Sunday , July 21 2024

តំបន់ធម្មជាតិ

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ

រមណីយដ្ឋានចំបក់ – តំបន់ធម្មជាតិ ៖ រមនីយដ្ឋានធម្មជាតិ ចំបក់ ជារមនីយដ្ឋានមួយស្ថិតនៅ ខេត្តកំពង់ស្ពឺ ជិតនិងរមនីយដ្ឋាន គីរីរម្យ។ អ្នកភូមិដែលនៅក្នុងតំបន់នេះ បានចងក្រងគ្នាជាសហគមន៍មួយ ក្នុងការបំរើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមានបំណងចង់មកលេងកំសាន្ត។ រមនីយដ្ឋានធម្មជាតិនេះ មានទេសភាពស្រស់បំព្រង និងទឹកធ្លាក់ដ៏ត្រជាក់ លក្ខណៈពិសេសរបស់រមនីយដ្ឋាននេះគឺ មិនមានការកៃច្នៃអ្វីទាំងអស់ ដែលគេអាចហៅបានថា អេកូទេសចរណ៍។ នៅពេលមកដល់ពីមុខរមនីយដ្ឋាននេះ យើងអាចធ្វើដំណើរទៅកាន់ទឹកធ្លាក់ដោយដើរ រឺជួលរទេះគោ ជួលកង់ ព្រោះវាមានចំងាយឆ្ងាយពីភូមិទៅទឹកធ្លាក់ប្រហែល ៥គីឡូម៉ែត។ ចំពោះម្ហូបអាហារ យើងអាចទិញនៅពីមុខផ្លូវជាតិលេខ៤ក៏បាន រឺក៏អាចអោយអ្នកភូមិធ្វើម្ហូបបែបខ្មែរក៏បាន។ មួយវិញទៀត ប្រសិនបើយើងទៅកំសាន្តលក្ខណៈក្រុមការងារ ចង់សំរាកលំហែនៅទីនោះ អ្នកភូមិក៏មានផ្ទះសំរាប់ជួលផងដែរ ដោយតំលៃសមរម្យ។ ម្យ៉ាងទៀត ដើម្បីចៀសវាងការវង់វេងក្នុងព្រៃ យើងអាចអោយអ្នកនាំផ្លូវ ជូនយើងទៅបាន។ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ

អានបន្ត »

រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ

រមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ – តំបន់ធម្មជាតិ ៖ ភ្នំបូកគោគឺជាឧទ្យានជាតិ នៅ ខេត្តកំពត ភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាត្រូវបានគេស្គាល់ផងដែរថាជា ឧទ្យានជាតិភ្នំបូកគោ។ ភ្នំបូកគោស្ថិតនៅក្នុងតំបន់ខ្ពង់រាប ដែលបង្កើតជាតំបន់ភាគអាគ្នេយ៍នៃ ជួរភ្នំក្រវាញ ។ ភាគច្រើននៃឧទ្យាននេះមានកម្ពស់ប្រហែល ១០០០ ម៉ែត្រពីលើផ្ទៃសមុទ្រហើយកំពូលភ្នំបូកគោមានកំពស់ ១១០១ម៉ែត្រដែលគេហៅថាភ្នំបូកគោ។ ភ្នំបូគោគឺជាភ្នំមួយដែលស្ថិតនៅក្នុងខេត្តកំពត ភ្នំបូគោមានចម្ងាយ ៣២គីឡូម៉ែត្រគិតចាប់ពីផ្លូវជាតិលេខ៣ ដល់កំពូលភ្នំបូកគោហើយភ្នំបូកគោមានកំពស់ ១១០១ម និងមានផ្ទៃដីសរុប១៤០០០ហិចតាយោងតាម គណៈគ្រប់គ្រងភ្នំបូកគោ។ ឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ ត្រូវបានគេស្គាល់ថាជា រមណីយដ្ឋានភ្នំបូកគោដែល ត្រូវបានបោះបង់ចោល ដែលជាសំណង់ដាច់ស្រយាលមួយដែលកសាងដោយពួកអាណានិគមនិយមបារាំងនៅឆ្នាំ១៩២១ ពួកគេក៏បានកសាងព្រះវិហារកាតូលិកនៅក្បែរនោះនៅឆ្នាំ១៩២៨ ដែលជាកន្លែងដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា។ ឧទ្យាននេះត្រូវបានគេដាក់ឈ្មោះតាមព្រះមហាក្សត្រ ព្រះបាទស៊ីសុវត្ថិមុនីវង្ស ដែលធ្លាប់ទៅទស្សនាតំបន់នោះហើយបានស្លាប់នៅទីនេះក្នុងឆ្នាំ១៩៤១ ។ ព្រះបាទមុនីវង្សបានបញ្ជាឱ្យសាងសង់ព្រះវិហារព្រះពុទ្ធសាសនានៅតំបន់នេះក្នុងឆ្នាំ១៩២៤ ។ ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយហើយបច្ចុប្បន្ននេះមាន រមណីយដ្ឋានឋានសួគ៌បូកគោ ដែលជាសណ្ឋាគារប្រណីតដ៏ធំមួយដែលបានកសាងនៅឆ្នាំ២០១២។ នៅឆ្នាំ២០១០ រូបសំណាកធំមួយរបស់ លោកឡូកយាយម៉ៅ ត្រូវបានសាងសង់នៅតំបន់នោះ។ លោកយាយម៉ៅគឺជាវីរៈបុរសដ៏អាថ៌កំបាំងពីព្រះពុទ្ធសាសនាកម្ពុជាហើយត្រូវបានគេនិយាយថាដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់និងបុរសនេសាទ។ នៅកម្ពស់២៩ ម៉ែត្រវាជារូបសំណាក់យាយម៉ៅខ្ពស់ជាងគេនៅក្នុងប្រទេស។ឧទ្យានជាតិមុនីវង្យបូកគោមានចម្ងាយពីក្រុងកំពតប្រមាណ ៤៦ គីឡូម៉ែត្ររហូតដល់កំពូលភ្នំ …

អានបន្ត »

