Sunday , December 22 2024

រឿងព្រេងខ្មែរ

ប្រមូលផ្តុំដោយ រឿងព្រេងខ្មែរ របស់ប្រជាជនខ្មែរ ទុកសម្រាប់ជាប្រយោជន៍ សម្រាប់ជាចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរទូទៅ អានកម្សាន្ត ។

រឿងគ្រូមើលស្កន់ – រឿងព្រេងខ្មែរ

រឿងគ្រូមើលស្កន់ – រឿងព្រេងខ្មែរ

រឿងគ្រូមើលស្កន់ – រឿងព្រេងខ្មែរ ៖ កាល​នោះ​មាន​ស្រី​ម្នាក់​តាំង​ទីលំនៅៗ​ក្នុង​ភូមិ​សួន​ចំការ ផ្ទះ​នោះ​នៅ​ដាច់​ពី​គេ នាង​នោះ​មាន​កូន​ខ្ចី​អាយុ​ប្រហែល ៨-៩ ខែ។ តាំង​ពី​ប្ដី​ស្លាប់​ទៅ នាង​នោះ​ក៏​មេម៉ាយ​នៅ​តែ​ជាមួយ​នឹង​បងប្អូន ឯ​កូន​ខ្ចី​នោះ​ពុំ​សូវ​ជា ជួន​កើត​រោគ​គ្រុន​ស្កន់​ជាន់​ម្ដងៗ កើត​រីងរៃ​ស្គម​លឿង​។ លុះ​នៅ​យូរ​បន្តិច​មក​មានម​នុស្ស​ម្នាក់​ដឹង​ថា នាង​មេម៉ាយ​នោះ​មាន​សម្បត្តិ​ច្រើន ទើប​វា​ស្វែង​រក​មើល​ចន្លោះ​ឱកាស​នឹង​ទៅ​បញ្ឆោត​កុហក​បោក​ប្រាស​នាង​មេម៉ាយ​នោះ។ លុះ​ដល់​រដូវ​កាល​គេ​ច្រូត​កាត់ ទើប​បង​ប្អូន​ញាតិ​ដែល​នៅ​ជា​មួយ​ផង​នោះ គេ​នាំ​គ្នា​ទៅ​ច្រូត​ស្រូវ​ទាំង​អស់​គ្នា នៅ​តែ​នាង​មេម៉ាយ​តែ​ម្នាក់​នៅ​ចាំ​ផ្ទះ។ មនុស្ស​ពាល​នោះ កាល​ណា​បាន​ឱកាស​ហើយ​វា​ក៏​កោរ​ក្បាល ហើយ​លួច​យក​ស្បង​ចីពរ​លោក​សង្ឃ​ដែល​គេ​គរ​ចោល​តាម​គល់​ពោធិ មក​ស្លៀក​ពាក់​ធ្វើ​អាការ​កិរិយា​ជា​លោក​សង្ឃ ដើរ​ត្រង់​ទៅ​ផ្ទះ​នាង​មេម៉ាយ​នោះ ។ លុះ​ដល់​ហើយ​វា​ធ្វើ​ជា​ដើរ​ឈរ​រេរា​នៅ​មុខ​ផ្ទះ ឯ​នាង​មេម៉ាយ​នោះ​អង្គុយ​នៅ​រាន​ហាល​ឲ្យ​កូន​បៅ​ដោះ លុះ​បាន​ឃើញ​អ្នក​ក្លែង​ភេទ​នោះ​ហើយ ក៏​នឹក​ថា​លោក​សង្ឃ​បរិសុទ្ធ ទើប​បី​កូន​ចុះ​ទៅ​ថ្វាយ​បង្គំ​សួរ​ថា “ព្រះ​ករុណា​ម្ចាស់ និមន្ត​មក​ពី​វត្ត​ណា ត្រូ​ការ​រក​អ្វី ព្រះគុណ ?”។ ចៅ​ពាល​ក៏​ឆ្លើយ​ថា “ចម្រើន​ពរ​អាត្មា​ភាព​មក​ពី​វត្ត​ក្រោម មក​រក​បិណ្ឌ​បាត​ទៀន​ធូប យក​ទៅ​រៀន​សមណ​ធម៌​។ ញោម! អ្នក​ភូមិ​នេះ​គេ​ទៅ​ណា​អស់​ហើយ បាន​ជា​ស្ងាត់​ម្ល៉េះ ? “ករុណា​ម្ចាស់ គេ​ទៅ​ច្រូត​ស្រូវ​ឯ​ស្រែ​អស់​ហើយ​លោក​ម្ចាស់” ។ “ដូច្នេះ​ញោម ចុះ​ញោម​ឯង​មិន​ទៅ​ច្រូត​ស្រូវ​នឹង​គេ​ទេ …

