Sunday , December 22 2024

រឿងព្រេងខ្មែរ

ប្រមូលផ្តុំដោយ រឿងព្រេងខ្មែរ របស់ប្រជាជនខ្មែរ ទុកសម្រាប់ជាប្រយោជន៍ សម្រាប់ជាចំណេះដឹង ដល់ប្រជាពលរដ្ឋខ្មែរទូទៅ អានកម្សាន្ត ។

រឿងចចក – រឿងព្រេងខ្មែរ

រឿងចចក – រឿងព្រេងខ្មែរ

រឿងចចក – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានចចកត្រោសធំមួយ។ ដល់ខែលំហើយវាដើររកត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ ត្រីស៊ី។ លុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយ ឃើញសុទ្ធតែភក់ មានត្រីកំពឹស បង្កងក្តាមជាច្រើនណាស់ ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថា «ថៃ្ងនេះអញមានលាភធំ ណាស់ ជាលាភចំែឡកជាងសព្វថៃ្ង»។ ឯកំពឹសមានប្រាជ្ញាលឺចចកថា​ដូចេ្នះហើយ ក៏និយាយលួងលោម ចចកថា «យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុនែ្តយើងប្រឡាក់ភក់ណាស់ បងឯងស៊ីយើងទាំងប្រឡាក់ភក់ ដូចេ្នះមិនធ្ងាញ់ពិសាទេ»។ ចចកធ្លើយថា «ធើ្វដូចមេ្តចនឹងឆ្ងាញ់ពិសា?» កំពឹសថា «ត្រូវបងចចកឯងយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីទើបឆ្ងាញ់ពិសា»។ ចចកថា «ធើ្វដូចមេ្តចនឺងយកទៅលាងទឹកបានបើច្រើនដល់មេ្លះ?» កំពឹសថា «បងចចកកុំព្រួយចិត្ត ខ្ញុំធានាគិតឲ្យ បងឯងបានស្រួលប៉ុនែ្តត្រូវបងឯងតាមខ្ញុំ» ចចកឆ្លើយថា «បងឯងធ្វើដូចមេ្តចក៏ខ្ញុំតាមទាំងអស់» កំពឹសថា «បើដូចេ្នះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឺងបានតោងខាំរោមបងឯង​ បងនាំយើងទៅរកស្ទឹងបឹងបួរ ឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹមបងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ» ឯចចក ជាសត្វល្មោភហើយល្ងង់ ក៏ធ្វើតាមពាក្យកំពឹស កំពឹស នឹងត្រីបបួលគ្នា តោងរោមចចកទៅ។ លុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រី និងកំពឹសលោតទៅក្នុងទឹកបឹងប្រាប់ថា «បងចចកឯង …

អានបន្ត »

រឿងចោរចិត្តជា – រឿងព្រេងខ្មែរ

រឿងចោរចិត្តជា – រឿងព្រេងខ្មែរ

រឿងចោរចិត្តជា – រឿងព្រេងខ្មែរ ៖ កាលនេះមានក្មេងប្រុសម្នាក់នៅស្រុកមួយ អ្នកស្រុកគេហៅថាចោរចិត្តចិត្តជា។ លុះក្មេងនោះចំរើនធំឡើង ឪពុកស្លាប់ទៅនៅតែម្ដាយ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់​កាលណា វាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួង។ មាតាទូន្មានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាម ទើបមាតាយកទៅអោយនៅវត្តរៀនអក្សរ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តិដើរតែ លួចទ្រព្យគេយកមកចិញ្ចឹមមាតា និង អាត្មា។ គ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់។ ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោង អោយសេនាបតីនាហ្មឺនសព្វមុខមន្រ្ដីចូលគាល់ ទ្រង់មានព្រះឱង្ការថា «មានខែត្រមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០កហាបន: មកដាក់ឃ្លាំង យើងនឹងអោយទៅឈរជាចៅហ្វាយស្រុករក្សាខែត្រនោះ»។ ស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញ ។ គ្រានោះមន្រ្ដីតូចម្នាក់វិលមកផ្ទះ ដេកកើតទុក្ខចង់ធ្វើចៅហ្វាយស្រុកពន់ពេក។ លុះដល់វេលាយប់ចូលដំនេកនិយាយនឹង ភរិយាថា «នាងអើយឥលូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០កហាបនៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់អោយធ្វើចៅហ្វាយស្រុករក្សាខេត្រមួយដែលទំនេរ» ភរិយាឆ្លើយថា «អ្នកអើយ! ចិត្តខ្ញុំចង់អោយអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃយើងក្រីក្រតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ» និយាយហើយបន់ទេវតាថា «សូមទេវតាជួយខ្ញុំអោយបានប្រាក់ ៤០កហាបនៈ ថ្វាយស្ដេច ខ្ញុំនឹងបានធ្វើចៅ​ហ្វាយស្រុកគ្រានោះ »។ ពេលនោះអាចោរចិត្តជា …

