Saturday , December 21 2024

ប្រាសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំជីសូរ – ប្រសាទបុរាណ ៖ ភ្នំជីសូរ ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។ បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ស្តាំចូលតាមផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទីរួមខេត្តមានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។ គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។ ប្រាសាទភ្នំជីសូរ កសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០)សម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មមញ្ញសាសនា។     ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ …

អានបន្ត »

រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ

រមណីយដ្ឋានប្រាសាទភ្នំដា – ប្រសាទបុរាណ ជារមណីយដ្ឋាន​ប្រវត្តិសាស្រ្ត នាសម័យ​នគរភ្នំ។ ប្រាសាទ​ភ្នំដា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញ​ស្ថិត​នៅ​ភូមិព្រែក​តាផ ឃុំគោកធ្លក ស្រុក​អង្គបុរី ខេត្តតាកែវ ដែល​មានចម្ងាយ​ប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួម​ខេត្តតាកែវ។ ប្រសិនបើ​បន្ត​ដំណើរ​ទៅមុខ​បន្តិច​នឹង​បានទៅ​ដល់​ព្រំដែន​ប្រទេស​កម្ពុជា វៀតណាម​ហើយ។ ទីតាំងភូមិសាស្រ្ត ប្រាសាទភ្នំដាជាមានទីតាំងស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ និងស្ថិតនៅខាងកើតទីរួមខេត្តតាកែវ ដែលមានចម្ងាយ ១០២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង២៤គីឡូម៉ែត្រពីទីរួមខេត្តតាកែវតាមផ្លូវព្រែកជីក។ ម្យ៉ាងទៀតយើងអាចធ្វើដំណើរបន្តពីប្រាសាទភ្នំជីសូរទៅទិសខាងកើតសំដៅទៅទីរួមស្រុកព្រៃកប្បាសរហូតដល់ព្រៃល្វាររួចបត់ស្តាំតាមផ្លូវកៅស៊ូទៅត្រង់រហូតដល់ភ្នំដាតែម្តង។ ប្រាសាទភ្នំដាមានភូមិសាស្រ្តលិចទឹកប្រាំមួយខែ និងគោគប្រាំមួយខែដែរ។ បច្ចុប្បន្នប្រាសាទភ្នំដាជាប្រាសាទមួយដែលមានភាពចាស់ទ្រុឌទ្រោមតាមរបៀបបុរាណដែលបានបន្សស់ទុកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែប្រាសាទនេះជាប្រសាទមួយដែលមានភ្ញៀវទេសចរជាច្រើនតែងតែទៅចូលទស្សនាគ្រប់ពេលវេលាទាំងអស់ ព្រោះវាប្រកបដោយទាសភាពទឹកទន្លេដែលហ៊ុំព័ទ្ធនារដូវវស្សាប្រៀបបីដូចជាកោះមួយដែលស្ថិតនៅចំកណ្តាលសមុទ្រដូននោះដែរ។ ម៉្យាងវិញទៀតមាមព្រៃឈើដុះព័ទ្ធជុំវិញមានពណ៌បៃតងខៀវស្រងាត់អមទៅដោយសំលេងរ៉ៃយំរន្តំនារដូវស្លឹកឈើលាស់។ មិនត្រឹមតែប៉ុណ្ណោះមានប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសប្រជាជនដែលរស់នៅជុំវិញជើងភ្នំដានេះតែម្ដង ដែលមានភាពរួសរាយរាក់ទាក់ចំពោះបណ្ដាភ្ញៀវទេសចរ ដែលបានចូលទៅ ទស្សនាតំបន់នោះតែម្ដង។ ប្រាសាទភ្នំដាមានទីតាំងស្ថិតនៅក្នុងរាជធានីនរវរនគរ និងមានឈ្មោះជាភាសាចិនណាហ្វូណា។ រឿងនិទាន ប្រាសាទភ្នំដាស្ថាបនាលើភ្នំតូចមួយក្នុងសតវត្សទី៦ ប្រហែលដោយព្រះមហាក្សត្រខ្មែរ ដែលគ្រងរាជ្យនៅចុងសម័យនគរភ្នំគឺព្រះបាទរុទ្រវរ្ម័នតាមការបញ្ជាក់របស់លោក មីប្រីណូ ជាបុរាណវិទូជនជាតិបារាំង។ ប្រាសាទនេះធ្វើអំពីថ្មបាយក្រៀម ឥដ្ឋ និងថ្មភក់ ពុំមានកំពែងព័ន្ធជុំវិញទេ ហើយបែរមុខទៅទិសខាងជើង កំពូលប្រាសាទត្រូវបានបាក់បែកមួយផ្នែកធំ ចំណែកផ្តែរដែលជាចម្លាក់ពីរឿងកូរសមុទ្រទឹកដោះក៏ត្រូវបានបាក់ជាពីផ្នែក …

អានបន្ត »