ។ ព្រឹកឡើង កម្លោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកម្លោះនោះស៊ីៗរួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសារថា នែកូន ! ចូរកូនទៅចាប់ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី ។ …
អានបន្ត »រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ
រឿងត្រពាំងបឹងតេ – រឿងព្រេងខ្មែរ ៖ នៅឃុំសង្កែសាទម ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានត្រពាំងមួយអ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំង នេះមានលក្ខណៈប្លែកដែលនាំឱ្យអ្នកស្រុកជិតខាង និងអ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៏គ្រប់ៗគ្នា។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ១០០ម៉ែត្រប៉ុណ្ណោះ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយចូលទៅស៊ីរុករានឡើយ ឯដីត្រង់កក់ដុះនោះមានសភាពទន់ជ្រាយល្មមដើរបានឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំងបែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះជាភក់មមោកស្មោះ។ បើគេ ចង់ឆ្លងត្រឹបនោះ ទាល់តែយកឈើវែងៗដាក់គងរួចដើរសួរពីលើឈើនោះទើបបាន។ មានអ្នកស្រុកនិយាយបន្ថែម ទៀតថា កាលជំនាន់បារាំងនៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះបារាំងទៅពិនិត្យមើលប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង។ ពេលនោះ គេឃើញមានផ្សែងហុយៗចេញពីត្រឹបនេះមក។ លុះគេពិនិត្យ សង្កេតក្នុងត្រឹបកណ្ដាលនេះ ឃើញមានថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗថ្មនោះមានទឹកថ្លាហូររហែងៗចេញ ពីរន្ឋថ្មផង។ គម្រោងការស្ថាបនាស្ពានពីជំនាន់នោះ ក៏ពុំបានសំរេចឡើយ។ ដោយឃើញមានលក្ខណះប្លែក ហើយជាធម្មតានៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗយ៉ាងនេះ ប្រាកដជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះក្រុមជំនុំទំនៀមទំលាប់ខ្មែរ ដែលត្រូវរាវរកឯកសារតម្កល់ទុក ក៏បានអំពាវនាវស៊ើបសួររករឿងព្រេង ស្ដីពី …
អានបន្ត »រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ
រឿងត្រពាំងប៉ង់តាទិប – រឿងព្រេងខ្មែរ ៖ រឿង ត្រពាំងប៉ង់តាទិប (ខេត្តព្រះវិហារ) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៥៥ – ១៥៩ រឿងរ៉ាវផ្សេងៗ នៅក្នុងខេត្តថ្មីៗ សុទ្ធសឹងតែជាគ្រឿងឆ្ងាញ់ពិសារបស់អ្នកស្ដាប់អ្នកអាន ព្រោះថា នៅតាមខេត្តចាស់ៗ នោះ មានអ្នកស្រុកច្រើន ការទាក់ទងខាងគមនាគមន៍ក៏ច្រើន ម្ល៉ោះហើយ រឿងព្រេងក្ដី ឬ កេរ្តិ៍ដំណែលអារ្យធម៌ចាស់ៗ ក្ដី បានលេចឮសុសសព្វយូរណាស់មកហើយ ។ រីឯខេត្តថ្មីៗ វិញ ដែលពុំសូវមានអ្នកស្រុកទៅ-មកទាក់ទងគ្នា រឿងរ៉ាវនៅទីនោះ ក៏នៅជាអាថ៌កំបាំងនៅឡើយ ដូចយ៉ាងរឿងរ៉ាងក្នុងខេត្តព្រះវិហារជាដើម ។ ដោយឯកសារនៅស្ដួចស្ដើង យើងក៏ប្រមែប្រមូលព័ត៌មានដែលប្រមូលបានខ្លះៗ មកហើយ មកអធិប្បាយជាមុន តាមរយៈអស់លោក-អ្នកដែលធ្លាប់បានទៅដល់ ហើយមានព្យាយាមស៊ើបសួរ សរសេរតែងផ្ញើមកក្រុមជំនុំយើង ជាបែបទំនៀមរស់នៅរបស់អ្នកស្រុកខ្លះ, ជារឿងព្រេងខ្លះ ។ ដូចរឿងព្រេងមួយ ដែលយើងលើកមកនិទាននៅពេលនេះ ជាសេចក្ដីរាយការណ៍របស់លោក ហ៊ុន-សាវី …
អានបន្ត »រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ
រឿងប្រាជ្ញា សំណាង ផល ទាំង៣អួតរិទ្ធតែសព្វខ្លួន – រឿងព្រេងខ្មែរ ៖ មានពេល ១ ប្រាជ្ញា- សំណាង- ផលទាំង ៣នាក់បានមកប្រជុំគ្នា ប្រាជ្ញាអាងអួតឡើងថា ប្រាជ្ញាមានរិទ្ធិពូកែជាងសំណាងនឹងផល សំណាងអាងអួតឡើងថា សំណាងថាមានរិទ្ធិធំពូកែជាងប្រាជ្ញានឹងផល ផលអាងអួតឡើងថា ផលមានរិទ្ធិជាងប្រាជ្ញានឹងសំណាង នោះអ្នកទាំង ៣ នាក់អាងអួតតែសព្វរៀងខ្លួនមិនដឹងជាអ្នកខាងណាមានរិទ្ធិអានុភាព ជាងខាងណា មានសេចក្ដីអំនួតតែសព្វរៀងខ្លួន នោះអ្នកទាំង ៣ នាក់ថាបើចង់ដឹងឲ្យល្បងរិទ្ធគ្នាមើល ឲ្យដឹងជាអ្នកណាពូកែជាងអ្នកណា នោះប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់ជំនុំព្រមតាំងល្បួងរិទ្ធិទាំង ៣ នាក់បណ្ដើរគ្នាទៅ ក៏មើលទៅឃើញមានមនុស្ស ១ នាក់ជាអ្នកក្រកំសត់នៅខ្ញុំសេដ្ឋី ៗ ឲ្យបុរសនោះឃ្វាលគោក្របី រកតែសំពត់អាវនឹងស្លៀកពាក់គ្មាន មនុស្សនោះល្ងង់មិនស្គាល់ខុសត្រូវ ចេះដឹងតែឃ្វាលក្របី នោះប្រាជ្ញា- សំណាងទាំងពីរនាក់ បើផលអាងអួតថាខ្លួនគ្រាន់បើឲ្យផលទៅជួយមនុស្សនៅខ្ញុំសេដ្ឋី នោះ តើបានគ្រាន់បើយ៉ាងដូចម្ដេចឡើង នោះក៏ផលក៏បានទៅជួយមនុស្សនោះ …
អានបន្ត »