Sunday , December 22 2024

រឿងព្រេងខ្មែរ

ប្រមូលផ្តុំដោយ រឿងព្រេងខ្មែរ របស់ប្រជាជនខ្មែរ ទុកសម្រាប់ជាប្រយោជន៍ សម្រាប់ជាចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរទូទៅ អានកម្សាន្ត ។

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ

រឿងអ្នកតាត្រងោល – រឿងព្រេងខ្មែរ ៖ អ្នកតាត្រងោល ស្ថិតនៅក្នុងឃុំពន្លៃ ស្រុកព្រៃកប្បាស ខែត្រតាកែវ។ តាំងពីដើមរៀងមក រាល់ឆ្នាំ អ្នកស្រុកតែងធ្វើពិធីឡើងអ្នកតានេះ ដើម្បីសុំទឹកភ្លៀង ។ អ្នកតានេះមានឈ្មោះល្បីទូទៅពេញទាំងស្រុកព្រៃកប្បាសទាំងមូល។ ឯកម្មវិធីឡើងអ្នកតា ព្រមទាំងដើមកំណើតនៃអ្នកតានេះ ខ្ញុំនឹងអធិប្បាយដោយសង្ខេបជូនដូចតទៅ ៖ មានយាយម្នាក់ ឈ្មោះយាយដុល ផ្ទះនៅភូមិក្រវ៉ាលទាក សង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស (តាកែវ) គាត់ជារូបអ្នកតាត្រងោល តែគាត់ទទួលអនិច្ចកម្មហើយ។ កាលដែលគាត់នៅរស់នៅឡើយ កាលណាជិតដល់កំណត់ថ្ងៃខែ ដែលត្រូវឡើងអ្នកតា នោះ គាត់តែងដើររៃប្រាក់ រៃស្រូវអំពីអ្នកស្រុកគ្រប់គ្នា យកទៅរៀបចំចាត់ចែងឡើងអ្នកតារៀងរាល់ឆ្នាំពុំដែលខាន ។ លុះគាត់មកអង្គាសដល់ផ្ទះខ្ញុំៗក៏បានសាកសួរ គាត់អំពីរឿងឡើងអ្នកតានោះ យ៉ាងណាៗខ្លះ? យាយដុលក៏បានឆ្លើយប្រាប់មកខ្ញុំវិញថា ៖ “ ឪ! ចៅអើយ របៀបឡើងអ្នកតានោះ យាយមិនគួរនិយាយសោះ ព្រោះអាសអាភាសពន់ពេកណាស់ លាក់បាំងអីចៅអើយ! ដល់ពេលឡើងអ្នកតានោះម្ដងៗ គេដេញប្រុសៗចេញឱ្យអស់ ហើយស្រីៗទាំងប៉ុន្មាននាក់ ដែលនៅឡើងអ្នកតានោះ …

អានបន្ត »

រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

រឿងអ្នកតាពុំសែន – រឿងព្រេងខ្មែរ ៖ នៅភូមិសូសែន សង្កាត់សូសែន ស្រុកព្រៃឈរ កំពង់ចាម មានអ្នកតាមួយគេហៅថាអ្នកតា “ពុំ-សែន” មាន រឿងរ៉ាវទាក់ទងនឹងអ្នកតានោះដូចតទៅៈ ប្រមាណជាក្នុង ព .ស ២៣៨៤ មានយាយតា២នាក់ប្ដីប្រពន្ធឈ្មោះ “តាពុំ យាយសែន ” គាត់នៅស្រុកសំរោង ខែត្រជាមួយគា្ន ទាំងពីរនាក់បបួលគា្នទៅរកភូមិថ្មីមួយនៅភូមិគុកគុហា (បើហៅ តាមអ្នកស្រុកថា ភូមិបន្ទាយ) គាត់បានបោះគោលជាចារឹកវាតទីភូមិប្រមាណជាពីរហិកតា៤ជ្រុងស្មើ ហើយបានសង់ផ្ទះ មួយខ្នងតូច ដោយគ្រឿង ឈើប្រក់ស្លឹក មានលើកដីចាក់ព័ទ្ធជុំវិញជាទំនប់ទឹក ដាំដំណាំផ្សេងៗមានចេក ខ្នុរ ជាដើម ។ នៅខាងកើតភូមិ គាត់ចម្ងាយប្រមាណ២០០ម. មានដើមពោធិ៍១ដើម ដុះនៅលើដីទួលមួយខ្ពស់ ដែលមានព្រៃដុះព័ទ្ធ ជុំវិញ នៅពេលយប់គេតែងឃើញមានភ្លើងហោះចេញពីដើមពោធិ៍នោះជានិច្ចរាល់ថ្ងៃ ។ យាយសែនមានសេចក្ដីសង្ស័យ ទើបប្រើតាពុំ ជាប្ដីឱ្យទៅមើលត្រង់ដើមពោធិ៍នោះ បានប្រទះឃើញរូបចម្លាក់មួយ សាងដោយថ្ម សណ្ឋានជាមនុស្ស …