អានបន្ត »

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ

រឿងចៅសុក្រនិងចៅសៅរ៍ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានមានបុរស2នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា។ បួសយូរបន្តិចក៏សឹកមកវិញ ហើយក៏ជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា “បើអ្នកណាក្រត្រូវ ជួយគ្នា ” ហើយបុរសទាំងពីនាក់ក៏មានប្រពន្ធកូននៅរកស៊ីទីទៃពីគ្នា។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ល្ងង់ខ្លៅ​ក្រលំបាកហើយ​ប្រពន្ធមានសហាយផង។ ចៅសុក្រដឹងថាប្រពន្ធចៅសៅរ៍មានសហាយ ហើយ ក្រលំបាកដូច្នោះ ទៅសួរចៅសៅរ៍ ទៅដល់ឃើញចៅសៅរ៍ក្រលំបាកមែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយ ថា “ត្រូវឯងតាមពាក្យអញ” ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ។ ចៅសុក្រក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្តារ មឈូសលក់។ ចៅសៅរ៍តាមពាក្យចៅសុក្រក៏ព្រមទៅជាមួយគ្នា។ ឯកូនសេដ្ធី​ដែលមានសហាយនឹងនាងប៉ិចជាប្រពន្ធ ចៅសៅរ៍ឃើញចៅសៅរ៍មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញ។ ចៅសុក្រនិងចៅសៅរ៍ ធ្វើបានក្តារមឈូសមួយ ក៏យកមក​ដាក់ក្នុងផ្ទះហើយទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ធីក៏ទៅដេកនឹងនាងប៉ិចទៀត។ ដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍មកផ្ទះវិញ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅ ប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ។ ឯកូនសេដ្ធីក៏ភិតភ័យរត់ពុំរួច នាងប៉ិចឲ្យសហាយចូលដេកក្នុងក្តារមឈូស ហើយទៅ បើកទ្វារឲ្យចៅសុក្រ ចៅសៅរ៍ចូលទៅក្នុងផ្ទះ។ …

អានបន្ត »

រឿងដូនចាស់ក្នុងឃ្លោក – រឿងព្រេងខ្មែរ

រឿងដូនចាស់ក្នុងឃ្លោក – រឿងព្រេងខ្មែរ

រឿងដូនចាស់ក្នុងឃ្លោក – រឿងព្រេងខ្មែរ ៖ កន្លងយូរមកហើយ ដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្ដីទៅនៅស្រុកឆ្ងាយ។ គាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយ ក៏ជួបនឹងកញ្ជ្រោងមួយ «យាយចាស់! អញអត់អីស៊ី១០ថ្ងៃហើយ យាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេ ព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយ» កញ្ជ្រោងនិយាយ។ ដូនចាស់ឆ្លើយតបថា «សូមអត់ទ្រាំសិន ចៅសម្លាញ់អើយ! ខ្ញុំសុំទៅសួរសុខទុក្ខកូនស្រីខ្ញុំ តែមួយខែទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះ។ ឥឡូវនេះខ្ញុំនៅស្គម​ប៉ុន្ដែដល់ពេលនោះខ្ញុំនឹងធាត់ហើយចៅឯងអាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។ កញ្ជ្រោងនឹកក្នុងចិត្ដថា «មនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គម » ដូចនេះវាក៏ឲ្យដូនចាស់នោះបន្ដដំណើរទៅ។ គាត់ក៏ស្រូតដំណើរដោយនឹកសង្ឃឹម​ថាគ្មានសត្វអ្វីមករារាំង​គាត់ទៀត​ទេ។ គាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងស្រាប់តែស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយគ្រហឹមថា «យាយចាស់អញអត់ចំណីចំនួនម្ភៃថ្ងៃហើយ យាយឯងនឹងត្រូវជាចំណីអញ ភាវនាឲ្យហើយទៅ! » «ឱ!លោកអើយ សូមលែងឲ្យខ្ញុំទៅផង។ លោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញ ដល់ពេលនោះខ្ញុំនឹងធាត់ហើយមានឱជារសឆ្ងាញ់ មិនមែនស្គមកំព្រឹងហើយស្វិតដូចឥឡូវនេះទេ» ដូនចាស់និយាយ។ ឭដូចនោះ ខ្លាក៏បើកផ្លូវឲ្យទៅ។ មិនយូរប៉ុន្មាន ស្ដេចស្វាមួយអន្លើដោយបរិវារឈររាំងផ្លូវគាត់។ ដើម្បីបំភាន់ភ្នែក ស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដ៏ក្រអូបមួយបាច់ទៅគាត់។ បន្ទាប់មកវាពោលទាំងញញឹមថា «យាយបានអញ្ជើញមកទាន់ពេល្អ។ ខ្ញុំមានសេចក្ដីរីករាយនឹងស៊ីយាយឯង។ » ដូនចាស់តបថា «ឱ! លោកម្ចាស់ស្វាអើយ! សូមលោកអត់ទ្រាំបន្ដិចសិន ខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំ …

អានបន្ត »

រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ

រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ

រឿងដើមកំណើតសត្វកូនលោក – រឿងព្រេងខ្មែរ ៖ មានបក្សីម្យ៉ាងហៅថា សត្វកូនលោក រូបរាងស្រដៀងនិងសត្វគ្រលីងគ្រលោង តែមានមាឌធំជាងគ្រលីងគ្រលោងបន្តិច សម្បុរវាក្រហមរទុះៗ ច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ឬព្រៃស្រោងស្រឹង សត្វនេះចាស់ៗខែ្មរយើងបាននិយាយតៗមកថា មានដើមកំណើតមកពីមនុស្ស ដូចមានរឿងដំណាលតទៅនេះ ៖ កាលពីព្រេងនាយ មានកសិករពីរនាក់ប្តីប្រពន្ធ ជាមនុស្សក្រលំបាក មានកូនស្រីតូចៗ៣នាក់។ កូនទី១ចេះដងទឹកដាំបាយ កូនទី២ចេះនាំប្អូនដើរលេង កូនទី៣ ចេះរត់លេង។ក្រោយពីពេលដែល​ប្តី​ស្លាប់ចោលទៅ នាងប្រពន្ធនៅមេម៉ាយជាមួយនិងកូនស្រី៣នាក់ តែងទៅកាប់អុស បេះបនែ្លទូលទៅលក់ឯផ្សាររាល់ថៃ្ង។ ថៃ្ងមួយនាងបានទៅជួបនិងអ្នកលេងស៊ីផឹកម្នាក់​ដែលតែងតែដើរលួចឆក់​អ្នកដំណើរឆ្ងាយជិត បានលុយកាក់ យកមកស៊ីផឹកហ៊ឺហា។ អ្នកលេងនោះកាលបើក្រឡេកឃើញនាងមេម៉ាយ ក៏សំដែងអាកប្បកិរិយាជាអ្នកគួរសមសួរនាងថា ចុះនាងនៅភូមិណា? ឆ្ងាយឬអត់? ហេតុអ្វីក៏មិនឲ្យប្តីជួយរែកប្រឹងផ្ទុកទូលម្នាក់ឯងច្រើនម៉េ្លះ? នាងក៏ប្រាប់ដោយត្រង់ថា “ខ្ញុំជាស្រីមេម៉ាយ ប្តីស្លាប់ចោលទៅ សព្វថៃ្ងក្រលំបាកណាស់ ប្រឹងកាប់អុស បេះបនែ្លលក់ គ្រាន់បាន​ប្រាក់កាសបន្តិចបន្តួចយកទៅទិញអាហារចំណីឲ្យកូនស្រី៣នាក់បរិភោគ”។ លឺដូច្នោះ អ្នកលេងនឹកអរព្រួចក្នុងចិត្តគិតថា នាងនេះមេម៉ាយមែន ប៉ុនែ្តមានរូបស្អាតគ្រាន់បើ គួរអញតាមទៅសួរដល់​ផ្ទះយកជាប្រពន្ធឲ្យបាន ហើយក៏និយាយថា “នាង! ខ្ញុំមានចិត្តអាណិតនាងណាស់ ខ្ញុំសូមជូន១០កហាបណៈ …

អានបន្ត »

