Sunday , December 22 2024

រឿងព្រេងខ្មែរ

ប្រមូលផ្តុំដោយ រឿងព្រេងខ្មែរ របស់ប្រជាជនខ្មែរ ទុកសម្រាប់ជាប្រយោជន៍ សម្រាប់ជាចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរទូទៅ អានកម្សាន្ត ។

រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ

រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ

រឿងទេវតាសែកសោយ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​មនុស្ស​កំសត់​ពីរ​នាក់​ប្តី​ប្រពន្ធ មាន​កូន​ប្រុស​មួយ ។ កូន​នោះ​កើត​ឡើង​វេលា​ណា មាន​ទេវតា​អាក្រក់​មក​ថែរក្សា​សែក​សោយ ។ តាំង​ពី​ទេវតា​អាក្រក់​មក​សែក​សោយ​ក្មេង​នោះ ឪពុក​ម្តាយ​ក៏​ស្លាប់​ចោល​អស់​ទៅ ។ ក្មេង​នោះ​នៅ​ជា​មួយ​នឹង​ជីដូនៗ ក៏​ថែរក្សា​ដរាប​ដល់​អាយុ ២០ ឆ្នាំ ។ ថ្ងៃ​មួយ ក្មេង​នោះ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​រក​ឧស កំពុង​តែ​កាប់​ឧស មាន​ទេវតា​មួយ​អង្គ​ទៀត ជា​ទេវតា​ល្អ ជួយ​ឲ្យ​ចម្រុង​ចម្រើន​យស​ស័ក្តិ​ភោគ​សម្បត្តិ ។ ទេវតា​នោះ​និយាយ​នឹង​ទេវតា​អាក្រក់​ថា «តាំង​ពី​អ្នក​ឯង​ចូល​មក​រក្សា​មនុស្ស​នោះ​កាល​ណា ម្តាយ​អាពុក​គ្នា​ស្លាប់​ចោល​អស់​ហើយ គ្នា​ក្រលំ​បាក​ពន់​ពេក ហើយ​ថា​រឹទ្ធិ​អ្នក​ឯង​ពូ​កែ​មែន » ។ ទេវតា​អាក្រក់​និយាយ​តប​ទៅ​វិញ​ថា « អ្នក​ជឿ​ថា​អំណាច​ខ្ញុំ​ពូ​កែ​ទេ? » ។ ទេវតា​ល្អ​ឆ្លើយ​ថា « ខ្ញុំ​ជឿ​ហើយ ប៉ុន្តែ​ខ្ញុំ​សូម​រក្សា​មនុស្ស​នេះ​ម្តង» ។ ទេវតា​អាក្រក់ ព្រម​បើក​អំណាច​ឲ្យ​ទេវតា​ល្អ​ថែរក្សា​ហើយ​ហោះ​ទៅ ។ ទេវតា​បណ្តាល​ឲ្យ​មនុស្ស​នោះ​កំពុង​តែ​កាប់​ឧស ក៏​ដាក់​ដឹង​ចុះ​ហើយ​ភ្ញាក់​ខ្លួន​ព្រើត​លោកគិត​ថា « …

អានបន្ត »

រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ

រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ

រឿងធនញ្ជ័យ – រឿងព្រេងខ្មែរ ៖ នេះ​នឹង​និយាយ​ពី​រឿង​ធនញ្ជ័យ​ កាល​ដើម​ឡើយ​មកចាប់​កំណើត​ក្នុង​ពោះ​នាង​ម្ដាយ​ៗ​​ដេក​ទៅ​យល់​សប្ដិតែ​ទៀប ឯ​ព្រឹក​ដូច​ជា​យល់​សូង យល់​សប្ដិ​បេះ​ដូង​បេះ​ទាំង​បាន​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញ​បូរមី​ នាង​នោះ​ភ្ញាក់​ឡើង​ពី​ដេក​គិត​ថា សប្ដិ​នេះ​ល្អ​ណាស់​ បើ​ដូច្នេះ​អញ​នឹង​ទៅ​ឱ្យ​ហោរ​មើលឱ្យ​បាន​ដឹង​ថា​សប្ដិ​នេះ​ល្អ ឬ​អាក្រក់​ គិត​ស្រេចយក​ទៀន​ធូប​ ទៅ​ដល់​ផ្ទះ​ហោរ​ ​ អ្នក​ហោរ​មិន​នៅ នៅ​ប្រ​ពន្ធ​ហោរ នាង​នោះ​ទៅ​ដល់​ផ្ទះ​ហោរ​ហើយ​សួរ​ថា​ អ្នក​ហោរ​នៅ​ទេ ប្រពន្ធ​ហោរ​ប្រាប់​ថាមិន​នៅ​ទេ​ រក​គាត់​ថ្វីនាង នាង​នោះ​ប្រាប់​ថា​ មក​រក​គាត់​ឱ្យ​ទាយ​ ត្បិត​ខ្ញុំ​ដេក​ទៅ​យល់​សប្ដិ​ទៀប​ ឯ​ព្រឹក​ហាក់​ដូច​យល់​សូង យល់​សប្ដិ​ឡើង​បេះ​ដូង​បេះ​បាន​ទាំង​ផ្លែ យល់​សប្ដិ​ឃើញ​ខែ​ៗ​នោះ​ពេញបូរមី​ ប្រពន្ធ​ហោរ​ប្រាប់​ដឹង​សព្វ​គ្រប់​ថា​ នាង​នោះ​នឹង​កើត​កូន​ៗ​នោះ​ប្រុសហើយ​នឹង​បាន​ជា​ស្ដេច ដឹង​ដូច្នោះ​គិត​ថា​ អញ​នឹង​ទាយ​ឱ្យ​ទៅ​ជា​ខ្ញុំ​គេ នាង​នោះស្ដាប់​នាង​ប្រពន្ធ​ហោរ​ទាយ​ដូច្នោះ​ហើយ ក៏​លា​វិល​មក​ផ្ទះ​វិញ។ ដល់​សម្រាល​កូន​នោះ​មក​ប្រុស បាន​អាយុ​៧​ឆ្នាំ​ ដើរ​ទៅ​លេង​ខាង​ផ្ទះ​មហា​សេដ្ឋី​សព្វៗ​ថ្ងៃ ឯ​ប្រពន្ធ​មហា​សេដ្ឋី​ត្បាញ​លើ​ផ្ទះ​ បោះ​ត្រល់​ទៅវា​ធ្លាក់​ទៅ​ដី​ក្រឡេក​មើល​ទៅ​ឃើញ​ធនញ្ជ័យ​នៅ​នោះ ស្រែក​ហៅ​ថា​អាជ័យ​រើស​ត្រល់ឱ្យ​អញ ទើប​ធនញ្ជ័យ​សូរ​ថា​ បើ​ខ្ញុំ​រើស​ត្រល់ឱ្យ​ តើ​ឱ្យ​របស់​អ្វីខ្ញុំ ប្រពន្ធមហាសេដ្ឋីថា អញ​ឱ្យ​អំបុក​អាជ័យ​ឯង​ ធនញ្ជ័យថា​ឱ្យ​តិច​ ឬ​ច្រើន នោះនាង​ប្រពន្ធ​មហា​សេដ្ឋីប្រាប់​ថា​អញ​ឱ្យ​ច្រើន​ ទើប​ធនញ្ជ័យ​រើស​ត្រល់ឱ្យ ហើយ​អង្គុយ​ចាំ​ទារ​អំបុក​អំពី​ប្រពន្ធ​មហាសេដ្ឋីថា​ …

អានបន្ត »

រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ

រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ

រឿងបងថ្លៃនិងប្អូនថ្លៃ – រឿងព្រេងខ្មែរ ៖ មាន​មនុស្ស​ពីរ​នាក់​ ជា​បង​ថ្លៃ​ ប្អូន​ថ្លៃ​នឹង​គ្នា , បង​ថ្លៃ​ជា​អ្នក​ក្រ​ ប្អូន​ថ្លៃ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ។ ថ្ងៃ​មួយ​ឪពុក​ក្មេក​ មាន​កិច្ច​រវល់​ត្រូវ​ប្រាប់​បង​ប្អូន​ កូន​ចៅ​ឲ្យ​ទៅ​ស៊ី​ផឹក​នៅ​ផ្ទះ​គាត់ , ប្អូន​ថ្លៃ​នោះ​ បាន​មក​ជួប​នឹង​បង​ បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុក​ក្មេក, បង​ថ្លៃ​និយាយ​ប្រាប់​តាម​ត្រង់​ថា មិន​ហ៊ាន​ទៅ​ស៊ី​ទេ ព្រោះ​ខ្លួន​ជា​អ្នក​ក្រ​ មិន​ធ្លាប់​ស៊ី​ម្ហូប​ចំណី​ល្អ​ ក្រែង​មិន​ត្រូវ​បែ​បបទ​ ខ្មាស​គេ, ប្អូន​ថ្លៃ​នោះ​ជា​មនុស្ស​ចិត្ត​សប្បុរស​នឹង​បង​ ក៏​ប្រាប់​ទៅ​វិញ​ថា មិន​អី​ទេ​ ទៅ​ពីរ​នាក់​ចុះ​ បើ​មិន​ដឹង​ ឲ្យ​តែ​ធ្វើ​តាម​ខ្ញុំៗ​ ស៊ី​អី​ ស៊ី​ហ្នឹង​ទៅ​ មិន​ក្រ​ប៉ុន្មាន​ទេ​ បង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ ។ បង​ក៏​ព្រម​ទៅ, លុះ​ទៅ​បរិភោគ​នៅ​ទី​នោះ​ បបួល​គ្នា​ស៊ី​បាយ​តាម​ធម្មតា​ទៅ , ដល់​គេ​លើក​សម្ល​ខ្ចៅ​មក​ ប្អូន​ក៏​យក​ចង្កឹះ​ចាប់​មួយ​មក​ពម​ រួច​ជញ្ជក់​អស់​ ខ្ជាក់​សំបក​ខ្ចៅ​នោះ​ដាក់​នៅ​នឹង​កន្លែង​ ហើយ​គេ​ចោល​សំបក​នោះ​ទៅ ។ ឯ​បង​នោះ​មិន​ដឹង​ ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ​ ក៏​ខំ​ជញ្ជក់​ហើយ​ខំ​ទាំង​ទំពា​សំបក​ខ្ចៅ​នោះ​ទាល់​តែ​ល្អិត​ ខំ​លេប​ទៅ ។ …

អានបន្ត »

រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ

រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ

រឿងបុរសកាសសាមសិប – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេង​នាយ​ មាន​បុរស​ម្នាក់​ នៅ​ស្រុក​មួយ​ អា​ពុក​ម្ដាយ​ស្លាប់​ទៅ​ នៅ​កំព្រា​តែ​ម្នាក់​ឯង​ ហើយ​ក្រលំបាក​ណាស់​ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ​ មាន​តែ​កាស​៣០​ច្រក​ក្នុង​ទៃ​ ក្រវាត់​ជាប់​នៅ​ចង្កេះ​ជា​និច្ច ។ បុរស​នោះ​ពិចារណា​ថា អញ​ទៅ​ទីពឹង​អ្នក​ណា​នឹង​បាន​សុខ។ គិត​ទៅ​ឃើញ​ថា គួរ​អញ​ទៅ​ជ្រក​កោន​ នឹង​លោក​ក្រឡា​ហោម​ចុះ ។ ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ , ទៅ​ដល់​ក្រាប​សំពះ​តាម​សមគួរ ។ លោក​ក្រឡា​ហោម​សួរ​ថា ជី​ឯង​ មក​ពី​ស្រុក​ណា​ មាន​ការ​អ្វី ?បុរស​នោះ​ជំរាប​ថា ខ្ញុំ​បាទ​ មក​ពី​ស្រុក​ឆ្ងាយ​ អា​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​ហើយ​ នៅ​កំព្រា​តែ​ម្នាក់​ឯង, ខ្ញុំ​បាទ​មក​នេះ​ នឹង​សូម​ជ្រក​កោន​នៅ​បម្រើ​ ជា​កូន​ក្មួយ​ត​ទៅ​ សូម​ព្រះ​តេជ​ព្រះ​គុណ​មេត្តា ។ លោក​នោះ​សួរ​ថា​ ជី​ឯង​ចេះ​អក្សរ​ល្មម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ ? បុរស​ជំរាប​ថា អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ ។ លោក​ក្រឡា​ហោម​ប្រាប់​ថា យើង​ទទួល​ឲ្យ​នៅ​បាន​ តែ​ត្រូវ​ឲ្យ​ជី​ឯង​បោស​សម្រាម​ក្រោម​ផ្ទះ​យើង​ រៀង​រាល់​ថ្ងៃ​កុំ​ខាន ។ បុរស​នោះ​ក៏​នៅ​បម្រើ​ …