អានបន្ត »

រឿងចៅកាំបិតបន្ទោះ – រឿងព្រេងខ្មែរ

រឿងចៅកាំបិតបន្ទោះ – រឿងព្រេងខ្មែរ

រឿងចៅកាំបិតបន្ទោះ – រឿងព្រេងខ្មែរ ៖ កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្តាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្រ្តា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឲ្យ​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ នេន​ទាំង​ពីរ ពុំ​ខ្ជិល​សោះ ខំរៀន​សូត្រ​និង​បម្រើ​គ្រូ​ពុំ​ឲ្យ​គ្រូ​អាក់​អន់​ព្រះទ័យ​ឡើយ ។ នេន​ទាំង​ពីរ​បួស​បាន ៥ វស្សា នឹក​ចង់​សឹក ក៏​ចូល​ទៅ​វន្ទាលាគ្រូ​សឹក ។ គ្រូ​ក៏​ព្រម​ឲ្យ​សឹក​ៗ​រួច​លោក​គ្រូផ្តាំ​បុរស​បង ឲ្យ​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន នឹង​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ។ ឯបុរស​ប្អូន គ្រូ​ពុំ​បាន​ផ្តាំ​អ្វី​ឡើយ​ត្បិត​គ្រូ​មើល​ឲ្យ​ឃើញ​ថា​ បុរស​ប្ទូន​នឹង​បាន​សោយ​រាជ្យ​ជា​សម្តេច​នគរ​ពីរ ទើប​លោក​គ្រូ​ផ្តាំ​ថា «ចៅ​ឯង​ទៅ​រក​ស៊ី​បើ​នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ត្រូវ​មើល​ម្តាយ​ក្មេក, ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ, បើ​ឯង​រក្សា​ពាក្យ​ទាំង ៣​ម៉ាត់​នេះ​បាន ស្មើ​បាន​ននគរ​ពីរ អញ​គ្មាន​អ្វី​ឲ្យ​ឯង​ទេ» ។ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន​ ក៏​លា​គ្រូ​ដើរ​ទៅ ។ បុរស​បង​ទៅ​រក​ស៊ី​ឯស្រុក​ចិន​តាម​ពាក្យ​គ្រូ​ផ្តាំ ក៏​បាន​ជា​ចៅ​សួ​ធំ​មែន …

អានបន្ត »

រឿងចៅតប់ប្រមល់ – រឿងព្រេងខ្មែរ

រឿងចៅតប់ប្រមល់ – រឿងព្រេងខ្មែរ

រឿងចៅតប់ប្រមល់ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​បុរស​ពីរនាក់ បាន​ធ្វើ​កង​ការ​កុសល​ជា​មួយ​គ្នា លុះ​បុរស​ទាំង​ពីរ​រំលាង​ខន្ធ​ទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះឥន្រ្ទ. បុរស​ម្នាក់​ទៀត​ទៅកើត​ជា​បុរស​កំសត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ គ្រា​១ ព្រះ​ឥន្រ្ទ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះ វេទ​នា​លំបាក​ដូច្នោះ មាន​សេចក្តី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្រ្ទ​យក​មាស​៣​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើល ឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ ។ បុរស​បាន​មើល​លប​ទៀត​គម្រាប់​៣ ដង ។ ព្រះឥន្រ្ទ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​៣ ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្តី ។ ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាស ៣ …