អានបន្ត »

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ

រឿងអ្នកតាកងជុំ – រឿងព្រេងខ្មែរ ៖ នៅភូមិកុមាររាជ ស្រុកបាទី ខេត្ដតាកែវ ក្នុងអតីតកាលយូរអង្វែងហើយនោះ មានបុរសម្នាក់ឈ្មោះ កង ប្រពន្ឋឈ្មោះ ជុំ ។ អ្នកទាំងពីរនេះតាំងពី ភប់ប្រសព្វគ្នារកស៊ីមក ចេះតែក្រទៅៗ លំបាកតោកយ៉ាកវេទនាជាទីបំផុត នឹកអៀនខ្មាសចំពោះអ្នកស្រុកជិតខាង ណាស់ ដោយនឹកថា ម្ដេចក៏គេរកស៊ីចេះតែមានទៅៗ ឯខ្លួនឯងម្ដេចក៏ចេះតែក្រ? ។ គិតដូច្នេះហើយ ក៏បបួល ប្ដីប្រពន្ឋរត់ចេញពីស្រុកទៅព្រៃ ធ្វើចម្ការ ដាំដំណាំគ្រប់បែប នៅទីមួយឆ្ងាយពីគេ។ នៅកន្លែងនោះគេសង់ខ្ទមតូចមួយ គ្រាន់នឹងជ្រកនៅបណ្ដោះអាសន្នប៉ុណ្ណោះ ។ លុះយូរៗទៅ ឈ្មោះនាងជុំ ប្រកបរបររកស៊ីចេះតែចម្រើនឡើងៗ ក៏បានរុះ រើផ្ទះរបស់ខ្លួនពីកន្លែងចាស់ យកមកសង់ត្រង់កន្លែងចម្ការរបស់ខ្លួននោះ ឯឈ្មោះកង និងនាងជុំ ទាំងពីរនាក់នេះ ជាមនុស្ស សុចរិត ទៀងត្រង់ មានធម៌សប្បុរសសង្គ្រោះដល់អ្នកកំសត់ អត់ឃ្លានឯទៀតណាស់ ហៅគេឯងឱ្យមកនៅ ជាមួយផងក៏មាន។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានក្លាយទៅជាអ្នកមានស្ដុកស្ដម្ភមាំមួនជាងគេ …

អានបន្ត »

រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ

រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ

រឿងអ្នកតាឃ្លាំងមឿង – រឿងព្រេងខ្មែរ ៖ ក្នុងអតីតកាលកន្លងទៅក្នុងរាជ្យព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែក (គ.ស. ១៥០២) កាលជាន់នោះ ស្រុក ខ្មែរជាស្រុកចំណុះសៀមនៅឡើយ តែងនាំសួយសារអាករឡើងទៅស្រុកសៀម ព្រះចៅសៀមចាត់ព្រះរាជបុត្រមួយ ព្រះអង្គមាននាមមិនប្រាកដ ឱ្យមកនៅស្រុកខ្មែរ ដើម្បីមើលការខុសត្រូវធ្វើ្វ្វជាអ្នកត្រួតត្រាខាងពន្ឋអាករគ្រប់យ៉ាង ក្រែងស្ដេចស្រុកខ្មែរមានចិត្ដមិនត្រង់ បំបាត់សួយសារអាករ យកទៅមិនអស់ ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់ មានចិត្ដមិនត្រង់នឹងរាជការដោយប្រការណាមួយ ទើបប្រើព្រះរាជបុត្រពេញព្រះហឬទ័យ មកនៅដើម្បីជំនួសព្រះ នេត្រព្រះអង្គ ចំណែកព្រះរាជបុត្រមានចិព្ចាឹមសត្វត្មាតមួយ ត្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្ស ជា សត្វខុសពីសត្វដទៃធម្មតា ចេះស្រឡាញ់ម្ចាស់ ប្រើនាំសារទៅមករវាងស្រុកខ្មែរ និងស្រុកសៀមបានដោយស្ងាត់ ។ ថ្ងៃមួយ ព្រះចន្ទរាជាព្រួយព្រះទ័យថា ព្រះចៅលោកមិនទុកព្រះហឬទ័យនឹងយើងហើយ បានជាលោកចាត់ព្រះរាជ បុត្រឱ្យមើលការផ្ទាល់ ណាមួយព្រះរាជបុត្រនោះ មានការរំលោភបៀតបៀន មិនមានសេចក្ដីកោតក្រែង បង្គាប់ឱ្យ នាំសួយសារឡើងនគរខ្លួនហួសហេតុ ទ្រង់តូចព្រះហឬទ័យខ្លាំង អត់ទ្រាំពុំបាន ក៏បង្គាប់ពួកពេជ្ឃឃាត ឱ្យចាប់រាជបុត្រ ស្ដេចសៀមយកទៅសម្លាប់ចោលក្ម្នុងព្រៃពេលយប់។ ឯសត្វត្មាត លុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វា។ ហើរចុះ ហើរឡើង …

អានបន្ត »

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ – រឿងព្រេងខ្មែរ

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ – រឿងព្រេងខ្មែរ

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ – រឿងព្រេងខ្មែរ ៖ មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា …

អានបន្ត »

រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ

រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ

រឿងក្មេងកំព្រា – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេង​នាយ មាន​បុរស​ឣ្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុចយក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយនឹង​កូន​ទាំង​ពីរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុចដដែល ។ វេលា​ដែល​បុរស​នោះ ទៅ​ព្រៃរក​វល្លិ៍​ផ្តៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ, ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ ។ ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្តី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ៍​ផ្តៅ​ធ្វើ​ជុច​ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា «ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង» ។ ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​​ ឪពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ៍​ផ្តៅ​បាន​ហើយ យក​មក​ពុះ​ច្រៀក​ជា​ចម្រៀកតូចៗ ល្មម​នឹង​ធ្វើ​ជា​សរ​សៃ​ជុច គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ ។ កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វៗ​ថ្ងៃ មិន​ដឹង​ថា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះសោះ …

អានបន្ត »

រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ

រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ

រឿងក្រពើរមិលគុណ – រឿងព្រេងខ្មែរ ៖ មាន​បុរស​ឳពុក​និង​កូន​បរទេះ​ចេញ​ទៅ​ជួញ​ជួប​និង​ក្រពើ​មួយ​ដែល​ភ្លើង​ព្រៃ​ រោល​រលាក​ជើង​ទាំង ៤ និង​ដើរ​រក​ចំណី​ឆី​ពុំ​បាន​អត់​អាហារ​ស្គម​រីងរៃ ។ បុរស​ឳពុក និង កូន​បាន​ឃើញ​ក្រពើ​នោះ​រលាក​ជើង​ទាំង ៤ ស្គម​ទាំង​ខ្លួន​និង​វារ​ពុំ​បាន​ដូច្នោះ​ហើយ បុរស​នោះ​អាសូរ​ក្រពើ បាន​កាប់​ឈើ​មក​ចង​អម​ក្រពើ​នោះ​រឹង​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ លុះ​ដល់​បឹង​មួយ​ធំ​ជា​ទី​សុខ​សប្បាយ បុរស​នោះ​ដាក់​ក្រពើ​ចុះ​ក្នុង​ទឹក​ក្រពើ​នោះ​បាន​ផឹក​ទឹក​អក​ភក់​ឆ្អែត​ហើយ គិត​នឹង​ខាំ​បុរស​នោះ​វិញ បុរស​នោះ​ថា “ព្រះ​ស្ដែង​កុំ​ខាំ​អញៗ មាន​គុណ​លើ​ព្រះ​ស្ដែង” ក្រពើ​នោះ​ថា “មាន​គុណ​នឹង​អញ​ឯ​ណា បើ​ចង​អញ​ស្ទើរ​ស្លាប់​ដូច្នោះ អញ​ឆី​ព្រះ​ស្ដែង​ឲ្យ​ទាល់​តែ​បាន” ។ ឯ​បុរស​ថា “ព្រះ​ស្ដែង​កុំ​អាល​ខាំ​អញ មក​យើង​នឹង​នាំ​គ្នា​ទៅ​រក​អ្នក​ប្រាជ្ញ លោក​កាត់​សេចក្ដី​នេះ​ឲ្យ​យើង” ទើប​បុរស​និង​ក្រពើ នាំ​គ្នា​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ដោយ​នូវ​ដំណើរ​ទីទៃៗ ។ ក្រពើ​ក្រាប​បង្គំ​ថា “ខ្ញុំ ​ព្រះ​បាទ​អម្ចាស់​នៅ​ទី​មួយ​ស្ងៀមៗ ស្រាប់​តែ​ចៅ​នេះ​មក​ចង​អប​ខ្លួន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​ជាប់ លើក​ដាក់​លើ​រទេះ​បរ​ទៅ ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បម្រះ​ពុំ​រួច ព្រោះ​តែ​ធ្វើ​ទុក្ខ​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​បាន​ជា​ខ្ញុំ​ព្រះ​បាទ​អម្ចាស់ ​ខាំ​បុរស​នេះ​ឆី” ។ បុរស​ក្រាប​បង្គំ​ថា “ក្រពើ ​នេះ​ភ្លើង​ព្រៃ​រោល​រលាក​ជើង​ទាំង ៤ វា​រ​ពុំ​រួច​បាន​ខ្ញុំ​ព្រះ​បាទ​អម្ចាស់​អាសូរ …