អានបន្ត »

រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ

រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ

រឿងបុរសកុហកបួននាក់ – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​បុរស​កុហក​៤​នាក់​ មក​ជួប​ជុំ​គ្នា​ រួម​គំនិត​ គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត​ យក​ទ្រព្យ​សម្បត្តិ​គេ​ នៅ​គេហដ្ឋាន​ ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន , ព្រមព្រៀង​គ្នា​ស្រេច​ហើយ​ ក៏​នាំ​គ្នា​ដើរ​ទៅ , លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់​ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស​ នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក​៤​នាក់​នោះ​ បាន​ដឹង​ដំណឹង​ថា​ តា​ចាស់​ ដូន​ចាស់​ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ​ ក៏​គិត​គ្នា​ថា យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ​ ដើម្បី​ភូត​កុហក​ យក​ទ្រព្យ​សម្បត្តិ​តា​ចាស់​ ដូន​ចាស់​នេះ​ឲ្យ​បាន បុរស​៤​នាក់​នោះ​ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង​៤​នាក់​នោះ​ មក​ពី​ស្រុក​ឆ្ងាយ​ណាស់​ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង​ ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ​ បាន​មក​ជួប​នឹង​តា​យាយៗ​ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន​ បើ​ដូច្នេះ​ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ​ ឲ្យ​ចៅ​ស្ដាប់​បន្តិច ។ តា​ចាស់​ដូន​ចាស់​ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង​៤​នាក់​វិញ​ថា ចៅ​អើយ​ …

អានបន្ត »

រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ

រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ

រឿងបុរសកំជិលមានប្រពន្ធគ្រប់លក្ខណ៍ – រឿងព្រេងខ្មែរ ៖ មានរឿង​ព្រេង​មួយ​ ដំណាល​ថា : មាន​បុរស​កំជិល​ម្នាក់​ មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ មាន​កិរិយា​មារយាទ​ល្អ​ ចេះ​គោរព​ប្រណិប័តន៍​ប្ដី ។ តាំង​ពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​មក , បុរស​កំជិល​ចេះ​តែ​ពី​ដេក​ ដល់​ឃ្លាន​បាយ​ ទើប​ក្រោក​ឡើង​ស៊ីៗ​ រួច​ដេក​ទៅ​វិញ​ សូម្បី​ថ្នាំ​ជក់​ ក៏​ប្រពន្ធ​មូរ​ឲ្យ​ដែរ ។ ប្រពន្ធ​ជា​មនុស្ស​គោរព​ប្រណិប័តន៍​ប្ដី​ មិន​មាន​ពាក្យ​អាក្រក់​ ទៅ​លើ​ប្ដី​សោះ​ លើក​បាយ​ទឹក​និង​របស់​អ្វី​ឲ្យ​ប្ដី​ សុទ្ធ​តែ​សំពះ , ដល់​ទៅ​យូរ​ទៅ​ មាន​សេចក្ដី​ក្រីក្រ​ខ្លាំង​ណាស់​ នាង​នោះ​រក​អ្វី​ចិញ្ចឹម​ពុំ​បាន​សោះ​ឡើយ, ថ្ងៃ​មួយ​ នាង​រៀប​ស្លា​៥​ម៉ាត់​ បារី​៥​ចូល​ទៅ​ក្រាប​សំពះ​ប្ដី​ ហើយ​ថា ខ្ញុំ​សុំ​ទោស​អ្នក​ប្ដី​ ត្បិត​យើង​សព្វ​ថ្ងៃ​ ក្រ​ណាស់​ យើង​មិន​បាន​រក​ស៊ី​ គ្មាន​ទទួល​ទាន​ទេ​ សុំ​ឲ្យ​អ្នក​ទៅ​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់​ធ្វើ​ស្រែ​នឹង​គេ​ ត្បិត​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ ។ ប្ដី​ថា​បើ​ដូច្នោះ​ ឲ្យ​នាង​ដាំ​បាយ​ វេច​ជា​សំណុំ​ចុះ​ ប្ដី​នឹង​ទៅ​រក​កាប់​ឈើ​ ធ្វើ​នង្គ័ល​ រនាស់ …