អានបន្ត »

រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ

រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ

រឿងចៅផ្កាប់ត្រឡោក – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្តី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូម​ឆោម​ល្អ​ណាស់ ។ ពួក​កម្លោះៗ​ជា​ច្រើន ស្ម័គ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឲ្យ​ចូល​ទៅ​ដណ្តឹក​កូន​ក្រមុំ​មហាសេដ្ឋីៗ​នោះ ក៏​ព្រម​ឲ្យ ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា «បើ​កម្លោះ​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ ៥ ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ, បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្តាច់​មិន​ឲ្យ​កូន​ក្រមុំ​ទេ» ។ កម្លោះ​ដទៃៗ ប៉ុន្មានៗ ខូច​ខាត​ជមនួន​ជា​ច្រើន​នាក់ ដោយ​ធ្វើ​ផ្ទះ​មួយ​ថ្ងៃ​មិន​ហើយ សេដ្ឋិ​ក៏​ផ្តាច់​ មិន​ឲ្យ​កូន​ក្រមុំ ។ ខណៈ​នោះ មាន​កម្លោះ​ម្នាក់ ជា​អ្នក​មាន​គំនិត មាន​ឧបាយ​កល​ប្រាជ្ញា ឈ្មោះ​ថា «ចៅ​ផ្កាប់​ត្រឡោក» ជា​កូន​អ្នក​មាន​គ្រាន់​បើ បាន​សុំ​ប្រាក់​មាតា​បិតា​យក​ទៅ​ទី​ឈើ លប​ធ្វើ​ផ្ទះ​ប្រុង​ប្រៀប​គ្រប់​ប្រដាប់​ជា​ស្រេច រួច​កោស​រូស​ខាត់​ត្រឡោក​១​យ៉ាង​ស្អាត ហើយ​ប្រាប់​មាតា​បិតា​ ឲ្យ​ទៅ​ដណ្តឹង​កូន​ក្រមុំ​មហាសេដ្ឋី​នោះ ។ ឯមាតា​បិតា​ក៏​ទិញ​ផ្លែ​ឈើ មើល​ឈើ បាន​ច្រើន​តុ ហើយ​ពឹង​ញាតិ​សន្តាន ឲ្យ​ជួយ​កាន់​ជំនួន​នោះ ទៅ​ដល់​ផ្តះ មហាសេដ្ឋី​លើក​ដៃ​ជម្រាប​ថា «ខ្ញុំ​បាទ …

អានបន្ត »

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ

រឿចៅអាចម៍សេះ – រឿងព្រេងខ្មែរ ៖ មានបុរសម្នាក់ អ្នកស្រុកគេហៅថា ចៅអាចម៍សេះ ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះ ប្រហែលជា៥០ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ ធ្វើការអ្វីៗក៏ទន្ទេញថា​សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុក បានជាច្រើន ។ថ្ងៃមួយមានសំពៅ៥០០ មកពីស្រុកចិន នាំទំនិញមកលក់ ។ បុរសស្រែកហៅថា ឲ្យចូលមកនេះសិន ។ លុះសំពៅចូលមកសួរថា អ្នករាល់គ្នា បើកសំពៅមកពីណា ? ។ នាយសំពៅថា មកពីស្រុកចិន។ បុរសថា អ្នកស្គាល់ស្ដេចក្រុងចិនទេ ? ។ នាយសំពៅថា ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ ។ បុរសថា ស្ដេចក្រុងចិននោះ ជាក្លើរអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក …

អានបន្ត »