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ

រមណីយដ្ឋានកៀនស្វាយក្រៅ – តំបន់ធម្មជាតិ ៖ រមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅជារមណីយដ្ឋានដ៏ចំណាស់មួយមានទីតាំងនៅជាប់វត្តកៀនស្វាយក្រៅ ស្ថិតក្នុងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កន្លងមករមណីយដ្ឋាននេះមានលក្ខណៈបែបធម្មជាតិ និងធ្លាប់ទទួលរងនូវការរិះគន់ និងបាតុភាពពីភ្ញៀវទេសចរណ៍ផងដែរដោយសារតែមានអ្នកហៅភ្ញៀវមួយចំនួនគិតលុយពីភ្ញៀវទេសចរថ្លៃកប់ពពក។ រយៈពេល៥ឆ្នាំកន្លងមកនេះរមណីយដ្ឋានវត្តកៀនស្វាយក្រៅត្រូវបានកែសម្រួលឲ្យប្រសើរឡើងក្រោមកិច្ចសម្របសម្រួលរបស់អាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល ដោយស្ថាបនាទៅជាផ្សារធំទូលាយ រៀបចំខ្យូសឲ្យមានរបៀបរៀបរយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសបង្កើតឡសម្រាប់ដុតកាកសំណល់ផ្សេងៗដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត។ ប៉ុន្តែស្របពេលដែលទឹកជំនន់កើនឡើងនាពេលនេះ បានធ្វើឲ្យរមណីយដ្ឋានវត្តកៀនស្វាយក្រៅមានការចាប់រម្មណ៍ពីភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន។ តែអ្វីដែលធ្វើឲ្យភ្ញៀវទេសចរខកចិត្តពេលមកកម្សាន្តនៅក្នុងរមណីយដ្ឋានគឺបញ្ហាសំរាមអណ្តែតពេញផ្ទៃទឹកធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យ ពេលខ្លះជះក្លិនស្អុយអសោចទៅលើភ្ញៀវទេសចរណ៍ថែមទៀតផង។ នេះជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យភ្ញៀវទេសចរបញ្ចេញទស្សនៈរិះគន់ទៅលើអ្នកគ្រប់គ្រងរមណីយដ្ឋាន ជាពិសេសអាជ្ញាធរស្រុកកៀនស្វាយ និងខេត្តកណ្តាល រួមទាំងស្ថាប័នពាក់ព័ន្ធទៅលើការងារគ្រប់គ្រងរមណីយដ្ឋានផងដែរ។ ដូចឃើញក្នុងរូបភាពនេះ រមណីយដ្ឋានវត្តកៀនស្វាយក្រៅមើលទៅលើផ្ទៃទឹកគួឲ្យទាក់ទាញណាស់ ប៉ុន្តែមួយផ្នែកទៀតនៅជាប់គល់ស្ពានកោះប្រាក់ និងនៅក្បែរោងអង្គុយលំហែកាយពោរពេញទៅដោយសំរាមអណ្តែតពេញលើផ្ទៃទឹកដែលធ្វើឲ្យភ្ញៀវទេសចរណ៍ខកចិត្តយ៉ាងខ្លាំង។ ដោយមើលឃើញជាក់ស្តែងភ្ញៀវទេសចរច្រើនគ្រួសារដែលអង្គុយលំហែកាយនៅក្នុងរោងលើផ្ទៃទឹកបានសំណូមពរឲ្យអាជ្ញាធរស្រុកគួរតែរកវិធីដោះស្រាយពីបញ្ហាសំរាមអណ្តែតលើផ្ទៃទឹកផងដើម្បីការពារបរិស្ថានអនាម័យឲ្យបានស្អាត ជាពិសេសមន្ទីរទេសចរណ៍ខេត្តកណ្តាលដែលគ្រប់គ្រងរមណីយដ្ឋានទូទាំងខេត្តគួរតែចាត់វិធានការរៀបចំទុកដាក់សំរាម និងកាកសំណល់ផ្សេងៗនៅតាមរមណីយដ្ឋានឲ្យបានត្រឹមត្រូវ ។ ជាក់ស្តែងដូចជារមណីយដ្ឋានធម្មជាតិវត្តកៀនស្វាយក្រៅពេលនេះ សំរាមអណ្តែកពេញផ្ទៃទឹកហើយ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

អានបន្ត »

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ

រមណីយដ្ឋានទឺកជ្រោះតាចាក – តំបន់ធម្មជាតិ ៖ ធ្វើ​ដំណើរ​ទៅ​ ខេត្ត​កោះ​កុង ​ លោក​អ្នក​គួរ​ទៅ​លេង​ទឺក​ជ្រោះ​តា​ចាក​​ឲ្យ​បាន​ម្ដង ​ដោយសារ​ជា​រមណីយដ្ឋាន​ថ្មី​មួយ ដែល​មាន​ទឹក​ធ្លាក់​ថ្លា​ឈ្វេង ​ត្រជាក់​ដូច​អម្រឹត។ ​​ទឹក​ធ្លាក់​ពី​ទី​ខ្ពស់ ​ប៉ះ​​ប្រប​លើ​ផ្ទាំង​ថ្ម ​មាន​ទឹក​ហូរ​ល្មម​អាច​លេង​និង​ងូត​បាន​យ៉ាង​សប្បាយ។ ​ទេសភាព​ស្រស់​ត្រកាល​ពណ៌​បៃ​តង​ខ្ចី​នា​រដូវ​វស្សា ​កាន់​តែ​ធ្វើ​ឲ្យ​​តំ​បន់​នេះ ប្រៀប​ដូច​ស្ថាន​សួគិ៍ ​អាច​បំបាត់​ទុក្ខ​បាន​ទាំង​អស់។ ​លោក​អ្នក​អាច​ខ្ចប់​អាហារ​មក​ញ៉ាំ​ក្រោម​ដើម​ឈើ​ម្លប់​ត្រឈឹង​ត្រឈៃ​ក៏​បាន ​ឬ​អាច​កុម្មង់​អាហារ​នៅ​ទី​នោះ​ផ្ទាល់​ក៏​បាន ​ដែល​មាន​តម្លៃ​សម​រម្យ ប៉ុន្តែ​កុំ​ភ្លេច​សម្អាត​និង​ចោល​សំ​រាម​ក្នុង​ធុង​ផង។ ទឹក​ជ្រោះ​តា​ចាក ​មាន​ទី​តាំង​នៅ​ឃុំ​ទួល​គ​គី ​ស្រុក​មណ្ឌល​សី​មា ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ក្រុង​ខេមរ​ភូមិន្ទ៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

