Wednesday , October 2 2024

ពិធីបុណ្យផ្សេងៗ

ប្រមូលផ្សំដោយអត្ថបទស្តីអំពី ពិធីបុណ្យផ្សេងៗ របស់ ប្រជាជនខ្មែរ ដូចជា បុណ្យជាតិ បុណ្យសាសនា បុណ្យប្រពៃណី សម្រាប់ជាចំណេះដឹងដល់ជនជាតិខ្មែរស្វែងយល់។

បុណ្យអុំទូក – ពិធីបុណ្យផ្សេងៗ

បុណ្យអុំទូក – វិធីបុណ្យផ្សេងៗ

បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទសុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ នេះបើយោងតាមឯកសារខ្លះៗរបស់បារាំង ។ នៅក្នុងតឹកតាងនៃចម្លាក់ទូកក្នុង ប្រាសាទបន្ទាយឆ្មារ និង ប្រាសាទបាយ័ន ត្រូវបានគេជឿថា ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា …

អានបន្ត »

បុណ្យភ្ជុំបិណ្ឌ – ពិធីបុណ្យផ្សេងៗ

បុណ្យភ្ជុំបិណ្ឌ – វិធីបុណ្យផ្សេងៗ

បុណ្យភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស។ នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់​កងទ័ពដែល​បាន​ច្បាំង​ឈ្នះ​ត្រឡប់​មកវិញ ព្រះអង្គ​ក៏​បង្កើត​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ឡើង អាស្រ័យនឹងប្រវត្តិរឿង​ក្នុងព្រះពុទ្ធសាសនា​។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប​ព្រះពុទ្ធសាសនា។​ ជា​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដល់​ថ្ងៃ​ខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ គ្រប់​បងប្អូន​កូន​ចៅ​ សាច់​ញាតិ​សន្ដាន​ទាំងអស់​ ទោះ​នៅ​ទី​ជិត​ ឬ​ទី​ឆ្ងាយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​ជួប​ជុំ​គ្នា​ ជា​ពិសេស​ឪពុក​ម្ដាយ​ ដើម្បី​រៀបចំ​ម្ហូប​អាហារ​ បាយ​សម្ល​ ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​អារាម។​ ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្យ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា : ការ​ប្រមូល​ឲ្យ​មូល ឬ​ពូន​ឲ្យ​ជា​ដុំ(មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ​យើង​អាច​សម្គាល់​ពាក្យ​នេះ …

អានបន្ត »

ព្រះរាជពិធីច្រត់ព្រះនង្គ័ល – ពិធីបុណ្យផ្សេងៗ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល – វិធីបុណ្យផ្សេងៗ

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺ​ជា​បុណ្យ​ប្រពៃណី​ជាតិ​មួយ ដែល​គេ​តែង​រៀប​ចំ​ធ្វើ​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី ៤រោច ខែ ពិសាខ។ៗ ប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន )(យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។ នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។ មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល …

អានបន្ត »

ពិធីបុណ្យចូលឆ្នាំខ្មែរ – ពិធីបុណ្យផ្សេងៗ

ពិធីបុណ្យចូលឆ្នាំខ្មែរ – ពិធីបុណ្យផ្សេងៗ ៖ ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយប្រជាជាតិនេះក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើនប្រជាជាតិប្រទេសនេះហៅខ្លួនឯងថា “ជនជាតិខែ្មរ” ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសកម្ពុជាមានតាំងពីបុរាណកាលនិងយូរយាណាស់មកហើយហើយមួយភាគធំគឺផ្សារភ្ជាប់និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេស សេរីលង្កា ។ “ចូលឆ្នាំខ្មែរ” គឺជាឈ្មោះថ្ងៃបុណ្យខ្មែរដែលប្រារព្ធពិធីចូលឆ្នាំថ្មីតាមចន្ទគតិបុរាណ ឬ ហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ថ្ងៃចូលឆ្នាំពីបុរាណកាលប្រាររព្ធនៅខែ មករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ ​នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមកគេបានផ្លាសប្ដូរមកខែមេសាវិញ​យកតាម សុរិយាគតិ ហើយវាត្រូវនិងខែនៃដូវប្រមូលផលផងដែរ ។ ថ្ងៃឈប់សម្រាកមានរយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃចូលឆ្នាំថ្មីដែលជាធម្មតាវានៅថ្ងៃទី ១៣ ឬទី ១៤ ខែមេសាដែលជាដំណាច់រដូវប្រមូលផលនៅពេលដែលកសិកររីករាយនឹងផលដំណាំរបស់ពួកគេមុនពេលរដូវវស្សាចាប់ផ្តើម។ ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសអាចជ្រើសរើសដើម្បីអបអរសាទរក្នុងអំឡុងពេលចុងសប្តាហ៍ជាជាងគ្រាន់តែពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា។ ចូលឆ្នាំខ្មែរស្របគ្នាជាមួយឆ្នាំថ្មីនៃពន្លឺព្រះអាទិត្យនៅក្នុងផ្នែកមួយចំនួននៃប្រទេសឥណ្ឌា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវនិង ប្រទេសថៃ ។ …

អានបន្ត »