Monday , March 30 2020

ឆា

ឆា ជាវិធីចម្អិន មុខម្ហូបខ្មែរ មួយប្រភេទដែលប្រើ ប្រេងឆា​ ឬខ្លាញ់ វាស្រដៀងទៅនឹងការបំពងដែរ។ ជាទូទៅប្រជាជានខ្មែរចូលចិត្តប្រើខ្ទះដើម្បីធ្វើ ម្ហូបឆា ដោយប្របល់ប្រលប់ចុះឡើងពីរបីសារ។ ជនជាតិខ្មែរបានបង្កើត អាហារខ្មែរ ជាច្រើនមុខប្រើប្រាស់វិធីចម្អិនដោយប្រើ វិធីឆា នេះ ហើយវាមានរសជាតិឆ្ងាញ់យ៉ាង។

ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

ប្រហុកខ្ទិះបង្គា – ម្ហូបខ្មែរ

ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជា ទឹកជ្រលក់ យ៉ាងដែលជាមុខ ម្ហូបខ្មែរ សំខាន់មួយរបស់ជនជាតិខ្មែរ​។ អាហារខ្មែរ​ ភាគច្រើនប្រើ​ប្រហុក​ដើម្បីបន្លែមរសជាតិឲ្យកាន់តែឆ្ងាញ់។ ​ ប្រហុកខ្ទិះបង្គា ជាមួយត្រប់ខៀវគឺជាម្ហូបដែលធ្វើពីប្រហុក​​ បង្គានិងត្រប់។ ផ្លែត្រប់ខៀវគឺជាត្រប់ម្យ៉ាងមានរាងតូចៗមានទំហំប៉ុនត្បូងខ្ចងនិងផ្លែជាកញ្ចុម មានរាងជាវ័ល្សដូចដើមទំពាំងបាយជូរ វាមានគ្រាប់ជាច្រើនហើយវាមានរសជាតិចត់តិចៗ ដែលប្រជាជនខ្មែរចូលចិត្តដាក់ក្នុងសម្ល សម្លការី​ និងម្ហូបផ្សេងៗ ជាពិសេដូចជា ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវខ្ចីនេះឯង។ ប្រហុកខ្ទិះបង្គាពេញនិយមបំផុតសំរាប់ប្រជាជននៅតាមជនបទ គេតែងតែពិសារជាមួយបន្លែស្រស់ជាច្រើនមុខ។ គ្រឿងផ្សំអាហារខ្មែរ ៖ ប្រហុកខ្ទិះបង្គា ត្រប់ខៀវចំនួនកន្លះខាំ បេះត្រប់ចេញពីចង្កោមរួចលាងទឹកឲ្យស្អាត ប្រេងឆាចំនួន២ស្លាបព្រា ខ្ទឹមសចំនួន៤ក្លែបហាន់ឲ្យម៉ត់ ស្លឹកគ្រៃស្រស់ហាន់រួចចំនួនពាក់កណ្តាលកែវតូចឬប្រើស្លឹកគ្រៃកញ្ចប់គ្រាមក៏បាន ម្ទេសចិញ្ចាំមចំនួន៦ផ្លែយោងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក បង្គាកន្លះខាំ បកសំបកលាងឲ្យស្អាតរួចកិនឲ្យម៉ត់ ទឹកត្រី១ស្លាបព្រា ស្ករស១ស្លាបព្រា ទឹក១កែវ ប្រហុក១ស្លាបព្រា ខ្ទិះដូងចំនួន១ចានគោមតូច ក្រូចឆ្មា១ផ្លែ ហាន់ជាបន្ទះស្តើងៗ របៀបធ្វើ អាំងត្រប់ខៀវនឹងធ្យូងរហូតដល់សំបកប្រែទៅជាត្នោត រួចប្រើត្បាល់និងអង្រែបុកត្រប់អាំងនេះឲ្យបែកហើយទុកនៅម្ខាង កំដៅកូនឆ្នាំងខ្ទះ ពេលដែលកូនឆ្នាំងខ្ទះក្តៅ ដាក់ខ្លាញ់ ខ្ទឹមស ស្លឹកគ្រៃ ម្ទេសនិងបង្គារួចកូរឲ្យស៊ប់ល្អ ដាក់ទឹកត្រីនិងស្កររួចកូរឲ្យស៊ប់ …

អានបន្ត »