អានបន្ត »

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកធ្លាក់ចំការគីរីរម្យ – តំបន់ធម្មជាតិ ៖ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ  គឺជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គមពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដែលជាឧទ្យានជាតិយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា និងរយៈកំពស់ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ ដោយសារតែអាកាសធាតុ ​និងទេសភាពអំណោយផលខ្លាំងសុទ្ធតែព្រៃឈើម្លប់ត្រឈឹងត្រឈៃ និងភ្នំលាយសន្ធឹងល្វឹងល្វើយ ​គិរីរម្យមានកន្លែងកម្សាន្តជាច្រើនកន្លែងរាប់មិនអស់  ជាពិសេសគឺតំពន់ទឹកធ្លាក់ និងទឹកជ្រោះតែម្តងសុទ្ធដឹងតែមានទេសភាពស្រស់ស្អា ​ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ នៅក្នុងនោះ ​ទឹកធ្លាក់ចំការតែលើភ្នំគីរីរម្យ  ក៏ត្រូវបានគេស្គាល់ថា​​ជាទីកន្លែងមួយដែលមានទឹកធ្លាក់ស្រស់ស្អាតមិនចាញ់កន្លែងផ្សេងៗប៉ុន្មាននោះឡើយ ​ដោយទីនោះមិនសូវមានមនុស្សអ៊ូអរទៅលេងប៉ុន្មាននោះឡើយ ​តែទេសភាពវិញគឺស្រស់ស្អាតបរិសុទ្ធ ​ទិដ្ឋភាពទឹកធ្លាក់គឺត្រជាក់ស្រេបដល់បេះដូងតែម្តង។ សម្រាប់អ្នកដែលចង់ទៅទស្សនា ​ទីតាំងគឺស្ថិតនៅលើភ្នំគិរីរម្យតែម្តង  ដោយជិះឡើងភ្នំប្រមាណជា ​២០នាទី មានផ្លាកសម្គាល់មួយនៅខាងស្តាំដៃដាក់ថា ​« ​ទឹកធ្លាក់ចំការតែ ​» ​តែប្រសិនជាមិនច្បាស់អ្នកអាចសាកសួរព័ត៌មានសមត្ថកិច្ចដលយាមកាម ​ឬអ្នកស្រុកនៅទីនោះបញ្ជាក់បាន៕ អត្ថបទពេញនិយមបន្ទាប់ ៖ រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

អានបន្ត »