អានបន្ត »

រឿងខ្លា ស្វា និងទន្សាយ – រឿងព្រេងខ្មែរ

រឿងខ្លា ស្វា និងទន្សាយ – រឿងព្រេងខ្មែរ

រឿងខ្លា ស្វា និងទន្សាយ – រឿងព្រេងខ្មែរ ៖ មាន​សត្វ​ខ្លា​មួយ​ វា​ដាច់​សង្វែង​ ដើរ​រក​ចាប់​អ្វី​មិន​បាន​សោះ​ ខំ​ដើរ​ស្វែង​ណាស់ៗ​ទៅ​ប្រទះ​នឹង​សត្វ​អក​មួយ កំពុង​តែ​យំ​ឮ​សូរ​អក​អូៗ​ ទំ​លើ​ដើម​ព្រឹក្សា​មួយ​នៅ​មាត់​ត្រពាំង​ ខ្លា​ក្រឡេក​មើល​ទៅ​ឃើញ​គិត​ក្នុង​ចិត្ត​ថា ធ្វើ​ម្ដេច​នឹង​ចាប់​អា​នេះ​បាន​ហ្ន ! បើ​វា​នៅ​ខ្ពស់​ម្ល៉េះ ? បើ​អញ​ឡើង​ទៅ​ មុខ​ជា​វា​ឃើញ​ ហើយ​ហើរ​ទៅ​កាល​ណា​នឹង​ចាប់​វា​បាន ?”។ខ្លា​អង្គុយ​ចាំ​មើល​កិច្ចកល​សត្វ​អក​នោះ ។ ឯ​សត្វ​អក​នោះ​កាលណា​ទំ​ហើយ​ ភ្នែក​វា​តែង​រំពៃ​មើល​ទៅ​បង្ហែ​ត្រី​ ក្រែង​មាន​ត្រី​បន្លៀក​ខ្លួន​ឡើង​នឹង​ចាប់ ។ យូរ​បន្តិច​មាន​ត្រី​មួយ​ផុស​ឡើង​ពី​ក្នុង​ទឹក , អក​ស្ទុះ​ទៅ​ចាប់​បាន​ត្រី​នោះ​ យក​មក​ធ្វើ​ជា​ចំណី​វា​ទៅ ។ ខ្លា​ឃើញ​អក​ធ្វើ​ដូច្នោះ​ ក៏​គិត​ក្នុង​ចិត្ត​ថា យើ ! អា​អក​នេះ​វា​អង្គុយ​តែ​ស្ងៀម​សោះ​ ស្រាប់​តែ​មាន​ត្រី​ហែល​ក្នុង​ត្រពាំង​នោះ​ វា​ស្ទុះ​ទៅ​ចាប់​បាន​មួយ​រំពេច​យក​មក​ក្រអែះ​ មិន​នឿយ​ហត់​ប៉ុន្មាន​សោះ​ មិន​ព្រួយ​ដូច​ជា​ខ្លួន​អញ​ ខំ​ដើរ​ស្វែង​រក​ស្ទើរ​ស្លាប់​មិន​ងាយ​បាន , អា​នេះ​អង្គុយ​ធ្វើ​ច្រងុកៗ​ ចាប់​បាន​ភ្លាមៗ​ ហើយ​វា​មិន​លំបាក​លប​លំបាក​ឱន​ ក្រាប​ទៀត​ផង, បើ​ដូច្នេះ​អញ​គិត​ធ្វើ​ដូច​សត្វ​អក​នេះ​វិញ​ស្រួល​ជាង ” ។ ខ្លា​គិត​ដូច្នោះ​ហើយ​ក៏​ដើរ​ទៅ​ទៀត​ …