អានបន្ត »

រឿងបុរសចាក់ស្មុគ – រឿងព្រេងខ្មែរ

រឿងបុរសចាក់ស្មុគ – រឿងព្រេងខ្មែរ

រឿងបុរសចាក់ស្មុគ – រឿងព្រេងខ្មែរ ៖ កាល​ពី​ដើមម្នាក់​ចេះ​ចាក់​ស្មុគ ។ បុរស​នោះ ចង់​បាន​ខ្ញុំ​ប្រើ ក៏​ឡើង​ទៅ​ចាក់​ស្មុគលើ​ចុង​ត្នោត ហើយ​គិត​តែ​ម្នាក់​ឯង​ថា ” បើ​ងញ​ចាក់​ស្មុគបាន១ លក់​បាន ១០ សេន, បើ​ចាក់​ស្មុគ​បាន ១០០០ នឹង​លក់​ទៅ​បាន ១០០ រៀល រួច​អញ​លោះ​មនុស្ស​ប្រើ, បើ​ប្រើ​មិន​បាន​ដូច​ចិត្ត អញ​នឹង​ធាក់​វាយ​វា ” ។ បុរស​នោះ​មិន​គ្រាន់​តែ​គិតក្នុង​ចិត្ត ក៏​ងារ​ដៃ​លើក​ទាំង​ចើង ធាក់​ធាង​ត្នោត ក៏​របូត​ខ្លួន​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បាន​ដៃ​ប្រវា​ចាប់​ស្លឹក​ត្នោត​ជាប់​តាន់​គ៏​នៅ​តែ​កតោកៗ ដូច​ជា​គេ​ព្យួរ ។ គ្រា​នោះ មាន​ទ្រមាក់​ដំរី​ម្នាក់ ជិះ​ដំរី​មក​ជិត​នោះ ។ បុរស​នោះ​ស្រែក​ថា ” បើ​អ្នក​ណា​ជួយ​ដាក់​ខ្ញុំ​ពី​ចុង​ត្នោត​បាន ខ្ញុំ​សុខ​ចិត្ត​ចូល​ទៅ​បម្រើ​លោក​អស់ ១ ជីវិត ” ។ ទ្រមាក់​ដំរី​ឮ​ហើយ មាន​ចិត្ត​ត្រេក​អរ បរ​ដំរី​ចូល​ទៅ​ដល់​ក្រោម​ដើម​ត្នោត ឈរ​លើ​ខ្នង​ដំរី​ដៃ​តោង​ជើង​បុរស​នោះ​ជាប់ ដូច​ជា​អង្រួន​ខ្នង​ដំរី​នោះ ដំរី​ក៏​ដើរ​ទៅ …

អានបន្ត »