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ

រឿងជាតិខ្លាធំ – រឿងព្រេងខ្មែរ ៖ កាល​ពីព្រេងនាយ​ មាន​ព្រះមហាក្សត្រិយ៍​មួយ​ព្រះអង្គ​ សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ មាន​អគ្គមហេសី​ ជា​ចមស្រ្តី​ មាន​មន្រ្តី​ចតុស្ដម្ភ​៤​នាក់​ មាន​ហោរា​មួយ​នាក់​ ជា​តំនាង​ព្រះនេត្រ​ ព្រះ​កាណ៌​ព្រះអង្គ​ មាន​មន្រ្តី​និង​ស្រី​ស្នំ​ជា​រាជ​បរិពារ​ ពេញ​កិត្តិយស​ជា​ម្ចាស់​ផែន​ដី​ តាម​ព្រះរាជ​ប្រពៃណី​អំពី​បុរាណ​រៀង​មក ។ ប៉ុន្តែ​ព្រះមហាក្សត្រិយ៍​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ពុំ​បាន​រៀន​វេទមន្ត​ ខាង​ការ​ពិជ័យ​សង្រ្គាម​ ដូច​ព្រះរាជា​មុនៗ​មក​ឡើយ​ ព្រះអង្គ​តែង​ទ្រង់​ព្រួយ​បារម្ភ​នឹង​ព្រះមហា​នគរ​ជា​អនេក ។ ដោយ​ព្រះរាជានុភាព​របស់​ព្រះអង្គ​ ចេះ​តែ​ទន់ទាប​ចុះ​ទ្រង់​ក៏​រំពឹង​ថា << បើ​ប្រសិន​ជា​មាន​សឹក​សត្រូវ​ ចូល​មក​លុកលុយ​ដណ្ដើម​ព្រះ​នគរ​ អញ​មុខ​ជា​ព្រះនគរ​នឹង​បាន​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​បច្ចាមិត្រ​ដោយ​ងាយ​ពុំ​ខាន​ឡើយ ។ ថ្ងៃ​មួយ​ វេលា​ម៉ោង​៨​ព្រឹក​ ព្រះអង្គ​ទ្រង់​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង​ ដោយ​មាន​ព្រះអគ្គមហេសី​គង់​អែប​នែប​ជិត​ព្រះអង្គ​ ហើយ​ដោយ​មាន​ហោរា​ចតុស្ដម្ភ​ទាំង​៤​នាក់​ និង​មន្រ្តី​ឯ​ទៀត​ ក្រាប​បង្គំ​គាល់​តាម​ធម្មតា ។ ពេល​នោះ​ទ្រង់​ភ្នក​ព្រះទ័យ​ ចង់​ទៅ​រៀន​សិល្បសាស្រ្ត​ក្នុង​សំណាក់​អាចារ្យទិសាបាមោក្ខ​ ឯ​នគរ​តក្កសិលា ។ ទ្រង់​ក៏​ជំនុំ​ជាមួយ​ព្រះអគ្គមហេសី​ ក៏​សុំ​តាម​ទៅ​ផង ។ ឯ​ហោរា​និង​ចតុស្ដម្ភ​ទាំង​៤​នាក់​ ក៏​សុំ​តាម​ហែ​ព្រះអង្គ​ទៅ​ដែរ​ ដើម្បី​នឹង​រៀន​មន្ត​វិជ្ជា​ឲ្យ​ជំនាញ​ ដើម្បី​រក្សា​ព្រះ​នគរ ។ …

អានបន្ត »

រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ

រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ

រឿងដង្កូវនិងក្អែក – រឿងព្រេងខ្មែរ ៖ មាន​និទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​ស៊ី​ស្លឹក​ឈើ​ មាន​សត្វ​ក្អែក​មួយ​ហើរ​រក​ចំណី​​ទៅ​ប្រទះ​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ី ! ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា ខ្លួន​អា​ក្អែក​នេះ​ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​ឥឡូវ​ហើយ ។ ដង្កូវ​សួរ​ក្អែក​ថា មក​រក​អ្វី ? ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា អញ​មក​ស៊ី​ដង្កូវ​ឯង ។ ដង្កូវ​ថា លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​អញ​ឃើញ​ទើប​ស៊ី​អញ​បាន, បើ​រក​ប្រស្នា​អញ​មិន​ឃើញ​ ស៊ី​អញ​មិន​បាន​ទេ ។ ក្អែក​សួរ​ថា ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ : ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ? ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ? ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ? ដូចម្ដេច​ …

អានបន្ត »

រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ

រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ

រឿងដើមកំណើតរន្ទះ – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេងនាយ មាន​បិសាច​មួយឈ្មោះ​រាមាសូរ និង​នាង​អារក្ខ​ទេវី​មួយ​ឈ្មោះ មេខលា ។ ​អ្នក​ទាំងពីរ​បាន​នៅ​បម្រើ​មហា​ឫសី​ដ៏​មាន​រិទ្ធិ​ម្នាក់ ដើម្បី​នឹង​រៀន​វិជ្ជា​មន្ត​អាគមគាថា ។ បិសាច និង​នាង​មេខលា​បាន​ខំ​រៀន​ប្រណាំង​ប្រជែង​គ្នា​ដើម្បី​បំពេញ​ចិត្ត​គ្រូ​រៀងខ្លួន ហើយ​អ្នក​ទាំងពីរ​ប្រកប​ដោយ​បញ្ញា​វៃ​ក្រៃលែង​ដូច​គ្នា ។ តាបស​ក៏​ស្រឡាញ់​អ្នក​ទាំងពីរ​នោះ​ស្មើ​គ្នា ។ កាល​បើ​តាបស​បាន​បង្រៀន​សិស្ស​លោក​ចប់​គ្រប់​មុខ​វិជ្ជា​ហើយ លោក​ក៏​ចង់​ល្បង​វិជ្ជា​សិស្ស​មើល​ថា តើ​អ្នក​ណា​មួយ​ប៉ិន​ប្រសប់​ជាង​គេ ។ ទើប​លោក​និយាយ​ទៅ​កាន់​សិស្ស​ថា “បើ​អ្នក​ណា យក​កែវ​មួយ​មាន​ទឹក​សន្សើម​ពេញ​មក​ឲ្យ​ខ្ញុំ​បាន នោះ​ខ្ញុំ​នឹង​ធ្វើ​ទឹក​នោះ​ឲ្យ​ក្លាយ​ទៅ​ជា​កែវ​មនោហរា ហើយ​ដោយ​គុណភាព​នៃ​រតន​វត្ថុ​នោះ អ្នក​ម្ចាស់​កែវ​អាច​ប្រាថ្នា​ធ្វើអ្វី ឬ​ចង់​បាន​អ្វី ចេះ​តែ​បាន​សម្រេច​ទាំងអស់” ។ រាមាសូរ ក៏​យក​កែវ​មួយ​ទៅ​ត្រង​ទឹក​សន្សើម​ដែល​ទើ​នៅ​ស្លឹក​ឈើ និង​ស្មៅ​ផ្សេងៗ ។ វា​បាន​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ​ជា​ច្រើន​ព្រឹក ប៉ុន្តែ​ឥត​បាន​ផល​ល្អ​សោះ ។ ចំណែក​ឯ​នាង​មេខលា ដែល​ជា​ស្រី​គិត​វែង​ឆ្ងាយ​ក៏​រើស​យក​បណ្ដូល​ឈើ​មួយ​យ៉ាង​ទន់​ស្ពោតៗ ហើយ​យក​ទៅ​ដាក់​ផ្ដិត​លើ​ទឹក​សន្សើម ដែល​ដក់​នៅ​លើ​ស្លឹក​ឈើ និង​នៅ​លើ​ស្មៅ ទាល់​តែ​ដុំ​ឈើ​នៅ​ជក់​ទឹក​ពេញ​ទាំងអស់ ។ បន្ទាប់​មក​នាង​មេខលា​បាន​យក​ដុំ​ឈើ​នៅ​ទៅ​ច្របាច់​ទឹក​ដាក់ក្នុង​កែវ ។ អាស្រ័យ​ដោយ​ហេតុ​ដូច្នេះ នាង​ក៏​រក​ទឹក​សន្សើម​ដាក់​កែវ​បាន​ពេញ ហើយ​ក៏​យក​កែវ​នោះ​ទៅ​ជូន​មហា​តាបស …

អានបន្ត »

រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ

រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ

រឿងតាដុងយាយជ័យ – រឿងព្រេងខ្មែរ ៖ មានសេចក្ដីដំណាលថា កាលណោះមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យនៅនគរខ្មែរ បាននាំព្រះអគ្គ មហេសីដែលទ្រង់គត៌ទៅក្រសាលព្រៃ កាលយាងទៅដល់ព្រៃ ព្រះអគ្គមហេសីទ្រង់ប្រឈួនព្រះឧទ្ទរ តែទ្រង់ពុំបាន ជ្រាបថា ព្រះអង្គប្រឈួននឹងប្រសូត្រព្រះរាជបុត្រ ព្រះនាងក៏នាំទ្រង់នាំព្រះស្វាមីយាងចូលព្រៃ នៅឆ្ងាយពីពលរេហ៍ ។ លុះព្រះរាជបុត្រប្រសូត្រមកជាពង ព្រះអគ្គមហេសី និងព្រះរាជាទតឃើញដូច្នោះនឹកខ្មាស់អស់អាណាប្រជានុរាស្ដ្រក៏ ទ្រង់កាយដីកប់ពងនោះចោលក្នុងព្រៃ ។ ទ្រង់កប់ហើយមិនសប្បាយព្រះទ័យសោះ ដោយនឹកស្ដាយព្រះរាជបុត្រដែល ទ្រង់សង្ឃឹមក្នុងព្រះរាជហឬទ័យថា បើប្រសូត្រមួយជាកូនមនុស្សនឹងបានសោយរាជ្យតំណរព្រះរាជវង្សតទៅព្រោះព្រះ អង្គគ្មានព្រះរាជបុត្រសោះ លុះទ្រង់ឃើញចំលែកអស្ចារ្យដូច្នោះ ព្រះរាជាក៏នាំព្រះអគ្គមហេសី យាងចូលក្នុងព្រះមហា នគរវិញ ។ ថ្លែងពីព្រានព្រៃម្នាក់ឈ្មោះ វិង ជាព្រានរបស់ព្រះរាជា។ ថ្ងៃមួយព្រានវិង បានចេញទៅបរបាញ់សត្វនៅក្នុង ព្រៃបានបណ្ដើរឆ្កែទៅជាមួយផង លុះទៅដល់ព្រៃកន្លែងព្រះរាជាកប់ពងនោះ ឆ្កែក៏ព្រុះកកាយដី ឃើញពងនោះ ព្រានវិង ក៏រើសមកទុកនៅផ្ទះរបស់ខ្លួន។ ពងនោះធំចំលែកណាស់ ព្រានវិងបានថែរក្សាទុកភ្ញាស់មើល ។ លុះគ្រប់ថ្ងៃខែ ព្រះរាជ បុត្រប្រសូតចេញពីពងនោះមក ជាកូនមនុស្សភេទប្រុស ។ …

អានបន្ត »

រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ

រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ

រឿងដើមកំណើតក្រុងភ្នំពេញ – រឿងព្រេងខ្មែរ ៖ ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមាន រឿងដំណាលថា ៖ ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នក មានភោគសម្បត្ដិបរិបូណ៍ មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទីទួលមួយ ខាងកើត ភ្នំតូចមួយ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែ ឃើញដើមគគីរមួយធំអណ្ដែតមកច្រាំងហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ។ ដូនពេញឃើញដូច្នោះគាត់ប្រញាប់រត់ទៅអំពាវនាវហៅអ្ឋ្នកជិតខាងឱ្យមកជួយទាញយក ដើមគគីរនោះ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្ដិចម្ដងទាល់តែមកដល់លើមាត់ច្រាំង។ ពេលដែល ដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូបបួន អង្គតូចៗធ្វើអំពីសម្រិត និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ដម្ខាងទ្រង់ដំបង ព្រះហស្ដម្ខាង ទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនិងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ដោយរើសបានរបស់ ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ។ ដូនពេញចាត់ការសង់ខ្ទមតូចមួយតំកល់ជាបណ្ដោះ អាសន្ន។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាងជួយ លើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឱ្យទៅជាភ្នំ …

អានបន្ត »