រឿងដើមកំណើតសត្វផ្សោត – រឿងព្រេងខ្មែរ

រឿងដើមកំណើតសត្វផ្សោត – រឿងព្រេងខ្មែរ

រឿងដើមកំណើតសត្វផ្សោត – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយជាយូរអងែ្វងណាស់មកហើយ មានដើមជ្រៃធំមួយមានមែកត្រសុំត្រសាយសាខា មហាជន ទូទៅនៅភូមិជិតខាងគេរាប់អានកោតខ្លាចរុក្ខជាតិនេះណាស់ក្នុងសម័យនោះ។ គេធ្វើខ្ទមរូបចំលាក់ថ្មជាភេទប្រុសមួយស្រីមួយ ដាក់អោយអង្គុយលើផែនថ្មក្នុងខ្ទមនោះ។ គេតែងបួងសួង បន់ស្រន់ ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខ ក៏ធ្លាប់បានសុខរៀងមក គេសន្មត់ថា អ្នកតាម្ចាស់ស្រុក។ មានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេ ស្ថិតនៅលើដើមជ្រៃធំនោះជាសេ្តចនៃឈើ។ យូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុក ដែលរាប់អានដើមរុក្ខជាតិនោះ។ លុះធំពេញ វ័យជំទង់ដល់រដូវត្រូវសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុក នាងនោះក៏ទូលថាសបាយនំចំណី ទៅសែនជួសឪពុកម្តាយ។ រុក្ខទេវតាក្រឡេកឃើញដូចេ្នះចេះតែមានចិត្តអាណិតអាសូរស្រលាញ់នាងនោះ ហាក់ដូចជាព្រាត់គ្នាពីកាលណាមកហើយ ទើបបាននឹងបានជួបមុខគ្នាថ្មីៗ។ រុក្ខទេវតានោះកាន់តែវិតក្កចិត្ត អាណិតនាងខ្លាំងណាស់ ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ធតាមដំណើរ។ ព្រះឥន្ធទ្រង់រំពឹងដោយ ញាណទិព្វទៅឃើញថា នាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះ បានសាងប្រាថ្នាជាមួយគ្នាមកថា «ទោះបីទៅកើតជាតិណា ភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនិងគ្នា កុំឃ្លាតគ្រប់ៗជាតិ» លុះចាស់រៀងខ្លួន រុក្ខទេវតានោះសុំលា​ទៅបួសជាតាបសអស់​ជីវិតដោយខ្លួនពីគ្នាទៅ។ តាបសមកកើតជារុក្ខទេវតានេះ ប្រពន្ធទៅកើតជានាងទេពធីតា បែកគ្នា ទៅឆ្ងាយមិនជួបជុំ នាងប្រពន្ធច្យុតពីទេពធីតាមកកើតជិតទីកនែ្លង ដែលទេវតាជាប្តីនៅ។ មកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះ ទើបបណ្តាលឲ្យរុក្ខទេវតាចេះតែស្រលាញ់អាណិតអាសូរនាង។ តែមកពីរុក្ខទេវតានោះមានពៀរដែលគេចទៅបួសចោលប្រពន្ធ ឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខ បានជាច្យុតទៅកើតជាមនុស្សវិញមិនជួបគ្នា។ …

អានបន្ត »

រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ

រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ

រឿងត្មាតបោកដំរីស – រឿងព្រេងខ្មែរ ៖ កាល​ពី​ព្រេងនាយ​មាន​សេ្តច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ យប់​មួយ​សេ្តចត្មាតនោះដេក​ទៅ​យល់សប្តិ​ឃើញ​ថា​បាន​ចាប់​សេ្តចដំរីស​។ ពួក​សេនា​រេហ៏ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​សេ្តច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​សេ្តច​ដំរី​ស​ថា បង​ដំរី! ម្ចាស់​យើង​ឲ្យ​ហៅ​បង​ដំរី​ឯង​ទៅ​ឯ​លំនៅ​យើង​យ៉ាងឆាប់ ដោយ​ម្ចាស់​យើង​យល់​សប្តិថា “បាន​ស៊ី​សាច់​បង​ដំរី​ឯង”​។ ដំរី​ឮ​ដូច្នោះ ក៏​ភ័យ​ញ័រ​ឥតឧបមា យំ​បណ្តើរ លា​ប្រពន្ឋ​កូន និង​ពល​សេនា​បណ្តើរ ដើម្បី​ទៅ​តាម​ពល​ត្មាត​តាម​បញ្ជា​របស់ សេ្តច​ត្មាត លុះ​មក​ដល់​កណ្តាល​ផ្លូវ បាន​ជួប​នឹង​សុភាទន្សាយៗ​ក៏​សួរ​ទៅ​សេ្តច​ដំរី​ថា “យើ ! បង​ដំរី​ទៅ​ណា​មក​ណា ក៏​រលះ​រលាំង ថែម​ទាំង​យំ​សស្រាក់​យ៉ាង​នេះ?” ដំរី​ឆ្លើយ​ថា “ឱ បងសុភា​អើយ ! សេ្តច​ត្មាត​គេ​យល់​សប្តិ​ឃើញ​ថា បាន​ស៊ី​សាច់​ខ្ញុំ ឥឡូវ​នេះ​ខ្ញុំ​ទៅ​ឲ្យ​គេ​ស៊ី​ខ្ញុំ​ហើយ” ទន្សាយ​ឆ្លើយ​ថា “យើ ! បង​ដំរី រូប​ប៉ុន​បង​ឯង​មេ្តច​សុខចិត្ត ទៅ​ឲ្យ​អា​សត្វត្មាត​ស៊ី​ទទេៗ​យ៉ាង​នេះ ចាំ​ខ្ញុំ​ជួយ​ដោះ​ទុក្ខ​បង​ឯង​ឲ្យ​រួច​រស់​បាន”​។ សេ្តច​ដំរី​បាន​ឮ​ដូច្នោះ មាន​ចិត្ត​ត្រេក​អរ​ណាស់ ក៏​ហៅ​ទន្សាយ​ឡើង​ជិះ​លើ​ខ្នង​ដើរ​សំដៅ​ទៅ​លំ​នៅ​សេ្តច​ត្មាត​។ លុះ​ឃើញ​ដំរី​ដើរ​មក​ដល់​ហើយ សេ្តច​ត្មាត អរ​ញញឹម​ញញែម រួច​និយាយ​ទៅ​កាន់​ដំរី​ថា “អឺ ! …

អានបន្ត »

រឿងបឹងទុំលែង – រឿងព្រេងខ្មែរ

រឿងបឹងទុំលែង – រឿងព្រេងខ្មែរ

រឿងបឹងទុំលែង – រឿងព្រេងខ្មែរ ៖ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង ដល់ទៅឃុំគួយជីកដី ក្នុងស្រុកមោងឫស្សី ហើយចុះពីថ្នល់ជាតិតាមផ្លូវខាងជើង​ចេញពីសាលាស្រុកមោងឫស្សី ឈមមុខទៅទិសអាគេ្នយ៍ចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ ឬដើរចុះពីថ្នល់ជាតិកាត់ត្រង់ស្ថានីយ៍រថភ្លើងទៅស្វាយព្រៃ ដែលនៅខាងកើតសាលាស្រុកមោងឫស្សី ៧គីឡូម៉ែត្រ រួចឈមមុខ​ទៅទិសទក្សិណ ចម្ងាយប្រហែលជា៤គីឡូម៉ែត្រ យើងនឹងបានឃើញបឹងមួយហៅថា បឹងទុំលែង មានទទឹងប្រវែង១០០ម៉ែត្រ បណ្តោយ៤០០ម៉ែត្រ។ បឹងនោះសព្វថៃ្ងជាបឹងសក្តិសិទ្ធ មានមច្ឆាជាតិ គឺ ត្រី អណ្តើក ជាដើម ច្រើនណាស់ ដោយហេតុអ្នកស្រុកពុំហ៊ាន ទៅមករកធ្វើនេសាទកម្ម ហើយមានទាំងម្រឹគជាតិគឺ ប្រើស ក្តាន់ ឈ្លូស រមាំង ជាដើម នៅក្នុងព្រៃជុំវិញបឹងនោះផង ជាទីចូលចិត្តដល់ពពួកអ្នកបរបាញ់ក្រៃពេក។ រឿងព្រេងទាក់ទងនិងដើមកំណើតនៃបឹងនោះ មានដំណាលដូចតទៅនេះ កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គ មានបុណ្យបរមីអស្ចារ្យណាស់។ ថៃ្ងមួយព្រះអង្គគង់លើសត្វរមាស ជាព្រះរាជយានជាមួយនិងទម័កម្នាក់ឈ្មោះ នាយទុំ ដើម្បីទៅក្រសាល​និងស្រ្តីម្នាក់ឈ្មោះ នាងមុខរាហ៍។ លុះទ្រង់ធ្វើព្រះគមនាការទៅដល់ភូមិមួយបានទតព្រះនេត្រទៅឃើញស្រ្តីម្នាក់មានលំនាំប្រហែលនាងមុខរាហ៍ តែទ្រង់ទតបញ្ជាក់​ទៅទើបទ្រង់ជ្រាបច្បាស់ថា មិនមែននាងមុខរាហ៍ទេ ក៏ទ្រង់យាងចាកចេញពីទីនោះហួសទៅទៀត។ …