អានបន្ត »

រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ

រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ

រឿងខ្លាចាញ់ប្រាជ្ញាគីង្គក់និងអណ្តើក – រឿងព្រេងខ្មែរ ៖ មាន ​សត្វ​ខ្លា​មួយ​ ដើរ​ស្វែង​រក​ស៊ី​តាម​ទម្លាប់​វា​ លុះ​ដើរ​ទៅ​ប្រទះ​នឹង​សត្វ​គីង្គក់​មួយ​កំពុង​លោត​ផ្លោតៗ​ ក៏​ស្រែក​សួរ​ទៅ​ថា យើ ! បង​ម៉ាំងកាយេ ( ខ្លះ​ហៅ​ថា​មាំងកាជា ) ឯង​ដើរ​រក​ស៊ី​អ្វី​ហ្នឹង ? ។ គីង្គក់​តប​ថា ចុះ​បង​ខ្លា​ឯង​ដើរ​មក​រក​អ្វី​ដែរ ? ។ ខ្លា​ថា យើង​ដើរ​រក​ស៊ី ។ គីង្គក់​​តប​ថា​យើង​ក៏​ដើរ​រក​ស៊ី​ ដូច​បង​ឯង​ដែរ ។ ខ្លា​ថា ចុះ​ដើរ​រក​ស៊ី​អ្វី​នឹង​បាន​ បើ​បង​​ឯង ​ លោត​ម្ដង​បាន​មួយ​សុញ​ដូច្នេះ​ តើ​ចាប់​សត្វ​អ្វី​នឹង​បាន?។ គីង្គក់​ក៏​អួត​អា​ត្មា​ ប្រាថ្នា​ខ្លា​កោត​ខ្លាច​ថា យើ ! ថ្វី​បើ​ឃើញ​យើង​លោត​តិចៗ​ដូច្នេះ​ បើ​ចង់​លោត​យ៉ាង​ណា​ក៏​បាន​ ចង់​ចាប់​សត្វ​តូច​ក្ដី​ ធំ​ប៉ុន្មាន​ក្ដី​ ក៏​បាន​ទាំងអស់​ មិន​ចាញ់​បង​ឯង​ទេ ។ ខ្លា​ថា បើ​បង​ឯង​ ពូកែ​ដូច​សំដី​ថា​នេះ​ យើង​លោត​ប្រឡង​គ្នា​ ពិ​ត្រើយ​ព្រែក​ម្ខាង​ទៅ​ត្រើយ​ម្ខាង​មើល, …

អានបន្ត »