រឿងបុរសចេះថ្នាំពិសពស់ – រឿងព្រេងខ្មែរ

រឿងបុរសចេះថ្នាំពិសពស់ – រឿងព្រេងខ្មែរ

រឿងបុរសចេះថ្នាំពិសពស់ – រឿងព្រេងខ្មែរ ៖ មាន​ថ្ងៃ​មួយ​ បុរស​ឈ្មោះ​សុខ​ ធ្វើ​ដំណើរ​ទៅ​កាប់​ឧស​ក្នុង​ព្រៃ ។ លុះ​ទៅ​ដល់​ព្រៃ​ ជា​កន្លែង​កាប់​ឧស​នោះ​ហើយ​ ឃើញ​ខ្លា​ធំ​មួយ​ស្លាប់​នៅ​ជើង​ដំបូក​ក្បែរ​ច្រក​ផ្លូវ​ចូល ។ ចៅ​សុខ​ពិនិត្យ​មើល​ហេតុ​សព្វ​គ្រប់​ទៅ​ឃើញ​ថា​ ខ្លា​នេះ​ស្លាប់​ដោយ​ពស់​ចឹក​ ព្រោះ​នៅ​ខាង​ក្រោម​ខ្លា​នោះ​មាន​រន្ធ​ពស់​មួយ ។ បុរស​នោះ​មាន​ចិត្ត​សប្បុរស​ចំពោះ​សាកសព​សត្វ​នោះ​ណាស់​ ក៏​ស្រាយ​ថង់​យាម​យក​ថ្នាំ​មក​ដុះ​លាប​ស្រឡាប​ឲ្យ ។ លុះ​បាន​មួយ​ស្របក់​ខ្លា​ដឹង​ខ្លួន​ឡើង​ឃើញ​ខ្លួន​ប្រឡាក់​សុទ្ធ​តែ​ថ្នាំ​ ដែល​លាប​ ក៏​មាន​សេចក្ដី​ទោមនស្ស​នឹង​បុរស​ដែល​លាប​ថ្នាំ​ឲ្យ​ ហើយ​ស្ដី​ឲ្យ​ថា​ហេតុដូចម្ដេច​បាន​ជា​អ្នក​ឯង​ហ៊ាន​យក​អ្វី​មក​ប្រឡាក់​ ខ្លួន​អញ​យ៉ាង​នេះ ! ។ បុរស​នោះ​ឆ្លើយ​ថា​យើង​ដើរ​មក​ បាន​ឃើញ​បង​ឯង​ស្លាប់​ដោយ​ពស់​ចឹក​ ហើយ​យើង​ដុះ​ថ្នាំ​ស្រឡាប​លាប​ឲ្យ​បង​ឯង​រស់​តើ ! ។ ខ្លា​ថា​អញ​មាន​ស្លាប់​អី​ ពស់​ចឹក​អញ​កាលណា ! អញ​កំពុង​ដេក​លក់​ស្រួល​ទេ​តើ ! បើ​ដូច្នោះ​ អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ធ្វើ​ជា​អាហារ ។ ចៅ​សុខ​មាន​សេចក្ដី​តក់​ស្លុត​ នឹង​សេចក្ដី​ស្លាប់​ជា​ខ្លាំង​ ក៏​អង្វរ​ខ្លា​ថា​បង​អើយ ! អាណិត​យើង​ផង​ កុំ​អាល​ពិឃាដ​យើង​ក្នុង​គ្រា​នេះ​ ចាំ​យើង​ទៅ​រក​អ្នក​ប្រាជ្ញ​ណា​ឲ្យ​​គេ​ជំនុំ​ជំរះ​ឲ្យ​ បើ​រក​ទៅ​ឃើញ​ថា​យើង​ខុស​ សឹម​បង​ប្រហារ​ជីវិត​យើង​ បើ​យើង​ត្រូវ​ត្រូវ​ទុក​ជីវិត​យើង ។ …

អានបន្ត »