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ

រមណីយដ្ឋានក្បាលហុងទឹកឆា – តំបន់ធម្មជាតិ ៖ ក្បាល​ហុង​ទឹក​ឆា មានទីតាំងស្ថិតនៅ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ​ក្បាល​ហុង​ទឹក​ឆាស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆាដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, ទស្សនាទេសភាពព្រៃភ្នំ, ខ្យូសញុំអី, រៀបចំអាហារដោយខ្លួនឯង និងចំណុចផ្សេងៗទៀត។ ​ក្បាល​ហុង​ទឹក​ឆាមានទីតាំងស្ថិតនៅ ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម។ ក្បាល​ហុង​ទឹកឆា ជា​រមណីយដ្ឋាន​ចុះ​បញ្ជី​ក្នុង​ឆ្នាំ​២០១១ គឺជា​ទឹក​ផុស​ត្រជាក់​ដែល​ជ្រាប​ចេញ​ពី​ប្រភព​អាង​ស្ដុកទឹក​​​ថ្ម​ដា​​ ដែលទទួល​ភ្ញៀវ​រាប់​រយ​នាក់​រៀង​​រាល់​ថ្ងៃ ហើយ​ចំនួន​បាន​កើ​ន​ឡើង​រាប់​ពាន់​ក្នុង​រដូវ​បុណ្យ​ទាន​។ អាហារ​ដ្ឋាន​ស្ថិត​នៅ​ក្បែរ​ប្រភព​ទឹក​ផុស​នៃ​ក្បាល​ហុង​ទឹក​​ឆា ដែល​បាន​បើកអាជីវកម្ម​​ជិត​ពីរ​​ឆ្នាំ បាន​ឲ្យ​ដឹងថា​ រដូវ​បុណ្យ​ទាន​ មនុស្ស​មក​លេង​ទី​នេះ​ពាស​ពេញ​គ្រប់​ទីកន្លែង។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។ សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋាន​ក្បាល​ហុង​ទឹក​ឆា គឺមានខ្យូសអង្គុយ រឺក៏តូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ …

អានបន្ត »

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ

រមណីយដ្ឋានសមុទ្រឈើ – តំបន់ធម្មជាតិ ៖ សមុទ្រ​ឈើជា​កន្លែង​កម្សាន្ត​មួយ​ ដែលមាន​ភ្នំ ព្រៃ​ឈើចម្រុះ ដុះ​លូតលាស់​ខៀវស្រងាត់​គយគន់​ពីលើ​ខ្នងភ្នំ​ទៅ​ឆ្ងាយ​ដាច់​កន្ទុយ​ភ្នែក និង ​មាន​ចលនា​ប្រៀប​បាន​នឹង រលក​ទឹក​សមុទ្រ​ ដូច្នេះ​ហើយ ​ទើប​គេ​ហៅ​ថា​សមុទ្រ​ឈើ។ អ្នក​ទេសចរ​ចូល​ចិត្ត​មកលំហែកាយ​នៅ​ទី​នោះ ដើម្បី​ស្រូបយកខ្យល់​អាកាស​ពេល​ព្រឹក ​និង ​ពេល​ល្ងាច ​ដែល​បរិយាកាសនៅ​ទី​នោះ​បាន​ញុំាង​ឱ្យ​អ្នក​ទេសចរ​ជាតិ ក៏​ដូចជា​អន្តរជាតិ​ មានភាព​សប្បាយ​ក្រៃលែង ។ នៅ​តំបន់​រមណីយដ្ឋាន​សមុទ្រ​ឈើ​មាន​ទេសភាព​ស្រស់​បំព្រងគ្រប់​រដូវ​កាល ហើយ​នៅ​ពេល ​ដែល​យើង​បាន​ធ្វើ​ដំណើរ ដោយ​រថយន្ត​ឡើង​ទៅ​ដល់​តំបន់​សមុទ្រ​ឈើ​ហើយ​គឺ​នៅ​ជុំ​វិញ​ទី​នោះ ​មើល​ទៅ​មាន​ទេសភាព​ព្រៃ​ឈើដូច​ទឹក​រលក​មាន​លាយឡំ​ជា​មួយ​ផ្សែងអព្ទ។ សមុទ្រ​ឈើ​គឺជា​កន្លែង​កម្សាន្ត​បែប​ធម្ម​ជាតិ​​មួយ ​សម្រាប់​ជួយ​លួងលោម​បំ​បាត់​នូវ​ភាព​នឿយហត់​របស់​អ្នក​ទេសចរ ហើយ​អ្វី​ដែល​រឹតតែ​ធ្វើ​ឱ្យ​យើង​មិន​អាចបំ​ភ្លេច​បាន​ទៀត​នោះ​គឺការ​ទស្សនា​ចលនា​រេរាំ យ៉ាង​រស់​រវើក​នៃ​ចុង​​ព្រៃព្រឹក្សា។ រមណីយដ្ឋាន​សមុទ្រ​ឈើ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម នៅ​ខាងលិ​ចក្រុង​សែន​មនោរម្យ​ប្រមាណ​ជា៤​គីឡូ​ម៉ែត្រ​តែ​ប៉ុណ្ណោះ។ នៅ​ទី​នេះ​មាន​អ្នក​ទេសចរ​មក​លេង​ច្រើន​ជារៀង​រាល់​ថ្ងៃ​មិន​ថា តែ​ភ្ញៀវ​ក្នុង​ស្រុកនោះ​ទេ ​សូម្បីតែជន​បរទេស ​ក៏​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នឹង​រមណីយដ្ឋាន សមុទ្រ​ឈើ​នេះ​ដែរ។ សមុទ្រ​ឈើគឺ​គ្រាន់​តែជា​កន្លែង លំហែកាយ ​និង ​ជាទី​ឆ្លង​កាត់​មួយ​ សម្រាប់​លោក​អ្នក​ ដែល​មាន​បំណង​ចង់​ជម្រុះ​ចោល​នូវ​ភាពស្មុគស្មាញ ពី​ព្រោះ​កម្រាលព្រំ​បៃតង​នៅ​សមុទ្រ​ឈើបាន​ចោល​សម្រស់​គ្រប់​រដូវ​កាល​ លាតសន្ធឹង​នៅ​លើខ្ពង់រាបជ្រលងភ្នំ​ទាំងឡាយ ជំនោរខ្យល់​បក់មកលើ​វាលស្មៅ ព្រៃ ឈើ​ទាំង​នោះ ​មើល​ទៅ​មាន​ចលនា​ …