រឿងគោញី – រឿងព្រេងខ្មែរ

រឿងគោញី – រឿងព្រេងខ្មែរ

រឿងគោញី – រឿងព្រេងខ្មែរ ៖ មាន​និយាយ​ថា កាល​ណោះ​មាន​ស្ដេច ១​អង្គ​មាន​គោ​ញី​១ ដែល​ទ្រង់​ស្រឡាញ់​អស់​ពី​ព្រះ​រាជ​ហឫទ័យ នោះ​ព្រះ​ករុណា​ទ្រង់​ជ្រាប​ថា នឹង​ចិញ្ចឹម​គោ​ញី​នោះ​ឲ្យ​បាន​ល្អ គួរ​ផ្ញើ​នឹង​អ្នក​ស្រែ​ស្រុក​ក្រៅ នៅ​ទីណា​ដែល​មាន​ស្មៅ​ច្រើន​ល្អ ឲ្យ​គោ​នោះ​វា​បាន​ស៊ី​ឆ្អែត​ផង ទ្រង់​ព្រះ​ចិន្ដា​ដូច្នេះ​ហើយ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ចៅហ្វាយ​ស្រុក​១​នាក់​ឈ្មោះ​អ៊ុក មាន​ងារ​នៅ​ខែត្រ​ដែល​មាន​វាល​ធំ​ល្អ​មក​ទទួល​គោ​ញី​នោះ​នាំ​ទៅ​ឃ្វាល​ឯ​ស្រុក​ស្រែ ចៅហ្វាយ​ស្រុក​ចូល​មក​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដ្បិត​អញ​ផ្ញើ​មេ​គោ​អញ ១ នេះ​ឲ្យ​រាស្រ្ត​ខែត្រ​ចៅហ្វាយ​ស្រុក​ឯង​ឃ្វាល​រក្សា តែ​សត្វ​នេះ​យ៉ាង​ល្អ​ចំឡែក​ប្លែក ហើយ​អញ​ស្រឡាញ់​ណាស់​ផង ដូច្នេះ​ឲ្យ​គេ​ចិញ្ចឹម​ថែទាំ​ឲ្យ​ល្អ ឲ្យ​ប្រយ័ត្ន​បើ​មាន​ឈ្មោះ​ណា​១​មក​ប្រាប់​ថា​មេ​គោ​អញ​នោះ​វា​ស្លាប់ អញ​នឹង​កាប់​ក្បាល​អា​នោះ​ឥត​ឡើយ ឮ​ដូច្នេះ​ហើយ​ចៅងឮហ្វាយ​ស្រុក​ក្រាប​ទូល​ទទួល​ថា ព្រះ​ករុណា​វិសេស ហើយ​នាំ​គោ​ញី​នោះ​ចេញ​ទៅ​ខែត្រ​វិញ មក​ដល់​ហើយ​ចៅហ្វាយ​ស្រុក​ប្រមូល​អស់ នាហ្មឺន មេ​ស្រុក ជំទព់​រាស្ត្រ​ទាំង​អស់​ផ្ដាំ​ថា គោ​ញី ១ នេះ​របស់​លួង​ជាអំម្ចាស់ ទ្រង់​បាន​ផ្ញើ​ឲ្យ​យើង​ឃ្វាល​រក្សា​ថែទាំ​ឲ្យ​ស្រួល​សប្បាយ​ត​ទៅ​មុខ សេចក្ដី​នេះ​ឲ្យ​នាហ្មឺន​ក្រម្ការ រាស្រ្ត យក​ចិត្ត​ទុក​ចិត្ត​ជួយ​ទាំង​អស់​គ្នា ឲ្យ​មេគោ​នេះ​ចំរើន​កុំ​ខាន​ឡើយ តែ​មិន​ឈឺ​ឆ្អាល​រក្សា​ទេ​ឲ្យ​ទៅ​ជា​ស្លាប់​នោះ ព្រះ​ករុណា​នឹង​ឲ្យ​កាប់​ក្បាល​យើង​ទាំង​អស់​គ្មាន​ប្រណី​ឡើយ ។ នោះ​នាហ្មឺន​ក៏​រក​រើស​ភូមិ​ណា​ដែរ​មាន​ស្មៅ​ច្រើន​ល្អ​យ៉ាង​ឯក​ឲ្យ​រាស្រ្ត​ភូមិ​នោះ យក​មេ​គោ​របស់​លួង​ទៅ​ឃ្វាល​ឲ្យ​សំខាន់ ឯ​រាស្រ្ត​ក៏​ចេះ​តែ​ខំ​ប្រឹង​យក​ចំណី​ឲ្យ​មេ​គោ​នោះ​ស៊ី​តែ​រាល់​គ្នា សព្វ​ថ្ងៃ​វេលា​នោះ​មេ​គោ​នោះ​វា​ឡើង​ជា​ធាត់​ណាស់ ពុំ​ចេះ​ដើរ​រក​ស្មៅ​ស៊ី​ទេ ចាំ​តែ​ក្នុង​រោង​ឲ្យ​រាស្រ្ត​យក​អ្វី​ឲ្យ​វា​ស៊ី …

អានបន្ត »