រឿងបុរសដណ្តឹងប្រពន្ធ – រឿងព្រេងខ្មែរ

រឿងបុរសដណ្តឹងប្រពន្ធ – រឿងព្រេងខ្មែរ

រឿងបុរសដណ្តឹងប្រពន្ធ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្តឹង​កូន​គេ​ម្នាក់ ។ ម្តាយ​ឪពុក​គេថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចងត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង គេ​មិន​ឲ្យ​កូន​គេ​ជា​ប្រពន្ធ​ឡើយ ។ បុរស​នោះ ខឹង​ណាស់​ទៅ​ប្តឹង​ចៅ​ក្រម ចៅ​ក្រម​ឲ្យទៅ​កោះ​ម្តាយ​ឪពុក​ខាង​ស្រី​នោះ​មក​ជំនុំ​ជម្រះ ។ ចៅ​ក្រម​យក​សំណូក​ពី​អ្នក​ចុង​ក្តី ក៏​កាត់​ថា «ចៅ​ឯង​ត្រូវ​ចាញ់​គេ​ហើយ មិន​ត្រូវ​បាន​កូន​គេ​ទេ​ បើ​ដូច្នេះ ចៅ​ឯង​ទៅ​រៀប​បាយ​មក​ឲ្យ​យើង​ស៊ី» ។ ឯចៅ​នោះ ឮចៅ​ក្រម​កាត់​ថា​មិន​ត្រូវ​បាន​កូន​គេ​ជា​ប្រពន្ធ ហើយ​គេ​ប្រើ​ទៅ​រៀប​បាយ​មក​ឲ្យ​គេ​ស៊ី​ផង ក៏​តូច​ចិត្ត​ណាស់ ដើរ​បណ្តើរ​យំ​បណ្តើរ ទៅ​ប្រទះ​នឹង​សុភាទន្សាយៗ​សួរ​ថា «ថ្វី​បង​ក៏​បាន​ជា​យំ?» ។ បុរស​នោះ​ ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់​ប្រការ ។ សុភាទន្សាយ​សួរ​ថា « គេ​ឲ្យ​បង​ឯង​ទៅ​ណា? » ។ បុរស​នោះ​ថា «ឥឡូវ​គេ​ប្រើ​ឲ្យ​ទៅ​រៀប​បាយ …

អានបន្ត »

រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ – រឿងព្រេងខ្មែរ

រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ – រឿងព្រេងខ្មែរ

រឿងបុរសមានកូនបួននាក់រៀនវិជ្ជាបួនបទ – រឿងព្រេងខ្មែរ ៖ មាន​បុរស​ម្នាក់​ មាន​កូន​ប្រុស​៤​នាក់​ បាន​សិក្សា​វិជ្ជា​៤​បទ​ ស្ទាត់​ជំនាញ​រៀង​ខ្លួន​ គឺ​ម្នាក់​ចេះ​ស៊ី , ម្នាក់​ចេះ​ដេក , ម្នាក់​ចេះ​កាត់​ក្ដី​ ម្នាក់​ទៀត​ចេះ​ចង់​ស្រី ។ ឪពុក​ក៏​យក​កូន​ទាំង​៤​នាក់​ទៅ​ថ្វាយ​ស្ដេច​ ក្រាប​អំពី​វិជ្ជា​នីមួយ​ៗ​ ក្នុង​ខណៈ​ដែល​ថ្វាយ​នោះ ។ ស្ដេច​ទ្រង់​រក្សា​ទទួល​ទុក ។ ថ្ងៃ​មួយ​ ស្ដេច​ទ្រង់​ពិសោធ​បុរស​ម្នាក់​ ដែល​ចេះ​ស៊ី​ជា​មុន, ឲ្យ​គេ​រៀប​ភោជនាហារ​ជា​ច្រើន​មុខ​ ស្ដេច​ដួស​ទឹក​ឆៅ​មួយ​ក្រចក​ ដាក់​ទៅ​ក្នុង​ចាន​សម្ល​មួយ​ ហើយ​ទ្រង់​ប្រាប់​ទៅ​បុរស​នោះ​ថា ឲ្យ​ស៊ី​ភោជនាហារ​គ្រប់​មុខ ។ បុរស​នោះ​ក៏​បរិភោគ​ តាម​ព្រះ​រាជ​បញ្ជា, ដល់​ទៅ​សម្ល​មួយ​មុខ​ ដែល​ស្ដេច​បាន​ដាក់​ទឹក​ឆៅ​មួយ​ក្រចក​ចូល​នោះ​ បុរស​នោះ​មិន​បរិភោគ ។ ស្ដេច​សួរ​បុរស​នោះ​ថា ហេតុម្ដេច​បាន​ជា​ចៅ​ឯង​ មិន​បរិភោគ​សម្ល​នេះ ? ។ បុរស​នោះ​ក្រាប​ទូល​ថា សម្ល​នេះ​ មាន​ទឹក​ឆៅ​មួយ​ក្រចក​នៅ​ក្នុង​នោះ​ បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ មិន​ទទួល​ព្រះ​រាជ​ទាន ។ ស្ដេច​នឹក​ក្នុង​ព្រះទ័យ​ថា បុរស​នេះ​ ចេះ​វិជ្ជា​ខាង​ស៊ី​ស្ទាត់​​មែន …

អានបន្ត »