Sunday , December 22 2024

ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស – សុភាសិតខ្មែរអធិប្បាយ

និយមន័យ សុភាសិតខ្មែរអធិប្បាយ ៖ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស ៖ ការ​ចេះ​សម្របសម្រួល​ខ្លួន​ទៅ​តាម​មជ្ឈដ្ឋាន​រស់នៅ ។

ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស – សុភាសិតខ្មែរអធិប្បាយ

អត្ថាធិប្បាយ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស

ចូល​ស្ទឹង​តាម​បត់

ធម្មតា​ផ្លូវ​ទឹក​មាន ទន្លេ ស្ទឹង ព្រែក ជាដើម តែង​មាន​បំណត់​បំណែន​ចុះ​ឡើង ។ ដូច្នេះ ជលយាន​ទាំងឡាយ​ដែល​ធ្វើ​ចរាចរ​តាម​ជលមគ្គ​នេះ ត្រូវ​តែ​បត់បែន​ចុះ​ឡើង​តាម​កំណោង​ផ្លូវទឹក ទោះ​ចង់ ឬ​មិន​ចង់​ក៏​ដោយ ។ ព្រោះ​ថា បើ​គេ​មិន​បត់បែន​តាម​កំណោង​ផ្លូវទឹក​ទេ ជលយាន​នឹង​ត្រូវ​បុក​ច្រាំង ឡើង​គោក​មិន​ខាន ។

ចូល​ស្រុក​តាម​ប្រទេស

ប្រទេស​ជាតិ​ទាំងអស់​តែងតែ​មាន​ទំនៀម​ទម្លាប់ ប្រពៃណី ជំនឿ​សាសនា ។ ជាពិសេស គេ​មាន​ច្បាប់​សម្រាប់​ស្រុក សម្រាប់​ប្រទេស​នីមួយៗ ។ ដូច្នេះ ទោះ​ចង់ ឬ​មិន​ចង់ អ្នក​ដែល​ចូល​ទៅ​តាំង​ទី​លំនៅ​ក្នុង​ស្រុក ភូមិ​ណាមួយ ចាំ​បាច់​ត្រូវ​តែ​គោរព​ប្រតិបត្តិ​ច្បាប់​ទម្លាប់​របស់​ស្រុក​នោះ​ជា​ដាច់​ខាត ។ ប្រសិនបើ​គេ​មិន​ចង់​គោរព​ច្បាប់​តាម​ទម្លាប់​ស្រុក​គេ​ទេ គេ​ក៏​ត្រូវ​មាន​បញ្ហា​ដែល​កើត​ឡើង​ជា​យថាហេតុ​មិន​ខាន​ឡើយ ។

ឧទាហរណ៍ ច្បាប់​ប្រទេស​ខ្លះ​ហាម​មិន​ឲ្យ​ផឹក​ស្រា មិន​និយម​ស៊ី​សាច់​គោ សាច់​ជ្រូក សាច់​ឆ្កែ ។ល។ បើ​ជន​ចំណូល​ស្រុក​មិន​អនុវត្ត​តាម​គេ​ប្រាកដ​ជា​មាន​បញ្ហា​មិន​ខាន និង​មិន​អាច​រស់​នៅ​ក្នុង​សហគមន៍​គេ​បាន​ឡើយ ។

សុភាសិតអធិប្បាយពេញនិយមបន្ទាប់៖ ចេះដប់មិនស្មើប្រសប់មួយ – សុភាសិតខ្មែរអធិប្បាយ

អំពី រក្សា

សូមអានអត្ថបទនេះ

ឈឺប្រកាប់ ប្រាប់មិនអស់ - កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ

ឈឺប្រកាប់ ប្រាប់មិនអស់ – កំណាព្យខ្មែរ ៖ បទពាក្យ៩ ៖ បទនេះគេប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា ឬការឆ្លើយឆ្លងលែបខាយបែបស្ដីបន្ទោស គំហកគំហឹន។ ជាធម្មតាបទនេះគេក៏អាចប្រើបានគ្រប់បរិយាកាសដូចជាបទពាក្យ៧ និងបទពាក្យ៨ដែរ។ ចង្វាក់ ៖ បទនេះទម្លាក់សម្លេងលើព្យាង្គទី៣ …

Leave a Reply

Your email address will not be published. Required fields are marked *