ធ្វើវក់វី – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។
ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ និងទី៦រៀងរាល់ឃ្លា។ បទនេះក្នុង១វគ្គមាន៤ឃ្លា ក្នុង១ឃ្លាមាន៩ព្យាង្គ។ ជួនក្នុងវគ្គ ៖ ព្យាង្គ៩ឃ្លា១វគ្គ១ |=| ព្យាង្គ៣ឃ្លា២វគ្គ១ ព្យាង្គ៩ឃ្លា២វគ្គ១ |=| ព្យាង្គ៩ឃ្លា៣វគ្គ១ |=| ព្យាង្គ៣ឃ្លា៤វគ្គ១។ ជួនឆ្លងវគ្គ ៖ ព្យាង្គ៩ឃ្លា៤វគ្គ១ |=| ព្យាង្គ៩ឃ្លា២វគ្គ២។

ធ្វើវក់វី – បទពាក្យ៩ បែបជាប់ទង – កំណាព្យខ្មែរ | |||
| ១ | ពាក្យនិយាយ | រាយព្រោងព្រាត | លាតសព្វសារ |
| រកត្រង់ណា | ថាឲ្យត្រូវ | ផ្លូវមិនមាន | |
| ចង់សរសេរ | រេរិះគិត | រឹតតែអៀន | |
| ខ្លឹមសារគ្មាន | រៀនយកថ្នាក់ | ដាក់គម្ពីរ ។ | |
| ២ | លេងឡេះឡោះ | អស់តាមទាន់ | ពាន់រយពាក្យ |
| សរសេរខ្វៀក | ងាកទ័លទ្វេ | រេវក់វី | |
| ការតូចតាច | អាចធ្វើបាន | ច្រានជាពីរ | |
| ខំទូលលី | ទីមិនដល់ | ខ្វល់យឺតយ៉ាវ ។ | |
កំណាព្យពេញនិយមបន្ទាប់ ៖ ឡានល្អ – កំណាព្យខ្មែរ