អានបន្ត »

រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះរមនា - តំបន់ធម្មជាតិ

រមណីយដ្ឋានទឹកជ្រោះរមនា – តំបន់ធម្មជាតិ ៖ ខេត្ត មណ្ឌលគិរី  ស្ថិតនៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែលជា​តំបន់​ដីក្រហម ហើយក៏​ជា​ខេត្ត​មួយ ដែលមាន​ធនធានធម្មជាតិ កំណត់​រ៉ែ​មាស ត្បូង​៘ មណ្ឌលគិរី សំបូរ​ជាពិសេស​ព្រៃឈើ ដែលមានតម្លៃ សត្វព្រៃ​ដ៏​ច្រើន​ប្រភេទ និង​បន្សល់​នូវ​ពូជ​សត្វ​ដំរី​ជាច្រើន​ក្បាល​ផងដែរ​។​ នៅមុន​នៅ​ឆ្នាំ​១៩៦០ ខេត្តមណ្ឌលគិរី​ជា​ផ្នែក​មួយ​របស់​ខេត្តក្រចេះ តែ​ក្រោយមក​សម្តេចព្រះ នរោត្តម សីហនុ បានសម្រេច​ព្រះទ័យ កាត់​ចេញពី​ខេត្តក្រចេះ និង​ដាក់ឈ្មោះថា ខេត្តមណ្ឌលគិរី​។​ ខេត្តមណ្ឌលគិរី មាន​ចម្ងាយ ៣៨០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ខាងជើង ជាប់​នឹង​ខេត្តស្ទឹងត្រែង និង​ខេត្តរតនគិរី​។ ខាងកើត និង​ខាងត្បូង ជាប់​នឹង​ប្រទេស​វៀតណាម និង​ប៉ែក​ខាងលិច​ខេត្តមណ្ឌលគិរី ជាប់​នឹង​ខេត្តក្រចេះ​។​ មណ្ឌលគិរី​ជា​ខេត្ត​ដែលមាន​ភ្នំ​ច្រើន តែមាន​ប្រជាពលរដ្ឋ​រស់នៅ​តិច​។ ខេត្ត​នេះ មាន​ផ្ទៃដី​សរុប ១៤.២៨៨ គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាពលរដ្ឋ​ចំនួន ៦០.៨១១ នាក់ ដែល​រួមមាន ១៤​ជាតិ​សាសន៍ …

អានបន្ត »