ន័យជីវិត ពិតត្រូវការ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។
ន័យជីវិត ពិតត្រូវការ – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
១ | កុមារវ័យ | ន័យជីវិត | ពិតត្រូវការ |
ស្និទ្ធស្នេហា | ប៉ានិងម៉ាក់ | ថ្នាក់ចម្បង | |
យុវវ័យ | ន័យស្នេហ៍មិត្ត | ពិតច្បាស់ច្បង | |
ពេញពាលផង | ហ្មងពុកម៉ែ | ស្នេហ៍មិត្តភក្តិ ។ | |
២ | វ័យមានគូ | យូរនិងឆាប់ | ចាប់រលឹក |
យប់ល្ងាចព្រឹក | នឹករាល់ថ្ងៃ | ថ្លៃពិទ័គ្ធ | |
នឹកគុណម៉ែ | ស្នេហ៍គុណពុក | ទុក្ខនឹកអ្នក | |
ការជ្រៅរាក់ | ពាក់ពឹងគុណ | មុនលើសគេ ។ |
កំណាព្យពេញនិយមបន្ទាប់ ៖ ក្តីក្តៅស្ងប់ ចប់សង្រ្គាម – កំណាព្យខ្មែរ