អានបន្ត »

រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ

រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ

រឿងបុរសឆោតបួននាក់ – រឿងព្រេងខ្មែរ ៖ កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នាដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែក​ទៅចែកមកសល់អណ្តើក១។ មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណើ្តក១ដដែល មិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះ ទាល់គំនិត​ក៏អង្គុយមើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះ​ឃើញឆោត​ដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា “មើលទៅអ្នកមិនសូវប្រសប់សោះ”។ បុរស៤នាក់គ្រាន់តែឭសូរសម្តីប៉ុណ្ណោះក៏និយាយថា “ឱលោក! បើលោកចេះ​អាណិតមក​ចែក​ឲ្យយើងបន្តិច”។ បុរសម្នាក់នោះឭដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យក អណ្តើក៥នោះមក ហើយរើសមើលអណ្តើកណាដែលធំជាងគេមកទ្រាប់អង្គុយ នៅសល់​អណ្តើក​៤ក៏​ចែកទៅឲ្យបុរស ទាំង៤នាក់ម្នាក់១ បុរសនោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា “អ្នកមើលទៅប្រហែលជាចេះក្តី?”។ បុរសនោះឆ្លើយថា “ខ្ញុំចេះ”។ បុរសទាំង​៤នាក់​ក៏តបទៅវិញ​ថា “ឱ បើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង”។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ ត្រូវអ្នកទនេ្ទញតាមខ្ញុំ”។ បុរស៤នាក់ឆ្លើយថា “បាទ” ហើយបុរស នោះ​ប្រាប់​ទៅ​៤​នាក់នោះ​ឲ្យទៅ​ទនេ្ទញរៀងខ្លួនគឺៈ …

អានបន្ត »

រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ

រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ

រឿងបុរសជីកក្តាម – រឿងព្រេងខ្មែរ ៖ មាន​បុរស​ប្ដី​ប្រពន្ធ​មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​នៅ​តែ​ឳពុក​ពោះម៉ាយ ។ ឳពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ ក្រោយ​មក​ឳពុក​អនិច្ច​កម្ម​ទៅ​ទៀត​កូន​នៅ​តែ​ម្នាក់​ឯង​រក្សា​ផ្ទះ​សម្បែង ។ ឳពុក​ស្លាប់​ទៅ ៥ ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​កូន​ថា “កូន​ឯង​ ក្រ​លំបាក​ណាស់ យើង​ជា​ឳពុក​គ្មាន​របរ​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឥសាន​ផ្ទះ​យើង​យក​ទៅ លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក​ ថ្ងៃ​រះ​ឡើង​កាលណា ឲ្យ​កូន​ទៅ​ជីក​រាល់​ថ្ងៃ​កុំ​ខាន” ។ លុះ​ភ្លឺ​ឡើង កូន​នោះ​ភ្ញាក់​ឡើង​ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់​ក៏​ចាប់​យក​ចប​ដើរ​ តម្រង់​ទៅ​ខ្ទម​អ្នក​តា​ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សារៗ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។ ថ្ងៃ​ក្រោយ វេលា​ព្រឹក​ទៅ​ជី​ក្ដាម​នៅ​ទី​កន្លែង​ដដែល​នោះ​បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឲ្យ ​អ្នក​ផ្សារ​ទៀត គេ​ក៏​ទិញ​យក ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ ។ នៅ ​ទី​នោះ មាន​មហាសេដ្ឋី​ម្នាក់​មាន​កូន​ក្រមុំ​ច្រើន កូន​ស្រី​បង​ទាំង​ប៉ុន្មាន មហាសេដ្ឋី​រៀប​ឲ្យ​មាន​ប្ដី​ទាំងអស់ នៅ​តែ​កូន​ស្រី​ម្នាក់​ឈ្មោះ​នាង​ពៅ​គឺ​កូន​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី មហាសេដ្ឋី​ជា​ឳពុក​ម្ដាយ​បង្ខំ​ឲ្យ​មាន​ប្ដី​ក៏​មិន​ព្រម​យក ។ …

អានបន្ត »